ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​ធ្លា.ក់​យន្តហោះ​F16មួយគ្រឿង និង​ស្លា.ប់​អា​កាស​យា​និក​ម្នាក់

10 ខែ មុន

ទី​ក្រុង​កៀវ៖ ​ថ្មី​ៗ​នេះ មាន​ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​​ម៉ាក​អែហ្វ​១៦ (F16) មួយ​គ្រឿង​​របស់​អ៊ុយ​ក្រែន​ដែល​ជា​ជំនួយ​របស់​ក្រុម​បស្ចិម​ប្រទេស។ ​នៅ​ពេល​​បើក​ប្រតិ​បត្តិ​ការ​វាយ​ត​ដៃ​ជា​មួយ​កង​ទ័ព​រុស្ស៊ី​​សុខ​​ៗ យន្ត​ហោះ​នេះ​ក៏​ធ្លាក់​ទៅ​លើ​ដី​តែ​ម្ដង​​​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​យោធា​អ៊ុយ​ក្រែន​​​។ ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​​របស់​ប្រទេស​អាមេរិក​នេះ​​​កើត​ឡើង​តាំង​ពី​ថ្ងៃ​ចន្ទ​។​ ប៉ុន្តែ​គេ​ទើប​តែ​ទម្លាយ​ឱ្យ​ដឹង​កាល​ពី​យប់​មិញ​។…

ទី​ក្រុង​កៀវ៖ ​ថ្មី​ៗ​នេះ មាន​ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​​ម៉ាក​អែហ្វ​១៦ (F16) មួយ​គ្រឿង​​របស់​អ៊ុយ​ក្រែន​ដែល​ជា​ជំនួយ​របស់​ក្រុម​បស្ចិម​ប្រទេស។ ​នៅ​ពេល​​បើក​ប្រតិ​បត្តិ​ការ​វាយ​ត​ដៃ​ជា​មួយ​កង​ទ័ព​រុស្ស៊ី​​សុខ​​ៗ យន្ត​ហោះ​នេះ​ក៏​ធ្លាក់​ទៅ​លើ​ដី​តែ​ម្ដង​​​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​យោធា​អ៊ុយ​ក្រែន​​​។ ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​​របស់​ប្រទេស​អាមេរិក​នេះ​​​កើត​ឡើង​តាំង​ពី​ថ្ងៃ​ចន្ទ​។​ ប៉ុន្តែ​គេ​ទើប​តែ​ទម្លាយ​ឱ្យ​ដឹង​កាល​ពី​យប់​មិញ​។ ​អាកាស​យានិក​​អ៊ុយ​ក្រែន​ម្នាក់​​ក៏​បាន​ស្លាប់​នៅ​​ពេល​នោះ​ផង​ដែរ​។​​

​អ៊ុយ​ក្រែន​​ស្នើ​សុំ​យន្ត​ហោះ​​​នេះ​តាំងពី​យូរ​មក​ហើយ​​​។ លុះ​ពេល​ទទួល​បាន​យន្ត​ហោះ​នេះ​ត្រឹម​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​ក៏​កើត​មាន​ហេតុ​​ការណ៍​ធ្លាក់​យន្ត​ហោះ​តែ​ម្ដង​​។ អគ្គ​សេនា​ធិការ​ដ្ឋាន​កង​​ទ័ព​អ៊ុយ​ក្រែន​សរ​សេរ​រៀប​រាប់​នៅ​លើ​ហ្វេស​ប៊ុក​ថា​​យន្ត​ហោះ​១​គ្រឿង​បាន​ធ្លាក់​ហើយ​ ហើយ​អាកាស​យានិក​ក៏​បាន​ស្លាប់​ដែរ​នៅ​ពេល​​បើក​ទៅ​កៀក​នឹង​គោល​ដៅ​វាយ​ប្រហារ​។​

អែ​ហ្វ​១៦​មាន​ប្រសិទ្ធ​ខ្ពស់​ក្នុង​ការ​វាយ​ប្រហារ​ និង​ធ្លាប់​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​បួន​គ្រាប់​។ នៅ​ថ្ងៃ​ធ្លាក់​យន្ត​ហោះ​នោះ អ៊ុយ​ក្រែន​អះ​អាង​ថា​រុស្ស៊ី​បាន​​បាញ់​មីស៊ីល​ជាង​ពីរ​រយ​គ្រាប់​ និងបញ្ជូន​​យន្ត​ហោះ​ដ្រូន​ជា​ច្រើន​គ្រឿង​​​ចូល​ទឹក​ដី​អ៊ុយ​ក្រែន​។​ គោល​ដៅ​របស់​ពួក​គេ​គឺ​វាយ​សង្គ្រប់​ទៅ​លើ​ទី​តាំង​ផលិត​ថាម​ពល​​ដូច​ជា​​អគ្គិសនី និង​ប្រេង​ឥន្ធ​នៈ​ជា​ដើម​។​

​​អ៊ុយ​ក្រែន​ថ្លែង​ថា​នៅ​ពេល​បើក​​​​ទៅ​កៀក​នឹង​គោល​ដៅ​វាយ​ប្រហារ​ យន្ត​ហោះ​នោះ​ស្រាប់​តែ​ដាច់​ការ​ទាក់​ទង​គ្នា​​​។ លុះ​​​ពេល​ភ្ជាប់​ទំនាក់​ទំនង​គ្នា​ឡើង​វិញ គេ​ដឹង​ថា​យន្ត​ហោះ​នោះ​បាន​ធ្លាក់​ហើយ​​​។ មន្ត្រី​យោ​ធា​អាមេរិក​យល់​ថា​​តាម​មើល​ទៅ​ ​យន្ត​ហោះ​នេះ​ប្រហែល​ជា​មិន​មែន​ធ្លាក់​ដោយ​សារ​ការ​បាញ់​ប្រហារ​​របស់​គ្រាប់​មីស៊ីល​រុស្ស៊ី​ទេ​​។ យន្ត​ហោះ​ប្រហែល​ជា​ធ្លាក់​ដោយ​សារ​​អាកាស​យានិក ឬ​​ដោយ​សារ​បញ្ហា​បច្ចេក​ទេស​។ ឥឡូវ​នេះ​​ គេ​កំពុង​​​ស៊ើប​អង្កេត​សំណុំ​រឿង​ធ្លាក់​យន្ត​ហោះ​នេះ​ហើយ​។​​

អ៊ុយ​ក្រែន​មិន​ដែល​ទម្លាយ​អាថ៌​កំបាំង​ថា​ខ្លួន​​បាន​ទទួ​លយន្ត​ហោះ​ម៉ាក​នេះ​ប៉ុន្មាន​គ្រឿង​ទេ​។ គ្រាន់​តែ​ថា​តិច​ឬ​ច្រើន​ ការ​បាត់​បង់​យន្ត​ហោះ​ត្រឹម​តែ​១​គ្រឿង​ក៏​ជា​ការ​គួរ​ឱ្យ​សោក​ស្ដាយ​ផង​ដែរ​​នៅ​ពេល​​យន្ត​ហោះ​កំពុង​ខ្សត់​ខ្សោយ​​។ ប្រភព​ខ្លះ​អះ​អាង​ថា​អ៊ុយ​ក្រែន​​មាន​យន្ត​ហោះ​នេះ​ចំនួន​​៦​គ្រៀង​។​ លោក​ហ្សេឡិន​ស្គី​​ថ្លែង​ថា​អ៊ុយ​​ក្រែន​គ្មាន​អាកាស​យានិក​ដែល​មាន​ជំនាញ​គ្រប់​គ្រាន់​ច្រើន​ទេ​​ដើម្បី​​បញ្ជូន​ទៅ​រៀន​បើក​យន្ត​ហោះ​​ម៉ាក​នេះ​ ហើយ​អ៊ុយ​ក្រែន​​​​ក៏​គ្មាន​យន្ត​ហោះ​នេះ​ច្រើន​គ្រប់​គ្រាន់​​​​​​នោះ​ដែរ​​​។​

​​យោធា​អ៊ុយ​ក្រែន​​បញ្ជាក់​នៅ​​​លើ​ហ្វេស​ប៊ុក​ថា​អាកាស​យានិក​ដែល​ស្លាប់​នោះ​ឈ្មោះ​អូឡិច​ស៊ី​មេស​ (Oleksiy Mes)។ គាត់​ធ្លាប់​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​បាញ់​ទម្លាក់​គ្រាប់​មី​ស៊ីល​របស់​រុស្ស៊ី​។ ប៉ុន្តែ​គួរ​ឱ្យស្ដាយ​គាត់ត្រូវ​​​ពលី​ជីវិត​នៅ​ពេល​​​បំពេញ​ការ​ងារ​នេះ​។ លោក​មេស​មាន​ឈ្មោះ​សម្ងាត់​ថា​មូន​ហ្វ៊ីស​ (Moonfish)។ ​គាត់​ចូល​រួម​ហ្វឹក​ហាត់​បើក​យន្ត​ហោះ​អែហ្វ​១៦​កាល​ពី​ឆ្នាំ​២០២៣​​។

​ជា​ការ​ពិត​ នៅ​ពេល​អ៊ុយ​ក្រែន​មាន​យន្ត​ហោះ​នេះ​នៅ​ក្នុង​ដៃ​ វា​ជា​ខ្នង​បង្អែក​ដ៏​សំខាន់​មួយ​ដើម្បី​ត​ទល់​ជា​មួយ​រុស្ស៊ី​ដែល​បន្ត​ធ្វើព្យុះ​ធ្វើ​ភ្លៀង​រយៈ​ពេលពីរ​ឆ្នាំ​កន្លះ​មក​ហើយ​។ ក៏​ប៉ុន្តែ​អ្នក​វិភាគ​យោធា​យល់​ថា​ទោះ​បី​យន្ត​ហោះ​អែហ្វ​១៦​មាន​សមត្ថ​ភាព​ខ្លាំង​ប៉ុណ្ណា​​ក៏​ដោយ​ បើ​​​អ៊ុយ​ក្រែន​មាន​យន្ត​ហោះ​នេះ​​ត្រឹម​តែ​បន្តិច​បន្តួច វា​មិន​អាច​​​ជួយ​អ្វី​បាន​ច្រើន​ទេ​នៅ​ក្នុង​សង្គ្រាម​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ