ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ម​មាច​ត្នោត​កំពុង​បំផ្លា.ញ​ស្រូវ​ ​ភាគច្រើន​ជា​ប្រភេទ​ស្រូវ​សែន​ក្រអូប​ នៅ​ស្រុក​មង្គល​បូ​រី

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សត្វ​ម​មាច​​ត្នោត​ កំពុង​បំផ្លាញ​ស្រូវ​ភាគច្រើន​ជា​ប្រភេទ​ស្រូវ​សែន​ក្រអូប​ដែល​ឃើញ​ប្រជា​កសិករ​កំពុង​បាញ់ថ្នាំ​កំចាត់​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៤ ​នៅ​វាល​ខាងជើង​ភូមិ​គោក​អំពិល ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​ ។…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សត្វ​ម​មាច​​ត្នោត​ កំពុង​បំផ្លាញ​ស្រូវ​ភាគច្រើន​ជា​ប្រភេទ​ស្រូវ​សែន​ក្រអូប​ដែល​ឃើញ​ប្រជា​កសិករ​កំពុង​បាញ់ថ្នាំ​កំចាត់​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៤ ​នៅ​វាល​ខាងជើង​ភូមិ​គោក​អំពិល ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​ ។

ប្រជា​កសិករ​បាន​ប្រាប់​ថា​ មិន​ដែល​ធា្ល​ប់​ជួប​នេះ​ជា​លើក​ទី​១​ហើយ​ដែល​មាន​សត្វ​ម​មាច​​ត្នោត​បាន​បំផ្លាញ​ស្រូវ​ប្រជា​កសិករ​បណ្តាល​ខូច​ និង​ងាប់​ស្រូវ​ដែល​ភាគច្រើន​ជា​ប្រភេទ​ស្រូវ​ដែល​កំពុង​ផើម​និង​ចេញ​កួរ​ដែល​ប្រជា​កសិករ​កំពុង​ព្រួយបារម្ភ​នៅ​ដែល​បង្កបង្កើន​ផល​ស្រូវ​ជិត​ប្រមូល​ផល​ហើយ​ស្រូវ​ត្រូវ​បាន​សត្វ​ម​មាឃ​ត្នោត​បំផ្លាញ​។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ​សត្វ​ម​មាឃ​ត្នោត​បំផ្លាញ​ស្រូវ​ដែល​ភាគច្រើន​ឃើញ​បំផ្លាញ​ដោយ​រូបភាព​ជញ្ជក់​ដើម​ស្រូវ​​យក​​រសជាតិ​អស់ហើយ ​បណ្តាល​អោយ​ស្រូវ​ងាប់​ដល់​គល់​ដែល​ឃើញ​បំផ្លាញ​ភាគច្រើន​ជា​ប្រភេទ​ស្រូវ​សែន​ក្រអូប​ដែល​ងាប់​មាន​ច្រើន​ហិ​កតា​នៅ​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូ​រី ក្រោយ​មន្ត្រី​ជំនាញ​បាន​ណែនាំ​ប្រជា​កសិករ​បាន​យក​ថ្នាំ​បាញ់​សំលាប់សត្វ​ម​មាច​​ដែល​កំពុង​បំផ្លាញ​ស្រូវ​។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ​នៅ​ខេត្តបន្ទាយមានជ័យ​មាន​សត្វ​ម​មាឃ​កំពុង​បំផ្លាញ​ស្រូវ​ប្រជា​កសិករ​នៅ​មានស្រុក​មង្គល​បូ​រី​រហូត​ពេល​នេះ​មិន​ទាន់​ទទួល​របាយការណ៍​ខូចខាត​អស់​មិន​ប៉ុន្មាន​ហិ​កតា​នៅឡើយ​ទេ ដែល​ភាគច្រើន​បំផ្លាញ​ប្រភេទ​ស្រូវ​សែន​ក្រអូប​ដែល​ជិត​ប្រមូល​ផល​បណ្តាលឱ្យ​​ខូច​និង​ងាប់ ដើម្បី​ការពារ​ទប់ស្កាត់​សត្វ​ម​មាច​ត្នោត​ដែល​កំពុង​បំផ្លាញ​ស្រូវ មន្ត្រី​ជំនាញ​បាន​ចុះ​ណែនាំ​ដល់​ប្រជា​កសិករ​អោយ​ប្រើប្រាស់​ថ្នាំ​គីមី​ដើម្បី​បាញ់​សំលាប់សត្វ​ម​មាច​​ត្នោត​កំពុង​បំផ្លាញ​ស្រូវ​ដោយ​បាញ់ថ្នាំ​សំលាប់​ម​មាច​​ត្នោត​នៅ​ពេល​ព្រឹក​ដែល​មាន​ទឹកសន្សើម​បាញ់​ទៅ​ថ្នាំ​ហូរ​ដល់​គល់​និង​បាញ់​ពេល​ល្ងាច​គឺ​បាញ់ថ្នាំ​អោយ​ដល់​ក្រោម​ទើប​ម​មាច​​ចូល​បំផ្លាញ​ស្រូវ​បាន​ងាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ