ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភឿថៃ​អញ្ជើញ​បក្ស​ប្រជា​ធិប​តេយ្យ​ចូល​រួម​នៅ​ក្នុង​សម្ព័ន្ធ​ភាព​នយោ​បា​យ

1 ឆ្នាំ មុន

ទី​ក្រុង​បាងកក៖ នៅ​សល់​តែ​ពីរ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ពេល​ឱសា​ន​វាទ​ដែល​គណ​បក្ស​ភឿ​ថៃ​ត្រូវ​រៀប​ចំ​បញ្ជី​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​ដើម្បី​បញ្ជូន​ទៅ​​ឱ្យ​សភា​បោះ​ឆ្នោត​អនុម័ត​។ លើក​នេះ​ច្បាស់​ហើយ​ថា​គណ​បក្ស​ភឿថៃ​សម្រេច​ចិត្ត​អូស​គណ​បក្ស​ប្រ​ជា​​ធិប​តេយ្យ​ដែល​​ធ្លាប់​ជា​គូ​​បដិ​បក្ស​​នយោបាយ​នឹង​គ្នា​​​​ដើម្បី​ចូល​ទៅ​ក្នុង​កញ្ចប់​សម្ព័ន្ធ​ភាព​។ ដូច្នេះ​ ​វា​ជា​សញ្ញាបង្ហាញ​ថា​គណ​បក្ស​ភឿថៃ​សុខ​ចិត្ត​ទុក​ទំនាស់​ដែល​ធ្លាប់​មាន​​មាន​ពី​អតីត​កាល​មួយ​ឡែក​សិន​ដើម្បី​ចាប់​ដៃ​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​​។ តាម​ពិត ជម្រើស​ដែល​មាន​នៅ​ក្នុង​ដៃ​របស់​​ភឿថៃ​សុទ្ធ​តែ​មិន​សូវ​ល្អ​ដូច​គ្នា​។ ប៉ុន្តែ​​គណ​បក្ស​នេះ​សុខ​ចិត្ត​​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​​គណ​បក្ស​ប្រជា​ធិប​តេយ្យ ហើយ​ដក​គណ​បក្ស​ផាឡាំង​ប្រឆា​រ៉ាត់​ចេញ​ពី​កញ្ចប់​សម្ព័ន្ធ​ភាព​។ អគ្គ​លេខា​ធិការ​គណ​បក្ស​ភឿថៃ…

ទី​ក្រុង​បាងកក៖ នៅ​សល់​តែ​ពីរ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ពេល​ឱសា​ន​វាទ​ដែល​គណ​បក្ស​ភឿ​ថៃ​ត្រូវ​រៀប​ចំ​បញ្ជី​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​ដើម្បី​បញ្ជូន​ទៅ​​ឱ្យ​សភា​បោះ​ឆ្នោត​អនុម័ត​។ លើក​នេះ​ច្បាស់​ហើយ​ថា​គណ​បក្ស​ភឿថៃ​សម្រេច​ចិត្ត​អូស​គណ​បក្ស​ប្រ​ជា​​ធិប​តេយ្យ​ដែល​​ធ្លាប់​ជា​គូ​​បដិ​បក្ស​​នយោបាយ​នឹង​គ្នា​​​​ដើម្បី​ចូល​ទៅ​ក្នុង​កញ្ចប់​សម្ព័ន្ធ​ភាព​។ ដូច្នេះ​ ​វា​ជា​សញ្ញាបង្ហាញ​ថា​គណ​បក្ស​ភឿថៃ​សុខ​ចិត្ត​ទុក​ទំនាស់​ដែល​ធ្លាប់​មាន​​មាន​ពី​អតីត​កាល​មួយ​ឡែក​សិន​ដើម្បី​ចាប់​ដៃ​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​​។

អគ្គ​លេខា​ធិការ​គណ​បក្ស​ភឿថៃ លោក​សារាវង្ស​ ធាន​ថង (Sarawong Thienthong)

តាម​ពិត ជម្រើស​ដែល​មាន​នៅ​ក្នុង​ដៃ​របស់​​ភឿថៃ​សុទ្ធ​តែ​មិន​សូវ​ល្អ​ដូច​គ្នា​។ ប៉ុន្តែ​​គណ​បក្ស​នេះ​សុខ​ចិត្ត​​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​​គណ​បក្ស​ប្រជា​ធិប​តេយ្យ ហើយ​ដក​គណ​បក្ស​ផាឡាំង​ប្រឆា​រ៉ាត់​ចេញ​ពី​កញ្ចប់​សម្ព័ន្ធ​ភាព​។ អគ្គ​លេខា​ធិការ​គណ​បក្ស​ភឿថៃ លោក​សារាវង្ស ធាន​ថង​​បាន​ផ្ញើ​​លិខិត​អញ្ជើញ​ជា​លក្ខណៈ​ឯក​ជន​ទៅ​អគ្គ​លេខា​ធិការ​គណ​បក្ស​ប្រជា​ធិបតេយ្យរួច​ហើយ​​​ ហើយ​ក៏​បាន​ជូន​ដំណឹង​ទៅ​ប្រធាន​គណ​បក្ស​ប្រជា​ធិបតេយ្យ​រួច​ហើយ​ដែរ​។

ពោល​គឺ​បន្ទាប់​ពី​គណ​បក្ស​ភឿថៃ​សម្រេច​ចិត្ត​ច្បាស់​ហើយ​ថា​ត្រូវ​តែ​ផ្ដាច់​សម្ព័ន្ធ​ភាព​ជា​មួយ​គណ​បក្ស​ផាឡាំង​ប្រឆា​រ៉ាត់​ដែល​ដឹក​នាំ​ដោយ​លោក​ប្រាវីត​វង្ស​សុវណ្ណ​។ ប៉ុន្តែ​ភឿថៃ​​​នៅ​តែ​​​ស្វាគមន៍​​ក្រុ​មផ្ដាច់​ខ្លួន​របស់​​គណ​បក្ស​ផាឡាំង​ប្រឆារ៉ាត់​ដែល​ចង់​ចូល​រួម​នៅ​ក្នុង​សម្ព័ន្ធ​ភាព​​។ មូល​ហេតុ​ដែល​លោក​អញ្ជើញ​គណ​បក្ស​ប្រជា​ធិបតេយ្យ​ឱ្យ​ចូល​រួម​នៅ​ក្នុង​សម្ព័ន្ធ​ភាព​នេះ​ដើម្បី​ធានា​​ថា​រាជ​រដ្ឋាភិបាល​មាន​សំឡេង​គាំទ្រ​គ្រប់​គ្រាន់​​ប្រកប​ដោយ​ជា​​និរន្តរ​ភាព​នៅ​ក្នុង​សភា​។

ក្រៅ​ពី​នេះ ​ភឿថៃ​ក៏​កំពុង​ដើរ​​កៀរ​គរ​​គណ​បក្ស​នយោបាយ​ និង​អ្នក​នយោបាយ​ដែល​គ្មាន​បក្ស​ (ឬ​អ្នក​នយោបាយ​ឯក​រាជ្យ​) ដើម្បី​ចូល​រួម​នៅក្នុង​សម្ព័ន្ធ​ភាព​នេះ​។ លោក​ថ្លែង​បន្ត​ទៀត​ថា​​គណ​បក្ស​ភឿថៃ​សុខ​ចិត្ត​បំភ្លេច​ចោល​ទំនាស់​នយោបាយ​ជា​មួយ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​​កាល​ពី​អតីត​កាល​។ ​រឿង​ដែល​​បាន​កន្លង​ផុត​ទៅហើយ​ទុក​ឱ្យ​វា​កន្លង​ផុត​ទៅ​តាម​ដំណើរ​ចុះ​។​

លោក​​មាន​ជំនឿ​ថា​គណ​បក្សទាំង​២​​នឹងស្រុះ​ស្រួល​គ្នា​​ដើម្បី​ដឹក​នាំ​ជាតិ​ និង​ប្រជា​ជន​ឆ្ពោះ​ទៅ​រក​មាគ៌ា​ដ៏​ត្រឹម​ត្រូវ​។ ​ក្រុម​អ្នក​​តំ​ណាង​រាស្ត្រ​​​គណ​បក្ស​ភឿថៃ​មិន​ជំទាស់​នឹង​គម្រោង​រួប​រួម​គ្នា​នេះ​ទេ​​។ តាម​ពិត​ គេ​អាច​ដឹង​តាំង​ពី​ដំបូង​ដៃ​មក​ម៉្លេះ​ថា​ការ​រៀប​ចំ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ថ្មី​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​​ដោយ​តែង​តាំង​លោក​ឆា​ឡឺម​ឆៃ និង​ដេត​អ៊ីត (Charlermchai & Det-it) ឱ្យ​ធ្វើ​ជា​ប្រធាន​គណ​បក្ស​នេះ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២២៣​ ​វា​ជា​សញ្ញា​បញ្ជាក់​ថា​គណ​បក្ស​នេះ​ត្រៀម​ចូល​រួម​ជា​មួយ​ភឿថៃ​។

លោក​ឆាឡឺម​ឆៃ (រូប​កណ្ដាល) ជា​ប្រធាន​គណ​បក្ស​ប្រជា​ធិបតេយ្យ​ដែល​ទើប​ឡើង​ថ្មី​កាល​ពី​ឆ្នាំ​២០២៣​

ឆ្លើយ​តប​ទៅ​នឹង​មតិ​​​រិះ​គន់​ថា​បើ​គណ​បក្ស​ទាំង​២​​រួប​រួម​គ្នា​យ៉ាង​ដូច្នេះ តើ​អាច​ជា​ការ​ក្បត់​ឆន្ទៈ​រាស្ត្រ​ដែរ​ឬ​ទេ​? លោក​អគ្គ​លេ​ខា​​ធិការ​គណ​បក្ស​ភឿថៃ​ពន្យល់​​​ថា​សេណារីយោ​នយោបាយ​នៅ​ពេល​មុន​ និង​ពេល​នេះ​មិន​ដូច​គ្នា​ទេ​។ អ្វី​ៗ​ចាប់​ផ្ដើម​​ប្រែ​ប្រួល​​​នៅ​ពេល​គណ​បក្ស​ប្រជា​ធិប​តេយ្យ​​ផ្លាស់​ប្ដូរ​ក្បាល​ម៉ាស៊ីនដឹក​នាំ​របស់​ខ្លួន​។ អភិ​សិទ្ធិ​វិជ្ជា​ជីវ៉ា​ (Abhisit Vejjajiva) ដែល​ធ្លាប់​បង្ក្រាប​ក្រុម​អាវ​ក្រ​ហម​យ៉ាង​ចាស់​ដៃ​នោះ​បាន​ដក​ខ្លួន​ទាំង​ស្រុង​ពី​​គណ​បក្ស​ប្រជា​ធិបតេយ្យ និង​​ប្រកាស​ឈប់​ធ្វើ​នយោបាយ​ជា​រៀង​រហូត​​។

អគ្គ​លេខា​ធិការ​គណ​បក្ស​ភឿថៃ លោក​សារាវង្ស​ ធាន​ថង (Sarawong Thienthong)

​​គេ​ដឹង​ថា​មនុស្ស​សំខាន់​ៗ​បី​រូប​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​ដែល​រួម​ទាំង​លោក​ឈួន​លិក​ប៉ៃ​​​ (Chuan Leekpai) ផង​ដែរ​បាន​ប្រឆាំង​ជំទាស់​នឹង​ការ​រួប​រួម​គ្នា​ជា​មួយ​គណ​បក្ស​ភឿថៃ​។ ប៉ុន្តែ​អគ្គ​លេខា​ធិការ​​គណ​បក្ស​ប្រជា​ធិប​តេយ្យ​បញ្ជាក់​ថាអ្នក​ណា​ជំទាស់​​មិន​សំខាន់​ទេ​​។ សំខាន់​គឺ​អ្នក​តំណាង​រាស្ត្រ​ និង​សមាជិក​ទាំង​អស់​ត្រូវ​តែ​គោរព​ទៅ​តាម​​មាគ៌ា​នយោ​បាយ​ និង​សេច​ក្ដី​សម្រេច​របស់​បក្ស​។ មាន​ន័យ​ថា​ការ​ជំទាស់​នោះ​ជា​លក្ខណៈ​ឯក​ជន​តែ​ប៉ុណ្ណោះ​ និង​មិន​មែន​ជា​គោល​ជំហរ​រួម​នោះ​ទេ​៕

អគ្គ​លេខា​ធិការ​គណ​បក្ស​ប្រជា​ធិបតេយ្យ​ លោក​ដេត​អ៊ីត​ ខាវ​ថង (Det-it Khaothong) (រូប​កណ្ដាល​ខាង​មុខ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ