ខេត្តកំពត÷ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រីចំនួន៦នាក់បានស្លាប់និងរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយដែលបង្កឡើងរវាងរថយន្តម៉ាកកាមរីបាឡែនបុករះម៉ូតូ២គ្រឿងបើកបរក្នុងទិសដៅបញ្ជ្រាសគ្នាពីកើតទៅលិចលើកំណាត់ផ្លូវជាតិលេខ៣៣កំពត- កែប ចំណុចបង្គោលគីឡូម៉ែត្រលេខ១១-១២ ស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ កាលពីវេលាម៉ោង៤និង៤០នាទីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៤។
តាមប្រភពពីនគរបាលចរាចរស្រុកទឹកឈូ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូម៉ាកឌ្រីមសង់ពីរគ្រឿងដោយមានអ្នករួមដំណើរទាំងអ្នកបើកបួននាក់បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តម៉ាកកាមរីបាឡែន ពណ៌ខ្មៅ មួយគ្រឿងបានបើកបរយ៉ាងលឿនមកពីទិសខាងកើត មិនដឹងជាមានបញ្ហាអ្វី ក៏ស្រាប់តែរេចង្កូតមកឆ្វេងដៃ រួចបុករះម៉ូតូ២គ្រឿងយ៉ាងពេញទំហឹងដែលកំពុងបើកបរ បណ្តាលឲ្យអ្នកជិះម៉ូតូទាំង២គ្រឿងមានមនុស្ស៤នាក់ខ្ទាតរដូករណែលរងរបួសធ្ងន់និងស្រាលនៅលើចិញ្ចើមផ្លូវយ៉ាងរន្ធត់។
តាមប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍ខាងលើនេះ គឺបង្កឡើងដោយរថយន្តម៉ាកបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-8019 អ្នកបើកបររថយន្តឈ្មោះ ហ អៀង ភេទប្រុស អាយុ៥៧ឆ្នាំ (រងរបួសស្រាល) រស់នៅក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ( រថយន្តមានទិសដៅពីកើតទៅលិច)ដោយ មានអ្នករួមដំណេីរ១នាក់ ឈ្មោះហុង ឡាយហ៊ួយ ភេទស្រី អាយុ៤០ឆ្នាំ (រងរបួសស្រាល) រស់នៅភូមិសង្កាត់ជាមួយគ្នាខាងលើ។
រីឯជនរងគ្រោះអ្នកបេីកបរម៉ូតូមានឈ្មោះ ពុក ប៊ុននី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បេីកបរម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1D 8069 រងរបួសធ្ងន់រួច(បានស្លាប់បាត់បង់ជីវិត) ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។
អ្នករួមដំដំណើរ១នាក់ ឈ្មោះជីង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (បានរងរបួសធ្ងន់)ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ចំណែកអ្នកបើកម៉ូតូមួយគ្រឿងទៀតឈ្មោះ ខិត ថៃ ភេទប្រុស អាយុ១៦ឆ្នាំ បេីកបរម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1S 5293 (រងរបួសធ្ងន់) រស់នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មានទិសដៅពីលិចទៅកើត អ្នករួមដំណើរ១នាក់ ឈ្មោះម៉ូត ថៃ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាខាងលើ (រងរបួសស្ស្រាលជនរងគ្រោះទាំង៤នាក់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
តាមប្រភពពីសមត្ថកិច្ចចរាចរស្រុកទឹកឈូឲ្យដឹងទៀតថា ក្នុងករណីនេះបណ្តាលឲ្យមានមនុស្សប្រុសស្រីរងរបួសធ្ងន់២នាក់ស្លាប់១នាក់ប្រុសនិងរងរបួសស្រាល៣នាក់ស្រី១នាក់។ ចំណែកយានយន្តទាំងបីគ្រឿង: ម៉ូតូខូចខាតកម្រិតធ្ងន់ចំនួន០២គ្រឿង -រថយន្តខូចខាតកម្រិតស្រាលចំនួន០១គ្រឿង។
វត្ថុតាងរួមមានម៉ូតូ០២គ្រឿង និងរថយន្ត០១គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូជាបណ្តោះអាសន្ន។ រង់ចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕
ចែករំលែកព័តមាននេះ