ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមិទ្ធផលថ្មីមួយទៀតនៅខេត្តកំពត គឺនាឡិកាកម្ពស់៣៥ម៉ែត្របន្ទាប់ពីរូបសំណាក​ត្រី​សេះ​សមុទ្រ​បា.ញ់​ទឹក

2 ខែ មុន

ខេត្តកំពត ៖ សមិទ្ធផល​ទេសចរណ៍​ថ្មី​សន្លាង​មួយ​បន្ថែម​ទៀត ដែល​បម្រើ​ដល់​វិស័យ​ទេសចរណ៍ បន្ទាប់​ពី​ឆ្នេរ​ខ្សាច់ និង​សួន​កម្សាន្ត ពិសេស​រូបសំណាក​ត្រី​សេះ​សមុទ្រ​បាញ់​ទឹក គឺ​នាឡិកា​យក្ស​ធំ ហើយ​ខ្ពស់​ជាងគេ​ក្នុង​ខេត្តកំពត មានមុខ​កាត់​អង្កត់ផ្ចិត​ទំហំ​៩,៧​ម៉ែត្រ…

ខេត្តកំពត ៖ សមិទ្ធផល​ទេសចរណ៍​ថ្មី​សន្លាង​មួយ​បន្ថែម​ទៀត ដែល​បម្រើ​ដល់​វិស័យ​ទេសចរណ៍ បន្ទាប់​ពី​ឆ្នេរ​ខ្សាច់ និង​សួន​កម្សាន្ត ពិសេស​រូបសំណាក​ត្រី​សេះ​សមុទ្រ​បាញ់​ទឹក គឺ​នាឡិកា​យក្ស​ធំ ហើយ​ខ្ពស់​ជាងគេ​ក្នុង​ខេត្តកំពត មានមុខ​កាត់​អង្កត់ផ្ចិត​ទំហំ​៩,៧​ម៉ែត្រ និង​មាន​កម្ពស់​៣៥​ម៉ែត្រ ត្រូវ​បាន​លើក​បំពាក់​មុខ​នាឡិកា​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា​នេះ ក្រោម​ការ​ពិនិត្យ​ដោយ​ផ្ទាល់​ពី​សំណាក់ ឯកឧត្ដម ម៉ៅ ធនិន អភិបាល​ខេត្តកំពត ។

តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ ការ​សាងសង់​នាឡិកា​ខ្ពស់ ហើយ​ធំ​ជាងគេ​នេះ​នឹង​រួចរាល់​នៅ​ក្នុងថ្ងៃនេះ​ហើយ ។ មន្ត្រី​ជំនាញ​បាន​បន្ត​ថា សមិទ្ធផល​ថ្មី​នេះ នឹង​ធ្វើ​ឱ្យ​ខេត្តកំពត​កាន់តែ​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​លេង​កម្សាន្ត​ក្នុង​ខេត្តកំពត កាន់តែ​ច្រើន​ដោយសារ​សំណង់​នាឡិកា​នេះ ។

ហើយ​នេះ គឺជា​សមិទ្ធផល​ទេសចរណ៍​ឯក (Unique) ថ្មី​មួយ​បន្ថែម​ទៀត​របស់​ខេត្តកំពត ក៏​ដូច​ជា កម្ពុជា​ទាំងមូល បន្ទាប់​ពី​រូបសំណាក​ត្រី​សេះ​សមុទ្រ​បាញ់​ទឹក ដែល​បាន និង​កំពុង​មាន​ភាព​ទាក់ទាញ​ល្បីល្បាញ ។

សូម​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ និង​ចង្អុល​ការ​ផ្ទាល់​របស់​ឯកឧត្ដម ម៉ៅ ធនិន អភិបាល​ខេត្តកំពត ខេត្ត​ទាំងមូល​មានការ​អភិវឌ្ឍ​រីក​ចម្រើន យ៉ាង​ឆាប់រហ័ស ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​ជាដើម ដោយ​ឯកឧត្តម​អភិបាលខេត្ត​បាន​ចាត់​ទុក​វិស័យ​ទេសចរណ៍​ជា​វិស័យ​ចម្បង និង​ត្រូវ​អភិវឌ្ឍន៍​មុនគេ ។

ជាមួយ​គ្នា​នេះ​ដែរ បើ​តាម​ប្រសាសន៍​របស់​ឯកឧត្តម អភិបាលខេត្ត កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បញ្ជាក់​ថា នៅ​ពេល​ខាង​មុខ​ខេត្ត​នឹង​បង្កើត​ឲ្យ​មាន​ឆ្នេរសមុទ្រ​កម្សាន្ត​មួយ​បន្ថែម​ទៀត បន្ទាប់​ពី​នាឡិកា​ខ្ពស់ និង​ធំ​ជាងគេ​នេះ ហើយ​ដើម្បី​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍ ក៏​ដូច​ជា សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ខេត្ត គ្រោង​នឹង​សាងសង់​ស្ពាន​ឆ្លង​ព្រែក​កំពង់បាយ​មួយ​ខ្សែ​បន្ថែម​ទៀត នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ