ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​លើករាសី​មែន​ទេ? ​សម្តេច​ផ្តល់​វិធី​ងាយ​បំផុត

3 ខែ មុន

តាម​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ពិ​ធិ​លើករាសី​មិនមែន​ជា​ពិធី​សាមញ្ញ​ពេក​នោះ​ទេ គឺ​ត្រូវការ​និមន្ត​ព្រះសង្ឃ​និង​អាចារ្យ​មក​រៀប​ពិធី ប៉ុន្តែ​តាម​អត្ថបទ​មួយ​ដែល​ចែករំលែក​ដោយ សម្ដេចព្រះ​មហា​អរិយវង្ស​បណ្ឌិត យ៉​ន សេង​យៀ​ត នៅ​លើ​បណ្តាញ​សង្គម​របស់​ព្រះ​អង្គ វិធី​គឺ​ងាយ​បំផុត ។ សម្ដេចព្រះ​មហា​អរិយវង្ស​បណ្ឌិត…

តាម​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ពិ​ធិ​លើករាសី​មិនមែន​ជា​ពិធី​សាមញ្ញ​ពេក​នោះ​ទេ គឺ​ត្រូវការ​និមន្ត​ព្រះសង្ឃ​និង​អាចារ្យ​មក​រៀប​ពិធី ប៉ុន្តែ​តាម​អត្ថបទ​មួយ​ដែល​ចែករំលែក​ដោយ សម្ដេចព្រះ​មហា​អរិយវង្ស​បណ្ឌិត យ៉​ន សេង​យៀ​ត នៅ​លើ​បណ្តាញ​សង្គម​របស់​ព្រះ​អង្គ វិធី​គឺ​ងាយ​បំផុត ។

សម្ដេចព្រះ​មហា​អរិយវង្ស​បណ្ឌិត យ៉​ន សេង​យៀ​ត ដែល​ជា​ព្រះ​ចៅអធិការ​វត្ត​ឧណ្ណាលោម បន្ត​ពី​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស និង​ជា​សាកល​វិទ្យា​ធិ​ការ​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ​ផង​ដែរ​នោះ បាន​មាន​ថេរ​ដីកា​តាម​ការ​ចែករំលែក​អត្ថបទ​មួយ ដែល​ចុះ​ផ្សាយ​កន្លង​មក​ថា វិធីសាស្ត្រ​គឺ​ងាយ​បំផុត ។

សម្តេចព្រះ​មហា​អរិយវង្ស​បណ្ឌិត យ៉​ន សេង​យៀ​ត បាន​បញ្ចប់​ការ​សិក្សា​បណ្ឌិត ទស្សនវិជ្ជា​ពុទ្ធសាសនា នៅ​សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បាន​មាន​ថេរ​ដីកា ប្រាប់​អំពី​វិធីសាស្ដ្រ​ជួយ​ឱ្យ​រាសី​ឡើង​ខ្ពស់​ថា “​បើ​ចង់បាន​រាសី​ឡើង​ខ្ពស់ ព្រឹក​ឡើង កូន​ៗ​គប្បី​គោរព​ប្រតិបត្តិ ចំពោះ​មាតាបិតា ព្រោះ​ព្រះពុទ្ធ​ចាត់ទុកជា​មង្គល​។

ព្រះ​អង្គ​ក៏​បាន​មាន​ថេរ​ដីកា​បន្ត​ថា ការ​សង្គ្រោះ​កូន​ប្រពន្ធ ដោយ​ប្ដី​មាន​ក្ដី​ស្រឡាញ់​ស្មោះ​តែ​ចំពោះ​កូន និង​ប្រពន្ធ គឺ​គ្រួសារ​នោះ​នឹង​មាន​សុភមង្គល ហើយ​រាសី​នឹង​ឡើង​ខ្ពស់ ហើយ ។

សម្តេច​បាន​មាន​ថេរ​ដីកា​បន្ត​ថា ព្រះ​ត្រៃ​បិដក​កត់ត្រា​ពី​មង្គល​៣៨​ប្រការ​ដែល​នាំ​ឱ្យ​មនុស្ស​មាន​សុភមង្គល​និង​មាន​សិរី​សួស្តី​និង​មាន​រាសី​ខ្ពស់​។

ដែល​មង្គល​ទាំងនោះ​រួម​មាន​តាំងពី កិរិយា​មិន​សេពគប់​នូវ​បុគ្គល​ពាល​, កិរិយា​សេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​, កិរិយា​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា​,​កិរិយា​រស់នៅ​ក្នុង​ប្រទេស​ដ៏​សមគួរ​, កិរិយា​តម្កល់​ខ្លួន​ទុក​ដោយ​ប្រពៃ​, វិន័យ​ដែល​បុគ្គល​បាន​សិក្សា​ហើយដោយ​ប្រពៃ​, វាចា​ដែល​បុគ្គល​ពោល​ដោយ​ប្រពៃ​, កិរិយា​បម្រើ​ឬ​ទំនុកបម្រុង​បិតា​, កិរិយា​សង្គ្រោះ​បុត្រ​និង​ភរិយា​, ការងារ​ទាំងឡាយ​ដែល​មិន​ច្របូកច្របល់​, កិរិយា​បរិច្ចាគ​ទាន​, កិរិយា​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ជាដើម ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ