ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមូល​ផល​ស្រូវស្រាល​ដំបូង​ឆ្នាំ​២០២៤ ​តម្លៃ​​ទាប​ជាង​ឆ្នាំ​២០២៣

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រមូល​ផល​ស្រូវស្រាល​ដំបូង​ឆ្នាំ​២០២៤​តំលៃ​ទាប​ជាង​ឆ្នាំ​២០២៣​រហូត​ដល់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៤​ នៅ​ស្រុក​ភ្នំស្រុក​។ ប្រជា​កសិករ​បាន​ប្រាប់​ថា​ ​មាន​តែ​ស្រុក​ភ្នំស្រុក​ទេ​ដែល​ប្រជា​កសិករ​ដែល​បង្កបង្កើន​ផល​ស្រូវស្រាល​ប្រមូល​ផល​មុនគេ​ ក្រោយ​រួច​បុណ្យចូលឆ្នាំ​ថ្មី​ ប្រជា​កសិករ​បាន​ចាប់ផ្តើម​បង្កបង្កើន​ផើ​ល​ស្រូវស្រាល​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រមូល​ផល​ស្រូវស្រាល​ដំបូង​ឆ្នាំ​២០២៤​តំលៃ​ទាប​ជាង​ឆ្នាំ​២០២៣​រហូត​ដល់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៤​ នៅ​ស្រុក​ភ្នំស្រុក​។

ប្រជា​កសិករ​បាន​ប្រាប់​ថា​ ​មាន​តែ​ស្រុក​ភ្នំស្រុក​ទេ​ដែល​ប្រជា​កសិករ​ដែល​បង្កបង្កើន​ផល​ស្រូវស្រាល​ប្រមូល​ផល​មុនគេ​ ក្រោយ​រួច​បុណ្យចូលឆ្នាំ​ថ្មី​ ប្រជា​កសិករ​បាន​ចាប់ផ្តើម​បង្កបង្កើន​ផើ​ល​ស្រូវស្រាល​ ឬ​ស្រូវ​មិន​ប្រកាន់​រដូវ​ មាន​ដូច​ជា​ស្រូវ​អ៊ី​អ៊ា​រយៈពេល​ជិត​៣​ខែ​ប្រមូល​ផល​ និង​ស្រូវ​ស្រ​ង៉ែ​រយៈពេល​ជិត​៣​ខែ​ជាង​ប្រមូល​ផល​ និង​ស្រូវ​សែន​ក្រអូប​រយៈពេល​ជិត​៤​ខែ​ប្រមូល​ផល ​ខណៈ​ពេល​រំពឹង​ទឹង​អាង​ត្រពាំង​ថ្ម ​ស្រុក​ភ្នំស្រុក ​សម្រាប់​ផ្គត់ផ្គង់​កសិកម្ម​ធ្វើស្រែ​។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា​ ​រហូត​ដល់​ខែសីហា ឆ្នាំ​២០២៤​នេះ ​នៅ​ស្រុក​ភ្នំស្រុក​ត្រូវ​បាន​ប្រជា​កសិករ​បាន​ចាប់ផ្តើម​ប្រមូល​ផល​ស្រូវ​ប្រភេទ​ស្រូវ​អ៊ី​អ៊ា​៥៤​និង​៥១​ចាប់ផ្តើម​ប្រមូល​ផល​នៅ​ពាក់កណ្តាល​ខែសីហា​រហូត​ដល់​ពេល​នេះ​ស្រូវ​ប្រភេទ​អ៊ី​អ៊ា​ឈ្មួញ​ទិញ​១​តោន​តំលៃ​៨០​ម៉ឺន​រៀល​ទៅ​៩០​ម៉ឺន​រៀល​ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០២៣​កន្លង​ទៅ ស្រូវ​អ៊ី​អ៊ា​១​តោន​តំលៃ​១​លាន​មួយ​សែន​រៀល​ទៅ​១​លាន​២​សែន​រៀល​គឺ​តំលៃ​ខ្ពស់​ជាង​ឆ្នាំ​នេះ​។

លោក ប៉ុក ឡៃ​ជី ប្រធាន​មន្ទី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ​នៅ​ឆ្នាំ​២០២៤​នេះ​ប្រជា​កសិករ​ដែល​ប្រមូល​ផល​ស្រូវ​មុនគេ​មាន​តែ​ស្រុក​ភ្នំស្រុក​ទេ​ដែល​ប្រមូល​ផល​នៅ​ពាក់កណ្តាល​ខែសីហា​ រហូត​ដល់​ពេល​នេះ​ដែល​ប្រមូល​ផល​ប្រភេទ​ស្រូវ​អ៊ី​អ៊ា​មាន​៥៤​និង​៥១​ដែល​ជា​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​ដែល​ឈ្មួញ​ទិញ​ដាក់​តាម​រោង​ម៉ាស៊ីន​ក្នុង​១​តោន​ជាម​ធ្យោ​ម​តំលៃ​១​លាន​រៀល បើ​ប្រៀបធៀប​ឆ្នាំ​២០២៣​តំលៃ​ស្រូវ​អ៊ី​អ៊ែរ​​ប្រភេទ​ស្រូវស្រាល​១​លាន​ប្រាំ​ម៉ឺន​រៀល​ទៅ​១​លាន​៧​ម៉ឺន​រៀល​គឺ​តំលៃ​ខ្ពស់​ជាង​ឆ្នាំ​មុន​បើ​តំលៃ​ស្រូវ​សែន​ក្រអូប​ដែល​ទើប​ប្រមូល​បាន​ខ្លៈ​ឈ្មួញ​ទិញ​១​តោន​តំលៃ​១.២០០.០០០​រៀល​ទៅ​១.៣០០.០០០​រៀល​ បើ​ប្រៀបធៀប​ឆ្នាំ​មុន​តំលៃ​ប្រហាក់ប្រហែល​គ្នា​ឆ្នាំ​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ