ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! ព្រោះតែ​ជីវភាព ​បុរស​ម្នាក់​ឆ្លៀត​ដើរ​ចាប់​កណ្តូប​ពេល​យប់​ ជា​អកុស.ល​ត្រូវ​ពស់​ស្រកា​ចាស់​ចឹ.ក​ស្លា.ប់

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ម្នាក់​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក បណ្តាល​ឱ្យ​​ស្លាប់បាត់បង់ជីវិត ​កាលពី​វេលា​ម៉ោង​ប្រហែល​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៤ ខណៈ​ពេល​ដើរ​ចាប់​កណ្តូប​នៅ​ចំណុច​វាលស្រែ​ខាងត្បូង​ភូមិ​ទ័ពរ​សៀម ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក…

ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ម្នាក់​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក បណ្តាល​ឱ្យ​​ស្លាប់បាត់បង់ជីវិត ​កាលពី​វេលា​ម៉ោង​ប្រហែល​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៤ ខណៈ​ពេល​ដើរ​ចាប់​កណ្តូប​នៅ​ចំណុច​វាលស្រែ​ខាងត្បូង​ភូមិ​ទ័ពរ​សៀម ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

​នគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ឈ្មោះ ដា រស់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​កាប់​ចោរ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

នគរបាល​បាន​បញ្ជាក់​ថា​ ​តាម​ការ​​បំភ្លឺ​របស់​ឈ្មោះ មួយ ម៉​ង់ ភេទ​ប្រុស អាយុ​៣២ ឆ្នាំ រស់នៅ​ភូមិ​កាប់​ចោរ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ជាមួយ​នឹង​ជន​រង​គ្រោះ បាន​រៀបរាប់​ថា នៅ​ថ្ងៃ​ទី​២៤ ខែ​ឆ្នាំ​ដដែល ពេល​ម៉ោង ៣​និង​៣០ នាទី​រសៀល ​គាត់​ និង​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ចាប់​កណ្ដូប​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ពេល​ទៅ​ដល់​វេលា​ម៉ោង​ប្រហែល​៦​និង​៣០ក៏​ បាន​នាំ​គ្នា​ដើរ​ចុះ​ចាប់​កណ្ដូប​ក្នុង​វាលស្រែ ចម្ងាយ​ពី​គ្នា​ប្រហែល​១០​ម៉ែត្រ​ពី​គ្នា ។

តាមប្រភពដដែលបានបន្តថា ពេល​កំពុង​តែ​ដើរ​ចាប់​កណ្តូប ស្រាប់តែជន​រង​គ្រោះ​ បាន​ស្រែក​ប្រាប់​ថា ពស់​ចឹក បន្ទាប់​មក​គាត់​​ក៏​បានរ​ត់ទៅ​ជួយ ហើយ​ឃើញ​ពស់​នៅ​ក្បែ​នោះ ក៏​យក​ដំបង​វាយ​ពស់ ក្រោយមក​ខ្លួន​បាន​ស្រែកហៅ​អ្នក​ភូមិ​ក្បែរ​នោះ​អោយ​ជួយ​ជូន​ជន​រង​គ្រោះ​ដឹក និង​គោ​យន្ត​កន្ត្រៃ​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ស្រុក​ស្វាយចេកដែរ​ តែ​ជា​អកុសល​ពេល​ដល់​មន្ទី​ពេទ្យ​គ្រូពេទ្យ​បាន​ពិនិត្យ​ហើយ​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយពេលកើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយចេក​ដឹក​យក​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ