ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានកំពុងឆ្លងផ្លូវដែក ស្រាប់តែ​រថភ្លើងមក​បុ.,កខ្ទា.តផ្លូវ​

3 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៤ នៅ​ចំណុច​ក្រុម​១ ភូមិ​១ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៤ នៅ​ចំណុច​ក្រុម​១ ភូមិ​១ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង រថភ្លើង និង​រថយន្ត មុខ​បន្ទាយ​ផ្នែក​សឹក​រង​ស្ទឹង​ហាវ ។

តាម​ព័ត៌មាន​ថា រថយន្ត​ម៉ាក​នី​ស្សាន់ ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ២B៨៦០៥ បើកបរ​ដោយ​ឈ្មោះ សួន សុខ​ណា ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជា​មន្ត្រី​យោធា ។ ការ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ គឺ​រថយន្ត​បាន​បើក​ចេញពី​បន្ទាយ​ផ្នែក​សឹក​រង​ស្ទឹង​ហាវ ឆ្លង​ផ្លូវដែក​ក៏​ត្រូវ​រថភ្លើង​បុក​តែ​ម្ដង បណ្ដាល​ឱ្យ​ខ្ទាត​រថយន្ត​ប្រហែល​១០​ម៉ែត្រ​ពី​ផ្លូវដែក ធ្វើ​ឱ្យ​អ្នកបើកបរ​រថយន្ត​របួស​ក្បាល ។

រថភ្លើង​ដែល​បុក​ពណ៌​ក្រហម មាន​ទិស​ដៅ​ពី​ភ្នំពេញ​មក​ខេត្ត​ព្រះ​សីហ​នុ​(​រថភ្លើង​អូស​ទូ​ទទេ​) ។
មន្ត្រី​យោធា​ដែល​រង​របួស​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ចំណែក​រថភ្លើង​បាន​បន្តដំណើរ​ទៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​រលូន​ទៅ ។ ឯ​រថយន្ត​រង​គ្រោះ​បាន​រក្សា​ទុក​នៅ​បន្ទាយ​ផ្នែក​សឹក​រង​ស្ទឹង​ហាវ ។

មុន​នេះ​សួង​សាធារណការ និង​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ រេល​វែ ដែល​គ្រប់គ្រង​ខ្សែ​រថភ្លើង បាន​ប្រកាស​ដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​ចំនួន​៣​ចំណុច តាម​រយៈ​សន្និសីទ​សារព័ត៌មាន​មួយ​កាលពីដើម​ខែមេសា ។

វិធានការ​ទាំង​៣​ចំណុច​នោះទី​១-​ការ​បង្កើន​ការ​បំពាក់​ហេដ្ឋារចនាសម្ព័ន្ធ​ការពារ​សុវត្ថិភាព​តាម​ផ្លូវ ដែល​មាន​ផ្លូវដែក​ឆ្លងកាត់ និង​ការ​ដាក់​ឆ្មាំ​ការពារ​របាំង​ផ្លូវដែក ។ទី​២-​ការ​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ ។និង​ទី​៣-​វិធានការ​ផ្សព្វផ្សាយ​អប់រំ ។

ការ​ចេញ​វិធានការ​ចំពោះ​មុខ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២៩ ខែមីនា រវាង​រថយន្តក្រុង និង​រថភ្លើង ។ សូម​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៤៦​នាក់ បាន​រង​របួសធ្ងន់ និង​ស្រាល ដោយសារ​តែ​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង បាន​បុក​នឹង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ដូច​គ្នា កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវ​ចូល​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង ស្ថិត​ក្នុងភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ នោះ​ជា​គ្រោះថ្នាក់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​មិន​ធ្លាប់​មាន ។

គួរ​កត់​សម្គាល់ថា ត្រឹម​រយៈពេល​តែ​៣​ខែ​ដើមឆ្នាំ​២០២៤​នេះ គឺ​មាន​គ្រោះថ្នាក់​រវាង​រថភ្លើង បុក​រថយន្ត​កើត​មាន​យ៉ាងតិច​៣​លើក​ហើយ គឺ​២​ករណី​នៅ​ខេត្តពោធិ៍សាត់ និង​១​ករណី​នៅ​ខេត្តបាត់ដំបង ។

នៅ​ខេត្តបាត់ដំបង កាល​ថ្ងៃ​ទី​០១ ខែកុម្ភ​: ឆ្នាំ​២០២៤ ក៏​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​ដឹក​ដី និង​រថភ្លើង បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​របួសធ្ងន់ ខណៈ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤ រថភ្លើង​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹកស្រូវ នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ មាន​អ្នក​រង​របួសធ្ងន់​៤​នាក់ និង​របួសស្រាល​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ