ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៣​​,​​ រ.បួស​​ធ្ងន់​៤​​នៅ​ក្នុ​ងហេតុ​ការណ៍​ចា.ក់​នឹង​កាំ​បិ.ត​​នៅ​អាល្លឺម៉ង់

4 ខែ មុន

ទី​ក្រុង​ប៊ែឡាំង៖ ​មាន​ហេតុ​ការណ៍​ចាក់​សម្លាប់​មនុស្ស​នៅ​ឯ​ពិធី​អប​អរ​សាទរ​ខួប​អនុស្សាវរីយ៍​មួយ​ដែល​គេ​រៀប​ចំ​ឡើង​នៅ​ទី​ក្រុង​​​​សូ​លីង​​ហ្គែន (Solingen) ​​ប្រទេស​អាល្លឺម៉ង់​ភាគ​ខាង​លិច បណ្ដាល​ឱ្យ​មនុស្ស​៣​នាក់​ស្លាប់ និង​៤​នាក់​រង​របួស​ធ្ងន់​។ ​សមត្ថ​កិច្ច​កំពុង​​តាម​​ស្វែង​រក​​បុរស​ជា​ជន​ដៃ​ដល់​​សព្វ​ទី​កន្លែង​ ខណៈ​​ដែល​គាត់​កំពុ​រត់​គេច​ខ្លួន​។ គេ​បាន​បញ្ជូន​កង​កម្លាំង​ពិសេស​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ការ​ពារ​សន្តិ​សុខ​។ សាក្សី​និយាយ​ថា​ហេតុ​ការណ៍​នោះ​កើត​ឡើង​នៅម៉ោង​ជាង​៩​យប់​។…

ទី​ក្រុង​ប៊ែឡាំង៖ ​មាន​ហេតុ​ការណ៍​ចាក់​សម្លាប់​មនុស្ស​នៅ​ឯ​ពិធី​អប​អរ​សាទរ​ខួប​អនុស្សាវរីយ៍​មួយ​ដែល​គេ​រៀប​ចំ​ឡើង​នៅ​ទី​ក្រុង​​​​សូ​លីង​​ហ្គែន (Solingen) ​​ប្រទេស​អាល្លឺម៉ង់​ភាគ​ខាង​លិច បណ្ដាល​ឱ្យ​មនុស្ស​៣​នាក់​ស្លាប់ និង​៤​នាក់​រង​របួស​ធ្ងន់​។ ​សមត្ថ​កិច្ច​កំពុង​​តាម​​ស្វែង​រក​​បុរស​ជា​ជន​ដៃ​ដល់​​សព្វ​ទី​កន្លែង​ ខណៈ​​ដែល​គាត់​កំពុ​រត់​គេច​ខ្លួន​។ គេ​បាន​បញ្ជូន​កង​កម្លាំង​ពិសេស​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ការ​ពារ​សន្តិ​សុខ​។

សាក្សី​និយាយ​ថា​ហេតុ​ការណ៍​នោះ​កើត​ឡើង​នៅម៉ោង​ជាង​៩​យប់​។ នៅ​ពេល​នោះ បុរស​ជា​ជន​ដៃ​ដល់​បាន​យក​កាំ​បិត​ដេញ​ចាក់​ដោយ​ឥត​រើស​មុខ​ទៅ​លើ​ហ្វូង​មនុស្ស​ដែល​ចូល​រួម​នៅ​ក្នុង​ពិធី​បុណ្យ​។​​ នេះ​ជា​ពិធី​អប​អរ​សាទរ​ខួប​ទី​៦៥០​ឆ្នាំ​នៃ​ការ​បង្កើត​ទី​ក្រុង​សូលីង​ហ្គែន​។ សមត្ថ​កិច្ច​រក​ឃើញ​ថា​ហេតុ​ការណ៍​ចាក់​សម្លាប់​មនុស្ស​នេះ​កើត​ឡើង​នៅ​ក្បែរ​កន្លែង​​រៀប​ចំ​ពិធី​នេះ​តែ​ម្ដង​ដែល​មាន​ការ​ប្រគំ​តន្ត្រី​យ៉ាង​អ៊ឹក​អធិក​។

រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​នៅ​តំបន់​ន័ស​រ៉ាញ-​វេស​ហ្វាលា (North Rhine-Westphalia) បង្ហាញ​អារម្មណ៍​ស្លុត​រន្ធត់​ចំពោះ​ហេតុ​ការណ៍​នេះ​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​។ លោក​ថ្លែង​ថា​គ្មាន​នរណា​ម្នាក់​ដឹង​​ថា​មាន​រឿង​នេះ​កើត​ឡើង​ទេ​។ លោក​មិន​អាច​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទាល់​តែ​សោះ​ពាក់​ព័ន្ធ​នឹង​ដើម​ហេតុ​នៃ​ការ​ចាក់​សម្លាប់​មនុស្ស​​ ហើយ​ក៏​មិន​អាច​ធ្វើ​អត្ថា​ធិប្បាយ​អំពី​ជន​ដៃ​ដល់​រូប​នោះ​ដែរ​។

អ្នក​នាំ​ពាក្យ​នគរ​បាល​​ថ្លែង​​​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​ថា​បើ​យោ​ង​ទៅ​តាម​ការ​វាយ​តម្លៃ​បឋម នេះ​ជាអំពើ​ចាក់​សម្លាប់​ដោយ​ចេត​នា និង​គិត​ទុក​ជា​មុន​។ ចំពោះ​សំណួរ​ថា​តើ​នេះ​អាច​ចាត់​ទុក​ជា​អំពើ​ភេរវ​កម្ម​ដែរ​ឬ​ទេ? អ្នក​នាំ​ពាក្យ​រូប​នេះ​សូម​និយាយ​ដោយ​ប្រយ័ត្ន​ប្រយែង​។ ការ​ចាត់​ទុក​ថា​ជា​អំពើ​ភេរវ​កម្ម​នោះ​គ្រាន់​តែ​ជា​ការ​ប៉ាន់​ស្មាន​តែ​ប៉ុណ្ណោះ​។ ដូច្នេះ សម្រាប់​ពេល​នេះ លោក​សូម​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​ថា​ជា​អំពើ​អ្វី​ឱ្យ​ពិត​ប្រាកដ​ទេ​​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ