ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីយោធាបើកឡានចេញពីបន្ទាយ ឆ្លងផ្លូវដែក ជួបគ្រោះត្រឹមមួយប៉ប្រិចភ្នែក

4 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ យោងតាមរបាយការណ៍​របស់​សមត្ថកិច្ច​បាន​ឱ្យដឹងថា នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី ២៥​ ខែសីហា​ ឆ្នាំ​២០២៤​ នៅ​ត្រង់​និយាម​ការ​លេខ (៤៨P៣៤៨៨២៣ ១១៨៤៨៥២)…

ខេត្តព្រះសីហនុ ៖ យោងតាមរបាយការណ៍​របស់​សមត្ថកិច្ច​បាន​ឱ្យដឹងថា នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី ២៥​ ខែសីហា​ ឆ្នាំ​២០២៤​ នៅ​ត្រង់​និយាម​ការ​លេខ (៤៨P៣៤៨៨២៣ ១១៨៤៨៥២) ស្ថិត​នៅ​ក្រុម​១ ភូមិ​១ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាងរថភ្លើង​​បុក​រថយន្តគ្រឿង មុខ​បន្ទាយ​ផ្នែក​សឹក​រង​ស្ទឹង​ហាវ បណ្តាល​ឱ្យ​បុរសម្នាក់រងរបួស ។

រថយន្ត​មួយគ្រឿង​ខាងលើ​ម៉ាក​NISSA NAVARA ពណ៌​ស ពាក់​ស្លាក​លេខ ​ព្រះ​សីហ​នុ ២B-៨៦០៥ អ្នកបើកបរ​ឈ្មោះ សួន សុខ​ណា ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ​ជាមន្ត្រី​​យោធា​ (​របួស​ត្រង់​ក្បាល​)​។

ចំណែករថភ្លើង​ពណ៌​ក្រហម​ មាន​ទិស​ដៅ​ពី​ភ្នំពេញ​មក​ខេត្ត​ព្រះ​សីហ​នុ​(​រថភ្លើង​អូស​បា​រុង​ទទេ​) ។​

តាមប្រភពដដែលបានបន្តថា ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ រថយន្ត​បាន​ចេញពី​បន្ទាយ​ផ្នែក​សឹក​រង​ស្ទឹង​ហាវ ឆ្លងផ្លូវ​រថភ្លើង​ក៏​រថភ្លើង​បុក​តែ​ម្ដង បណ្ដាល​ឱ្យ​បណ្ដាល​អោយ​ខ្ទាត​រថយន្ត​ប្រហែល​១០​ម៉ែត្រ​ពី​ផ្លូវ​រថភ្លើង​។

បច្ចុប្បន្ន អ្នក​រង​របួសត្រូវ​​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ចំណែក​រថភ្លើង​បាន​បន្តដំណើរ​ទៅ​ខេត្ត​ព្រះ​សីហ​នុ ។ ក្រោយកើតហេតុ រថយន្តត្រូវបានយកមក​រក្សា​ទុក​នៅ​បន្ទាយ​ផ្នែក​សឹក​រង​ស្ទឹង​ហាវ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ