ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធ.ត់ណាស់! គ្រោះរន្ទះបា.ញ់ប្រល័.យជីវិ.តកូន​ស្រី ខណៈឪពុករបួសធ្ងន់ ពេលទៅច្រូតស្បូវ​

3 ខែ មុន
  • កំពត

ខេត្តកំពត ៖ កូនស្រី​ស្លាប់ ​ឪពុក​រង​របួស​ធ្ង​ន់​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ខេត្តកំពត ​បន្ទាប់ពីជួបគ្រោះថ្នាក់​ដោយសា​រន្ទះបាញ់​ ពេលទៅច្រូតស្បូវ​ ។ ​ហេតុ​ការណ៍ខាងលើ​នេះ​បាន​កើតឡើងកាលពី​​វេលា​មោង​​១២និង៣០​នាទី​ថ្ងៃត្រង់​​ថ្ងៃ​ទី​​២៥ សីហា ឆ្នាំ​២០២៤…

ខេត្តកំពត ៖ កូនស្រី​ស្លាប់ ​ឪពុក​រង​របួស​ធ្ង​ន់​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ខេត្តកំពត ​បន្ទាប់ពីជួបគ្រោះថ្នាក់​ដោយសា​រន្ទះបាញ់​ ពេលទៅច្រូតស្បូវ​ ។

​ហេតុ​ការណ៍ខាងលើ​នេះ​បាន​កើតឡើងកាលពី​​វេលា​មោង​​១២និង៣០​នាទី​ថ្ងៃត្រង់​​ថ្ងៃ​ទី​​២៥ សីហា ឆ្នាំ​២០២៤ នៅ​ចំណុច​ដំរី​ផុង ​ព្រំប្រទល​ឃុំ​តា​កែន​កោះ​ស្លា​ ​ក្នុង​ឃុំ​ស្ទឹង​កែវ​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ ។​

ជនរងគ្រោះទាំង២នាក់ឪពុកនិងកូនខាងលើ ​ក្នុងនោះបុរសជា​ឪពុកឈ្មោះ​គុណ​ ចាន់​ថេ​ន ​រង​របួស​ធ្ង​ន់ កំ​ពុង​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកំពត ​និងកូនស្រី​ឈ្មោះ​ស៊ីម ​សុខ​ជា ​អាយុ​១៦​ឆ្នាំ ​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ភ្លេ​ម​ៗ ។ ២​នាក់​ឪពុក​នឹង​កូន មានមុខ​រប​ដើរ​ស្រូត​ស្បូវ​ក្រង​លក់​មាន​ទី​នៅ​ភូមិ​ល្អាង ​ឃុំ​ល្អាង​ ស្រុក​ដងទង់ ​ខេត្តកំពត​។

តាម​ការ​ពិ​និ​ត្យ​​ជាក់ស្ដែង​ពី​សំណាក់់​ស្ត្រី​ជា​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះឈ្មោះស៊ីម ​ស្រី​អន ​អាយុ​៣៩​ឆ្នាំ​បាន​បញ្ជាក់​ប្រាប់​សា​ព​ត៏​មានឱ្យ​ដឹង​ថា​ មាន​ស្នាម​របួស​លើ​ដងខ្លួន​កូនស្រី​គាត់ ចាប់ពី​ក្បាលជង្គង់​រហូត (​ក​)​មាន​ស្នាម​ជៅ​ខ្មៅ​សាច់​រលួយ​បេះ​បាន​ ។​ ចំណែក​អាវ​ឆេះ​រហូត​ដល់​អាវ​ខាងក្នុង​ដោយឡែក​ខោ​ឆេះ​ខោ​ខាងក្រៅ​រហូត​ខោ​លី​អូ​ ។

ស្ត្រី​ជា​ម្ដាយ​បាន​បន្ត​ទៀត​ថា​ទៅ​ស្រូត​ស្បូវ​មាន​នាក់​ភូម​ចំនួន​៦​នាក់​ទៀត​មាន​៤​គ្រឿង​ហើយ​ប្ដី​នឹង​កូនស្រី​គាត់​ចេញដំណើ​ទៅ ដោយ​ជិះ​ម៉ូតូ​២​នាក់​ឪពុក​នឹង​កូនស្រី​មាន​ចំងាយ​៥០​គីឡូ​ម៉ែ​ត​ទើប​ដល់ក​ន្លែ​ស្រូត​ស្បូវ​ចេញដំណើរ​នៅ​ថ្ងៃ​ទី​២៥ សីហា ឆ្នាំ២០២៤​ វេលា​ម៉ោង​៩​ព្រឹក​ នឹង​មាន​វេចបាយ​ទៅ​ផង​។

ស្ត្រី​ជា​ម្ដាយ​បាន​បញ្ជាក់​ថែម​ទៀត​ថា ​កូនស្រី​គាត់​ មុន​ពេល​ដំណើរ​ទៅ​ នាង​បាន​ស្រែក​ប្រាប់​ម្ដាយ​ថា ម៉ាក​បាយ​ៗ​កូន​លា​ហើយ ម៉ាក់​ទៅ​ទិញ​ផ្លែ​ត្របែក​ចំនួន​២​ផ្លែ​ទុក​អោយ​កូន​ផង​ ល្ងាច​កូន​ត្រឡប់​ពី​ស្រូត​ស្បូវ​វិញ​ចាំ​កូន​បុក​អំបិលម្ទេស​ហូប​។

​ស្ត្រី​ជា​ម្ដាយ​យំ​បោក​ខ្លួន​នៅ​ពេល​ឃើញ​នាក់​រួម​ដំណើរ​ទៅ​ជាមួយ​កូន​ដឹក​សាកសព​កូនស្រី​ដល់​ផ្ទះ​នៅ​មោង​៥​ល្ងាច​ថ្ងៃខែ​ដដែល​ ។ ​ចំណែក​ផ្លែ​ត្របែក​២​ផ្លែ​លើក​មក​ដាក់​ក្បែ​រ​សាកសព​។​

សា​ព​ត៏​មាន​យើង​បាន​សុំ​ការ​បំ​ភ្លើ​ពី​សំណាក់​នាក់​រួម​ដំណើរ​ទៅ​ជាមួយ​គ្នា​បានអោយ​ដឹង​ថា​នៅ​មោង​១២និង៣០​នាទី​ថ្ងៃត្រង់​ កំពុង​​ច្រូវ​​ស្បូវ​ ស្រាប់តែ​មេឃ​ភ្លៀង​នឹង​ខ្យល់​​ព្យុះ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង គេ​បានឃើញ​ជន​រង​គ្រោះ​២​នាក់​ឪពុក​នឹង​កូនស្រី​កាន់​បាយ​កញ្ចប់​ដើរ​សំដៅ​ទៅ​រោង​ឈើ​ប្រក់​សង្កសីចាស់​ ដោយ​មាន​ដើម​ធ្លក​១​ដើម​យ៉ាង​ធំ​គ្រប់​ពីលើ​រោង​ផង​ដែរ​ ។

សាក្សី​ដដែល​បាន​បន្ត​ទៀត​ថា ​ពេល​២​នាក់​ឪពុក​នឹង​កូនស្រី​ដើរ​ចូល​ដល់​រោង​ខាងលើ​ភ្លាម ​ក៏​មាន​រន្ទះបាញ់​ លុះក្រឡេក​មើលទៅ​ឃើញ​២​នា​ន់​ឪពុក​នឹង​កូនស្រី​ត្រូវ​រន្ទះបាញ់​ដេក​នៅ​លើ​ដី​បាត់​ហើយ​ ។ ចំណែកឪពុកនៅ​និយាយ​បាន​ខ្លះ​ រីឯកូនស្រី​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ ។ ​​ដោយឡែក​ខ្សែកផ្លា​ក​ទី​ន​ទម្ងន់​២​ជី​ដែល​នាង​ពាក់​ ត្រូវ​បាន​រន្ទះបាញ់​ខ្ទាត​បាត់ពីក ​រក​មិនឃើញ​ទេ​នៅ​សល់​តែ​បន្ទោ​ង​ខ្សែ ក រូប​កណ្ដុរ ​។

​ចំណែក​ជនរងគ្រោះជា​ឪពុក​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ​នៅ​ថ្ងៃ​ទី​២៦ សីហា ២០២៤ ​វេលា​មោង​១០​ព្រឹក ត្រូវបាន​អ្នកសា​ព័ត៌​មាន​​សួរទៅ​គ្រួ​ពេទ្យ​បាន​ប្រាប់​ថា ​ជន​រង​គ្រោះជា​ឪពុក​បាន​ធួរ​ស្រាល​ច្រើន​ហើយ ​ដោយ​លោក​គ្រួ​នឹង​អ្នក​គ្រួ​ពេទ្យ​ខំប្រឹង​ព្យាបាល​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ