ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ស្លឹក​ត្របែក​អាច​ព្យាបាល​ជំងឺ​អ្វីខ្លះ?

2 អាទិត្យ មុន

ស្លឹក​ត្របែក​អាច​ប្រើ​ជា​គ្រឿង​ឧបភោគបរិភោគ​សម្រាប់​អាហារ​មួយ​ចំនួន ហើយ​ក៏​ត្រូវ​បាន​គេ​ប្រើ​ជា​ឱសថ​បុរាណ​មួយ​ចំនួន​ផង​ដែរ​។ ផ្លែ​ត្របែក​ត្រូវ​បាន​មនុស្ស​លើក​ឡើងជា​ញឹកញាប់​ថា​ជា​ផ្លែ​ឈើ​ដែល​មាន​តម្លៃ​អាហារូបត្ថម្ភ​ខ្ពស់ ជា​ពិសេស​សម្បូរ​ទៅ​ដោយ​វីតាមីន C ខ្ពស់​ជាង​ផ្លែក្រូច និង​ក្រូចឆ្មា​។ ទោះជា​យ៉ាងណា​ក៏​ដោយ មិនមែន​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ពី​ការ​ប្រើប្រាស់​ស្លឹក​ត្របែក​នោះ​ទេ​។ ស្លឹក​ត្របែក…

ស្លឹក​ត្របែក​អាច​ប្រើ​ជា​គ្រឿង​ឧបភោគបរិភោគ​សម្រាប់​អាហារ​មួយ​ចំនួន ហើយ​ក៏​ត្រូវ​បាន​គេ​ប្រើ​ជា​ឱសថ​បុរាណ​មួយ​ចំនួន​ផង​ដែរ​។

ផ្លែ​ត្របែក​ត្រូវ​បាន​មនុស្ស​លើក​ឡើងជា​ញឹកញាប់​ថា​ជា​ផ្លែ​ឈើ​ដែល​មាន​តម្លៃ​អាហារូបត្ថម្ភ​ខ្ពស់ ជា​ពិសេស​សម្បូរ​ទៅ​ដោយ​វីតាមីន C ខ្ពស់​ជាង​ផ្លែក្រូច និង​ក្រូចឆ្មា​។ ទោះជា​យ៉ាងណា​ក៏​ដោយ មិនមែន​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ពី​ការ​ប្រើប្រាស់​ស្លឹក​ត្របែក​នោះ​ទេ​។ ស្លឹក​ត្របែក បន្ថែម​ពីលើ​ការ​យក​ធ្វើ​ជា​ម្ហូប​មួយ​ចំនួន ក៏​អាច​ប្រើ​ជា​ឱសថ​បុរាណ ដើម្បី​ជួយ​លើកកំពស់​សុខភាព​ផង​ដែរ​។

អត្ថប្រយោជន៍​នៃ​ស្លឹក​ត្របែក​សម្រាប់​សុខភាព

-​ល្អ​សម្រាប់​សុខភាព​បេះដូង

ស្លឹក​ត្របែក​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន និង​ជាតិ​សរសៃ​រលាយ ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង និង​រក្សា​លំនឹង​សម្ពាធ​ឈាម ការពារ​រ៉ា​ឌី​កាល់​សេរី ដែល​បណ្តាល​ឱ្យ​បាត់បង់​ការ​ចង​ចាំ កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល និង​ជាតិ​ស្ករ​ក្នុង​ឈាម និង​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។

-​រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម

ស្លឹក​ត្របែក​មាន​ប្រសិទ្ធភាព​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម និង​គ្រប់គ្រង​ភាព​ធន់​នឹង​អាំង​ស៊ុ​យ​លី​ន​ក្នុង​រាង​កាយ​។ ស្លឹក​ត្របែក​មាន​ផ្ទុក​សារធាតុ​ដូច​ជា avicularin និង quercetin ដែល​អាច​រារាំង​ការ​ស្រូប​យកជាតិ​ស្ករ​ក្នុង​រាង​កាយ ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ប្រសើរ​។

-​ស្រក​ទម្ងន់

ស្លឹក​ត្របែក​ជួយ​កាត់​បន្ថយ​ការ​ទទួលទាន​ម្សៅ និង​ការ​រំលាយ​អាហារ​ជាតិ​ស្ករ ដោយហេតុ​នេះ​ជួយ​គ្រប់គ្រង​ទម្ងន់ និង​ធ្វើ​ឱ្យ​រាង​កាយ​ប្រសើរ​ឡើង​។

-​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​សុខភាព​មាត់

ស្លឹក​ត្របែក​មាន​ផ្ទុក​នូវ​សារធាតុ astringent ជាមួយនឹង​ប្រសិទ្ធភាព​នៃ​ការ​រឹត​បន្តឹង​ឫសធ្មេញ ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ដែល​បណ្តាល​មក​ពី​ការ​រលាក​នៃ​អញ្ចាញធ្មេញ​។

ឱសថ​ពី​ស្លឹក​ត្របែក

-​ព្យាបាល​ការ​ឈឺពោះ និង​រាគ

ស្លឹក​ត្របែក​មាន​ប្រសិទ្ធភាព​ព្យាបាល​ការ​ឈឺពោះ និង​រាគ​។ មនុស្ស​ម្នា​ច្រើន​តែ​យក​ស្លឹក​ខ្ចី​មក​ធ្វើ​ភេសជ្ជៈ​។ យក​មែក​ខ្ចី​ៗ និង​ស្លឹក​ខ្ចី ១៥-២០​ក្រាម អ្នក​អាច​ប្រើ​វា​តែ​ម្នាក់ឯង ឬ​ផ្សំ​ជាមួយ​រសជាតិ​ផ្សេង​ទៀត​ដូច​ជា ខ្ញី និង​តែ​ដើម្បី​ធ្វើ​ភេសជ្ជៈ​។

សំបក​ឫស និង​សំបក​ដើម​ត្របែក​ក៏​ប្រើ​សម្រាប់​ព្យាបាល​រាគ និង​លាង​របួស និង​ដំបៅ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ