ខេត្តបន្ទាយមានជ័យ ៖ ព្រះអង្ឃធម្មវនវាសីបណ្ឌិត ចន្ទ មុន្នី បាននិមន្តទស្សនកិច្ច ចុះពិនិត្យមើលមង្គោលសីម៉ាលេខ៤៤នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្នុងភូមិសាស្គ្រអូរបីជាន់ ស្ថិតភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

ក្នុងដំណើរទស្សនកិច្ចរបស់ព្រៈអង្គធម្មវនវាសីបណ្ឌិត ចន្ទ មុន្នី បានដឹកនាំប្រតិភូមានមន្ត្រីសង្ឃនិងក្រសួងធម្មការនិងសាសនានិងមានការចូលរួមដំណើរពីអាជ្ញាធរមូលដ្ឋានមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមន្ត្រីរាជការនិងកងកម្លាំងទាំងបីស្ថានប័ន។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា បង្គោលសីម៉ាលេខ៤៤ ដែលស្ថិតបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលឈមនិងប្រទេសថៃ ស្រុកតាមប្រាយ៉ា ខេត្តស្រៈកែវប្រទេសថៃ ហើយខេត្តបន្ទាយមានជ័យមានជ័យមាន៩ស្រុក-ក្រុង ក្នុងនោះមាន៥ស្រុក-ក្រុងជាប់ព្រំប្រទល់ និងប្រទេសថៃមាន ស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកថ្មពួក។

ព្រៈអង្ឃធម្មវនវាសីបណ្ឌិត ចន្ទ មុន្នី មានសង្ឃដិការនិងកោតសសើរចំពោះកងកម្លាំងដែលកំពុងឈជើងតាមបន្ទាត់ព្រំដែនដែលបានខិតខំប្រឹងប្រែងការពារបូរណៈភាពទឹកដីនិងការពារមាតុភូមិអោយមានសុខសន្តិភាពនិងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបន្ទាត់ព្រំដែននិងមានការទំនាក់ទំនងល្អជាមួយប្រទេសជិតខាងដើម្បីសេដ្ឋកិច្ចប្រជាកសិករត្រូវនាំចេញនាំចូលដូចកសិផលមានស្រូវនិងអង្ករពោតសណ្តែងនិងផលិតផ្សេងៗអោយចរន្តពាណិជ្ជកម្មល្អប្រសើរ ៕







ចែករំលែកព័តមាននេះ