ជារឿងដែលរីករាយសម្រាប់ប្អូនៗ និងយុវជន ដែលចាប់អារម្មណ៍ទៅលើសិល្បៈគំនូរ ក្រោយមិនដឹងទៅរៀននៅទីណា កន្លែងណា អាចមករៀនទីនេះដែលជាថ្នាលបណ្តុះបណ្តាលគ្រប់ពូជសិល្បៈគំនូរយ៉ាងសម្បូរបែប ទៅដល់ប្អូនៗដែលរស់នៅតំបន់ដាច់ស្រយាល មានបំណងចង់រៀនសិល្បៈគំនូរ តែគ្មានលទ្ធភាពនោះ ។

ជាការពិត ជីវិតមនុស្សម្នាក់ៗ គឺត្រូវការសិល្បៈដោយមិនអាចខ្វះបានសិល្បៈជាគំនិតច្នៃប្រឌិត ជាអ្វីដែលថ្មីៗហើយប្លែកដែលអាចធ្វើអោយគេចាប់អារម្មណ៍នៅពេលយើងបង្ហាញស្នាដៃរបស់យើងឡើងមកនោះ ។
ក្រោយសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោក ប៉ោយ ឈុនលី ដែលជាអ្នកជំនាញលើផ្នែកគំនូរលោកថា សិល្បៈជាប្រៀបបានដូចជា ទឹក ។ ដោយទឹកយើងអាចយកទៅដាំបាយ ស្លរ និងយកទៅធ្វើរឿងជាច្រើនទៀត ។

ដូច្នេះពាក្យថា សិល្បៈ គឺមានអត្ថន័យយ៉ាងទំលំទូលាយណាស់ ម្ល៉េះហើយទើបលោកចង់បញ្ជាបសិល្បៈគំនូរនេះ អោយកាន់តែច្រើនទៅក្នុងសង្គមសហគមន៍ដាច់ស្រយាល ដើម្បីអោយប្អូនៗ យុវជនដែលចង់រៀនសិល្បៈគំនូរ អាចរៀនសូត្របាន និងយល់ពីសិល្បៈពីសិល្បៈកាន់តែច្បាស់ ។ ត្រឹមចំណុចនេះ លោក ប៉ោយ ឈុនលី បានលើកឡើងរឿងមួយ កាលពីកន្លងទៅ ដែលលោកបានដឹង និងបានជួបពោលគេថា«សិល្បៈគំនូរគ្មានតម្លៃ អ្នកសិល្បៈជាអ្នកក្រជាដើម» ។ ដូចនេះកន្លែងដែរថា គ្មានតម្លៃនោះលោកចង់ផ្លាស់ប្តូរផ្នត់គំនិតត្រង់នេះដោយចង់អោយសិល្បៈកាន់តែប្រសើរនឹងទូលំទូលាយ ដោយការបង្រៀនរបស់លោកតាមរយៈគម្រោងមួយឈ្មោះថា« ដំណើរសិល្បៈ» ក្នុងការបង្រៀនចែករំលែកប្អូនៗយុវជននៅតាមតំបន់ខ្វះខាត អោយមកសិក្សា ដើម្បីទទួលបានចំណេះដឹងបន្ថែមក៏ដូចជា រៀនអ្វីដែលខ្លួនស្រឡាញ់ ។

លោក ប៉ោយ ឈុនលី Poy Chhunly ជាស្ថាបនិកមហោរស្រព សិល្ប:ជំនោរ-Art និងជាអ្នកបង្កើតគម្រោង «ដំណើរសិល្ប:ឆ្ពោះទៅតំបន់ដាច់ស្រយាល» នេះលោកពិតជាត្រេកអរពន់ពេកដែលឃើញយុវជនយើងក្លាយជាយុវជនសកម្ម ចេះស្រលាញ់ការចែករំលែក សាមគ្គីភាពមើលប្រយោជន៍រួមជាសំខាន់ ។
គួរបញ្ជាក់ដែរថា កាលកន្លងទៅលោក ប៉ោយ ឈុនលី បានបង្ហោះក្នុងបណ្តាញសង្គមលោកថា« ដំណឹងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ចែកជូនបងប្អូនអ្នកស្រលាញ់ គាំទ្រសិល្ប:កន្លងមកឲ្យបានជ្រាបថា ពេលនេះស្រុកបាណន់ គឺជាសាលាគំនូរទីពីរហើយ បន្ទាប់ស្រុកថ្មគោលដែលគម្រោង«ដំណើរសិល្ប:ឆ្ពោះទៅតំបន់ដាច់ស្រយាល» កំពុងចាប់ដៃសហការណ៍រួមគ្នាជាមួយសាលាភាសារអង់គ្លេសភូមិធ្ង័រ ស្រុកបាណន់ បង្កើតថ្នាក់គំនូរអចិន្ត្រៃយ៍តូចមួយនៅចុងសប្តាហ៍បង្រៀនដោយលោកគ្រូ អូន អមត: Aun Akmatak ជាយុវជនដ៏សកម្ម និង ជាអ្នកស្រលាញ់ការចែករំលែកបានស្ម័គ្រចិត្តជាគ្រូប្រចាំនៅសាលានេះ ដើម្បីដំណើរការគម្រោងដែលបានគ្រោងទុករបស់ជំនោរ-Artកន្លងមក ។ នេះ គឺជាលទ្ធផលក្នុងឆ្នាំទីមួយកំពុងចាប់ផ្តើមដំណើរការណ៍ដូចការគ្រោងទុកហើយ ដើម្បីផ្តល់ឱកាសដល់ប្អូនតាមជនបទដាច់ស្រយាលបានរៀនសូត្រសិល្ប:គំនូរ និងការបណ្តុះគំនិតច្នៃប្រឌិតរបស់ខ្លួន ។

សូមឲ្យគម្រោង និងសកម្មភាពនេះក្លាយជាប្រយោជន៍ដ៏ច្រើនដល់សហគមន៍យើង ពិសេសយុវជនជំនាន់ក្រោយៗ ដែលជាទំពាំងរបស់ជាតិយើង ។ ពេលវេលារបស់គ្រប់គ្នាពិតជាមានតម្លៃណាស់ សូមប្អូនៗខិតខំ និងអត់ធ្មត់រៀនសូត្រឲ្យបានជាប្រយោជន៍ដល់ខ្លួនឯង និងសហគមន៍របស់ប្អូននៅពេលក្រោយទៅទៀត ។ សាលាតូចកំសត់មួយនេះ នៅឆ្ងាយពីក្រុងទំនើបបន្តិចមែន តែនៅជិតផ្ទះប្អូនៗដែលប្អូនអាចមានឱកាសរៀនបានដូចអ្នកទីក្រុងដែរ» ។
គួររម្លឹកដែរថា លោក ប៉ោយ ឈុនលី ដែលជាអ្នកជាជាងគំនូរដ៏វិចិត្រ លោកបានចាប់អាជីពជាជាងគំនូរមួយនេះ មានរយៈពេល២៦ឆ្នាំមកហើយ ដោយលោកបានចូលរៀនផ្នែកគំនូរតាំងពីឆ្នា១៩៩៨ ហើយក៏បានចាប់យកអាជីពមួយនេះតែម្តង ។ ហើយក្រោយៗមកទៀត លោកក៏បានចាប់អាជីព និងសិក្សាពីការថត និងការផលិតវីដេអូបន្ថែមពីអាជីពជាជាងគំនូរ និងជាងចម្លាក់ ។
លោក ប៉ោ ឈុនលី ជាវិចិត្រករមកពីខេត្តបាត់ដំបងរូបលោកអាចគូរគំនូរបានជាច្រើន ដោយទាំងគំនូរស.ខ្មៅ គំនូរលើក្រណាត់ គំនូរជីវចល ឌីជីថល និងគំនូរផ្សេងៗជាច្រើនទៀត ៕ ដោយ៖លីហួ គីមឆាយ




ចែករំលែកព័តមាននេះ