ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រាអែល​រំដោះ​បាន​ចំណាប់​ខ្មាំងម្នាក់​​ទៀត​ពី​កណ្ដា​ប់​ដៃ​ក្រុម​ហាម៉ាស់

1 ឆ្នាំ មុន

ទី​ក្រុង​យេរូសាឡឹម៖ ​ថ្មី​ៗ​នេះ ​អ៊ី​ស្រាអែល​រំដោះ​បាន​ចំណាប់​ខ្មាំង​ម្នាក់​ទៀត​​​អាយុ​៥២​ឆ្នាំ​ដែល​ត្រូវ​ក្រុម​ហាម៉ាស់​ចាប់​យក​ទៅ​បង្ខាំង​ទុក​នៅ​ក្នុង​រូង​ក្រោម​ដី​។ អ៊ីស្រាអែល​​បញ្ជូន​កង​កម្លាំង​ពិសេស​របស់​ខ្លួន​ចេញ​ប្រតិ​បត្តិ​ការ​ពិសេស​ដ៏​ស្មុគ​ស្មាញ​​មុន​នឹង​ឈាន​ទៅ​ដល់​ការ​រំដោះ​ចំណាប់​ខ្មាំង​ឈ្មោះ​​​ខាអ៊ីត​ ហ្វារ៉ាន់ អាល់​កាឌី (Kaid Farhan Al-Qadi) ​​ជា​អ្នក​រស់​នៅ​​តំបន់​​​ខាង​ត្បូង​។…

ទី​ក្រុង​យេរូសាឡឹម៖ ​ថ្មី​ៗ​នេះ ​អ៊ី​ស្រាអែល​រំដោះ​បាន​ចំណាប់​ខ្មាំង​ម្នាក់​ទៀត​​​អាយុ​៥២​ឆ្នាំ​ដែល​ត្រូវ​ក្រុម​ហាម៉ាស់​ចាប់​យក​ទៅ​បង្ខាំង​ទុក​នៅ​ក្នុង​រូង​ក្រោម​ដី​។ អ៊ីស្រាអែល​​បញ្ជូន​កង​កម្លាំង​ពិសេស​របស់​ខ្លួន​ចេញ​ប្រតិ​បត្តិ​ការ​ពិសេស​ដ៏​ស្មុគ​ស្មាញ​​មុន​នឹង​ឈាន​ទៅ​ដល់​ការ​រំដោះ​ចំណាប់​ខ្មាំង​ឈ្មោះ​​​ខាអ៊ីត​ ហ្វារ៉ាន់ អាល់​កាឌី (Kaid Farhan Al-Qadi) ​​ជា​អ្នក​រស់​នៅ​​តំបន់​​​ខាង​ត្បូង​។

គាត់​ត្រូវ​ទាហាន​អ៊ីស្រាអែល​ជួយ​សង្គ្រោះ​ចេញ​ពី​រូង​ក្រោ​ម​ដី​។ អ្នក​នាំ​ពាក្យ​អ៊ីស្រាអែល​បញ្ជាក់​ថា​នៅ​ពេល​នេះ គាត់​មាន​សុខ​ភាព​ល្អ​ជា​ធម្ម​តា​។ ក្រុម​គ្រួសារ​របស់​គាត់ត្រូវ​គេ​ផ្ដល់​​​ព័ត៌​មាន​លម្អិត​រួច​ហើយ​អំពី​ស្ថាន​ភាព​របស់​ចំណាប់​ខ្មាំង​រូប​​នេះ​។ កាល​ពី​មុន​នេះ​បន្តិច​ កង​ទ័ព​ពិសេស​របស់​អ៊ី​ស្រា​អែល​បាន​ដើរ​រាត​ត្បាត​នៅ​ក្នុ​ងរូង​ក្រោម​ដី​សុខ​ៗ​ក៏​ប្រទះ​ឃើញ​​ចំណាប់​ខ្មាំង​ម្នាក់​ខាង​លើ​នេះ​។ ចម្លែក​ណាស់​​នៅ​ពេល​នោះ​គាត់​នៅ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​ គ្មាន​ឃើញ​​​ក្រុម​​ហាម៉ាស់​​នៅ​ក្បែរ​នោះ​សូម្បី​តែ​ម្នាក់​។​​​

បង​ប្រុស​របស់​លោក​អាល់​កាឌី (ដែល​ជា​ចំណាប់​ខ្មាំង​) ប្រាប់​ថា​គាត់​រក​ពាក្យ​អ្វី​ថ្លា​ថ្លែង​មិន​ចេញ​ទេ​​​ចំពោះ​អារម្មណ៍​មួយ​នេះ​។ មិន​ត្រឹម​តែ​​មាន​អារម្មណ៍​ថា​ប្អូន​របស់​គាត់​​​ប្រៀប​បាន​នឹង​ស្លាប់​ហើយ​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ទេ​​​ ​ប៉ុន្តែ​វា​លើស​ពី​​ហ្នឹង​ទៅ​ទៀត​​។ លោក​អាល់​កាឌី​ជា​ចំណាប់​ខ្មាំង​ទី​៨​ដែល​​​វិល​ត្រឡប់​មក​វិញ​​ទាំង​​រស់​​​​​​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​រំដោះ​ចំណាប់​ខ្មាំង​ចំនួន​៤​ដង​។

មាន​ន័យ​ថា​ពេល​ខ្លះ​ចូល​ទៅ​រំដោះ​បាន​ត្រឹម​តែ​សាក​សព​ត្រឡប់​មក​វិញ​។ ពេល​ខ្លះ​មិន​ត្រឹម​តែ​សាក​សព​ទេ ប៉ុន្តែ​នៅ​សល់​តែ​ឆ្អឹង​ប៉ុណ្ណោះ​​ព្រោះ​ចំណាប់​ខ្មាំង​មិន​ដឹង​ស្លាប់​តាំង​ពី​អង្កាល់​។​​ ដោយ​ឡែក​ ករណី​​លោក​អាល់​កាឌី​​​​មាន​លក្ខណៈ​ពិសេស​ជាង​គេ​។ ទី១-​ទាហាន​អ៊ីស្រាអែល​​​រំដោះ​គាត់​បាន​ទាំង​​នៅ​​រស់​​ និង​ទី​២-​ទាហាន​អ៊ីស្រាអែល​ចូល​ទៅ​រំដោះនៅ​​​ក្នុង​រូង​ក្រោម​តែ​ម្ដង​​។

​ចំណាប់​ខ្មាំង​៧​​នាក់​ទៀត​​​​រំដោះ​បាន​ទាំង​រស់​មែន​​​​ ប៉ុន្តែ​​រំដោះ​នៅ​ខាង​ក្រៅ​រូង​ក្រោម​ដី​។ ករណី​ចម្លែក​១​​ទៀត​នៅ​ត្រង់​ថា​ហេតុ​អ្វី​ក្រុម​ហាម៉ាស់​មិន​ដាក់​កម្លាំង​​យាម​ចំណាប់​ខ្មាំង​ម្នាក់​នេះ​​ក្រែង​លោ​មាន​អ្នក​ណា​មក​ជួយ​រំដោះ​? នាយក​រដ្ឋ​មន្ត្រី​អ៊ី​ស្រា​អែល លោក​ណឺតាន់​យ៉ាហ៊ូ បាន​​​សួរ​សុខ​ទុក្ខ​លោក​អាល់​កាឌី​​តាម​រយៈ​ការ​សន្ទនា​តាម​ប្រព័ន្ធ​វីឌីអូ​ពី​ចម្ងាយ​។ លោក​ណឺតាន់​យ៉ាហ៊ូ​ថ្លែង​ថា «​លោក​​ហ្វារ៉ាន់, ខ្ញុំ​​​មាន​ចិត្ត​ត្រេក​អរ​ណាស់​ដែល​បាន​និយាយ​ជា​មួយ​លោក​។ ខ្ញុំ​ចង់​ប្រាប់​លោក​​​ថា​យើង​មិន​ដែល​បំភ្លេច​នរណា​ម្នាក់​ឡើយ​។ ដូច​លោក​ឃើញ​ស្រាប់​, យើង​មិន​ដែល​ភ្លេច​លោក​ទេ​។​​

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ថ្លែង​ថា​​ទម្រាំ​​អាច​​រំដោះ​លោក​អាល់​កាឌីមក​វិញ​ ទាហាន​អ៊ីស្រាអែល​ខំ​ប្រឹង​យ៉ាង​រលះ​រលាំង​​ខ្លាំង​ណាស់​ដែរ​ប្រកប​ដោយ​ទឹក​ចិត្ត​មោះ​មុត​បំផុត​​​។ ​ប្រធានា​ធិបតី​អ៊ីស្រាអែល​ថ្លែង​ថា​លោក​មាន​អារម្មណ៍​លើស​ពី​សប្បាយ​រីក​រាយ​ទៅ​ទៀត​ចំពោះ​ដំណឹង​នៃ​ការ​រំដោះ​បាន​ចំណាប់​ខ្មាំង​លើក​នេះ​។

​ឥឡូវ​នេះ បន្ទាប់​ពី​លោក​អាល់​កាឌី​​​អាច​​វិល​ត្រឡប់​មក​វិញ​ដោយ​សុ​វត្ថិ​ភាពហើយ​​​ មាន​ន័យ​ថា​ចំណាប់​ខ្មាំង​ដែល​នៅ​សេស​សល់​ក្នុង​ដៃ​របស់​ក្រុម​ហាម៉ាស់​មាន​ចំនួន​១០៤​នាក់​ទៀត​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ខុទ្ទ​កាល័យ​លោក​ណឺតាន់​យ៉ាហ៊ូ​ និង​សមាគម​ក្រុម​គ្រួសារ​របស់​ចំណាប់​ខ្មាំង​។​ នៅ​ក្នុង​ចំណោម​នោះ គេ​គិត​ថា​ចំណាប់​ខ្មាំង​៣៤​នាក់​បាន​ស្លាប់​ហើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ