រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់បានស្លា.ប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យ ចំណែកជនជាតិចិនម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ នៅក្នុងអំពើបា.ញ់ប្រហារដ៏សាហា.វមួយពីសំណាក់ខ្មា.ន់កាំភ្លើ.ង១ក្រុម នៅតាមដងផ្លូវពេលយប់ ។
ខណៈពេលដែលជនរងគ្រោះទាំង២នាក់ ជិះរថយន្ត Mercedes Maybach ១គ្រឿង ស្រាប់តែមានរថយន្ត១គ្រឿងទៀត ម៉ាក Ford Ranger រេចង្កូតទៅបុកពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។ បន្ទាប់មកក៏មានខ្មា.ន់កាំភ្លើ.ង២នាក់ ចុះពីលើរថយន្តម៉ាកឡង់គ្រីស័រ១គ្រឿងទៀត ដែលសង្ស័យជាបក្សពួករបស់ភាគីរថយន្ត Ford ប្រដា.ប់ដោយកាំភ្លើ.ងវែង១ដើម និងខ្លី១ដើម បានធ្វើការបា.ញ់ប្រហារជាច្រើនគ្រា.ប់ស្រោចទៅលើ Mercedes Maybach បន្ទាប់មកក៏នាំគ្នាគេចខ្លួនបាត់ស្រមោលអស់ ។
ហេតុការណ៍នោះបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅលើផ្លូវលេខ១០៤ ស្ថិតនៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមន្ត្រីនគរបាលរងគ្រោះ រួមជាមួយបុរសជនជាតិចិន២នាក់ទៀត ជិះរថយន្ត១គ្រឿងម៉ាកMercedes Maybach ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BF-8168 ។ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿងទៀតម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BV-5779 ។ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នាពីកើតទៅលិចក្នុងល្បឿនលឿន ហើយរេចង្កូតមកខាងឆ្វេងដៃបុករថយន្តជនរងគ្រោះចំផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះក៏មានរថយន្ត១គ្រឿងផ្សេងទៀតម៉ាកឡង់គ្រីស័រ ពណ៌ស ទៅដល់ឈប់នៅជិតនោះដែរ ដែលសង្ស័យជាបក្សពួករបស់ភាគីរថយន្តFord ហើយអ្នកជិះក្នុងរថយន្តឡង់គ្រីស័រនោះ ២នាក់ ក៏បានចុះមកនៅក្នុងដៃប្រដា.ប់ដោយកាំភ្លើ.ងវែង១ដើម និងខ្លី១ដើម ធ្វើការបា.ញ់រះជាច្រើនគ្រា.ប់ស្រោចទៅលើម៉ាក Mercedes តែម្ដង ។
បន្ទាប់ពីបា.ញ់រួចក៏បានជិះរថយន្តឡង់គ្រីស័រនោះ គេចខ្លួនបាត់អស់ ហើយមន្ត្រីនគរបាលម្នាក់ និងបុរសជនជាតិចិនម្នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ប៉ុន្តែដោយសារតែរបួសធ្ងន់ពេក ក្រោយមកមន្ត្រីនគរបាលខាងលើក៏បានស្លា.ប់បាត់បង់ជីវិតទៅ ។
ទាក់ទិន និងព័ត៌មានខាងលើ គឺគ្រាន់តែជាឲ្យដឹងជាបឋមពីកន្លែងកើតហេតុតែប៉ុណ្ណោះ ហើយការពិតបែបណានោះ នៅពុំទាន់ដឹងច្បាស់នៅឡើយ ដោយឡែកនគរបាលគ្រាន់តែបញ្ជាក់ប្រាប់ឲ្យដឹងដោយខ្លីថា ករណីនេះ គឺជាអំពើឃា.តកម្ម និងកំពុងធ្វើការស្រាវជ្រាវ ។
ដោយនគរបាលពុំបានបញ្ជាក់ថា ជាឃា.តកម្មប្ល.ន់ ចាប់ជម្រិត រឿងជម្លោះគ្រោះថ្នាក់ចរាចរ ឬជារឿងគំនុំអ្វីមួយនៅឡើយទេ ហើយក៏ពុំទាន់ប្រាប់ថា តើដំណើររឿងខាងលើនេះ ដូច្នេះមែនឬយ៉ាងណានៅឡើយដែរ ។
ក្រោយពេលកើតហេតុលោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ក៏បានដឹកនាំកម្លាំងចុះទៅកាន់កន្លែងកើតហេតុភ្លាមៗផងដែរ ដោយបានសហការណ៍ជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវលើករណីនេះ ។ នៅកន្លែងកើតហេតុ មានបន្សល់ទុករថយន្ត២គ្រឿង គឺ Mercedes Maybach ដែលរងការធ្លុះធ្លាយដោយគ្រា.ប់កាំភ្លើ.ងច្រើនកន្លែង និង Ford Ranger ព្រមទាំងសំបកគ្រា.ប់កាំភ្លើ.ងជាច្រើនគ្រា.ប់ ដែលជ្រុះរាយប៉ាយនៅលើផ្លូវខាងលើ ។
ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ ខណៈពួកគាត់កំពុងអង្គុយផឹកស៊ីនៅជិតកន្លែងកើតហេតុ ស្រាប់តែឃើញរថយន្ត Mercedes Maybach និងរថយន្តFord Ranger បុ.កគ្នាលាន់សូរដូចរន្ទះ ភ្លាមៗនោះមិនមានឮការឈ្លោះប្រកែកគ្នាសូម្បីតែមួយម៉ាត់ឡើយ ។ ចំណែកពួកគាត់ក៏បាននាំគ្នាស្ទុះរត់ទៅមើលដែរ ប៉ុន្តែគ្រាន់តែរត់ទៅជិតដល់ ក៏ស្រាប់តែឃើញបុរស២នាក់ប្រដា.ប់ដោយកាំភ្លើ.ងវែង១ដើម និងខ្លី១ដើម ចុះពីលើរថយន្តម៉ាកឡង់គ្រីស័រ១គ្រឿង បា.ញ់រះជាច្រើនគ្រា.ប់ទៅលើរថយន្ត Mercedes Maybach ។
ក្រោយពលឃើញបែបនេះ ពួកគាត់មានការភិតភ័យខ្លាំងណាស់ ហើយដើម្បីសុវត្ថិភាពក៏បានាំគ្នារត់ចូលពួនក្នុងបន្ទប់ក្នុងផ្ទះ រហូតស្ងាត់ស្នូរផ្ទុះអាវុ.ធទើបហ៊ានចេញក្រៅវិញ ហើយខ្មា.ន់កាំភ្លើង និងភាគីអ្នកជិះរថយន្ត Ford បាននាំគ្នាជិះរថយន្តឡង់គ្រីស័រ ពណ៌ស ចាកចេញពីកន្លែងកើតហេតុបាត់អស់តែម្ដង ។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ