ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះមួយនៅប្រទេសថៃបានធ្លាក់ ក្រោយហោះបាន១០នាទី ខណៈមានមនុស្ស៩នាក់នៅលើយន្តហោះ

1 ខែ មុន

(ថៃ)៖ យន្តហោះមួយគ្រឿងបានធ្លាក់ប្រហែល១០នាទី បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលមានការរាយការណ៍ថានៅលើយន្តហោះនោះមានផ្ទុកមនុស្សទាំងអស់ ៩នាក់រួមទាំងអ្នកដំណើរ និងពីឡុតផងដែរ។ យោងតាមសារព័ត៌មាន Bangkok Post…

(ថៃ)៖ យន្តហោះមួយគ្រឿងបានធ្លាក់ប្រហែល១០នាទី បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលមានការរាយការណ៍ថានៅលើយន្តហោះនោះមានផ្ទុកមនុស្សទាំងអស់ ៩នាក់រួមទាំងអ្នកដំណើរ និងពីឡុតផងដែរ។

យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា យន្តហោះ Cessna Caravan C208 ដំណើរការដោយក្រុមហ៊ុន Thai Flying Service បានហោះចេញពីអាកាសយានដ្ឋានសុវណ្ណភូមិនៅម៉ោង ២ និង ៤៦ នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Ko Mai Chee ក្នុងខេត្តត្រាត។

យន្តហោះ​បាន​បាត់​ការ​ទាក់ទង​នៅ​ម៉ោង​ប្រហែល៣រសៀល ហើយ​បាន​កំណត់​ថា​នឹង​មាន​បញ្ហា​នៅ​ម៉ោង ៣:1១៨រសៀល។ ក្នុង​នោះ​មាន​មនុស្ស​៩​នាក់​ក្នុង​នោះ​មាន ​អ្នក​ដំណើរ ​ចិន ​៥​នាក់ អ្នកដំណើរ ​ថៃ ​២​នាក់ និង​អាកាសយានិក​ថៃ​២​នាក់ ។

យោងតាមសារព័ត៌មានថៃ បានឲ្យដឹងថា ក្រុមជួយសង្គ្រោះ បានរកឃើញថា បំណែកយន្តហោះដែលត្រូវបានរកឃើញធ្លាក់នៅតំបន់ វាលភក់ ព្រៃកោងកាង ក្នុងខេត្ត Chachoengsao ចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន។

អ្នកនាំពាក្យរដ្ឋាភិបាលខេត្តបាននិយាយថា បន្ទាប់ពីការស្រាវជ្រាវប្រហែលមួយម៉ោង ក្រុមជួយសង្គ្រោះពុំទាន់មានសេចក្តីរាយការណ៍ពីមនុស្សនៅលើយន្តហោះថាស្លាប់ ឬរស់នៅឡើយទេ។

អត្តសញ្ញាណអ្នកនៅ​លើ​យន្តហោះ​មិន​ត្រូវ​បាន​គេ​បញ្ចេញ​នៅ​ពេល​នេះ​ទេ។ មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​នៅឡើយ​៕ ប្រភព៖ BANGKOK POST

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ