ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពុះ​ដី​ឡូ​ត៍និង​ការ​ជីក​កកាយ​ដី​លក់​នៅ​ព្រំ​ដែន​កម្ពុជា​-ថៃ ខេត្ត​ប៉ៃលិន កក្រើក​ឡើង​វិញ​

3 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤​នេះ គេ​សង្កេត​ឃើញ​មាន​គ្រឿងចក្រ និង​រថ​យន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿងកំពុង​ជីក​កកាយ​ដី ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង​នៅ​ព្រំដែន​កម្ពុជា​-ថៃ និង​​ការ​ពុះ​ដី​ឡូ​ត៍​បាន​កក្រើក​សារ​ជា​ថ្មី​ឡើង​វិញ ក្រោយ​ពេល​ស្ងប់ស្ងាត់​អស់​មួយ​រយ​:​ពេល​។…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤​នេះ គេ​សង្កេត​ឃើញ​មាន​គ្រឿងចក្រ និង​រថ​យន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿងកំពុង​ជីក​កកាយ​ដី ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង​នៅ​ព្រំដែន​កម្ពុជា​-ថៃ និង​​ការ​ពុះ​ដី​ឡូ​ត៍​បាន​កក្រើក​សារ​ជា​ថ្មី​ឡើង​វិញ ក្រោយ​ពេល​ស្ងប់ស្ងាត់​អស់​មួយ​រយ​:​ពេល​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា​-ថៃ បាន​រៀបរាប់​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា ៖ អស់​រយ​:​ពេល​ជា​ច្រើន​ថ្ងៃខែ​មក​ហើយ ដែល​មាន​គ្រឿងចក្រ និង​រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង បាន​ធ្វើ​សកម្មភាព​ជីក​កកាយ​ដី​នៅ​ត្រង់​ចំណុច​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដឹក​លក់​នៅ​តាម​ភូមិ​បន្តកន្ទុយ​គ្នា បណ្តាល​ឱ្យ​ធូលី​ដី​ហុយ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បង្ក​ទៅ​ជា​បញ្ហា​ជំងឺ​ផ្លូវដង្ហើម កើត​ជំងឺ​ផ្តាសាយ និង​ប៉ះពាល់​ដល់​សុខភាព​ផ្លូវដង្ហើម​ផង​ដែរ​។

ប្រភព​បន្ត​ទៀត​ថា ដោយ​សង្កេត​ឃើញ​គ្រឿងចក្រ និង​រថយន្ត​ដឹក​ដី​ខ្លះ​អត់​មាន​ស្លាក​លេខ​ត្រឹមត្រូវ គេ​សង្ស័យ​ថា គ្រឿងចក្រ​ទាំងនេះ ធ្វើការ​ជីក​កកាយ​ដី​ដឹក​លក់ គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​នោះ​ទេ​។
ម្យ៉ាងវិញទៀត រហូត​មក​ដល់​ពេល​នេះ ការ​ពុះ​ដី​ឡូ​ត៍លក់​ក៏​ចាប់ផ្តើម​កក្រើក​ឡើង​វិញ ​មានការ​ងាយ​ស្រួល​ជា​កាលពីមុន ដោយ​អ្នក​ពុះ​ដី​ឡូ​ត៍មុន​មានការ​លំបាក​ខ្លាំង ត្រូវ​បង់ពន្ធ​ស្រប​តាម​ច្បាប់​អស់​ច្រើន​។ តែ​គេ​សង្ស័យ​អ្នក​ចាប់ផ្តើម​ពុះ​ដី​ឡូ​តិ៍​ថ្មី​ៗ​នេះ មាន​ឥទ្ធិពល​ខ្លាំង ទើប​ដំណើរការ​ពុះ​ដី​ឡូ​តិ៍លក់​ដំណើរការ​យ៉ាង​រលូន​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បុរស​ម្នាក់ ដែល​អះអាង​ថា ជា​ម្ចាស់​ដី​ឡូ​ត៍​ យីហោ ឃុ​នារី​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ ពួក​គាត់​បាន​សុំ​ច្បាប់​ត្រឹមត្រូវ​ដល់​ថ្នាក់លើ​អស់ហើយ ដោយ​បង់ពន្ធ​ស្របច្បាប់​។ ចំណែកឯ​រថយន្ត​ដែល​កំពុង​តែ​ជីក​កកាយ​ដី​នៅ​ក្បែរ​ដី​ឡូ​ត៍​​របស់​ខ្លួន​នោះ​ខាង​លោក​មិនដឹង​នោះ​ទេ​។

បើ​តាម​មេការ​គ្រឿងចក្រ​ម្នាក់ ឈ្មោះ ម៉ៅ បាន​អះអាង​ថា គ្រឿងចក្រ និង​រថយន្ត​ដឹក​ដី​ទាំងអស់​មានច្បាប់​អស់ហើយ តែ​ខាង​លោក​មិន​អាច​បង្ហាញ​ជូន​ដល់​អ្នក​សារព័ត៌មាន​ឱ្យ​ពិនិត្យ​មើល​បាន​ទេ​។ ចំណែក​ការ​សុំ​ច្បាប់​ជីក​កកាយ​ដី​ដឹក​លក់ ក៏​សុំ​ច្បាប់​អស់​ដែរ មុន​នឹង​ចុះ​ទៅ​ជីក​កកាយ​ដី​ដឹក​លក់​បែប​នេះ​។

បើ​តាម​ប្រភព​ព័​ត៍​មាន​ពី​លោក សៀ សុខុម អភិបាលស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹង​ដែរ​ថា គ្រឿង​ចក្រ និង​រថយន្ត​ទាំង​អស់នោះ​បាន​សុំ​ច្បាប់​អស់់ហើយ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ