ប្រកាសចូលកាន់មុខតំណែង អភិបាលរង ខេត្តមណ្ឌលគិរី ចំនួន៣រូប
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ផ្តាំផ្ញើលោកអភិបាលរង ទាំង០៣រូប ក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីធានាសន្តិសុខ…
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ផ្តាំផ្ញើលោកអភិបាលរង ទាំង០៣រូប ក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីធានាសន្តិសុខ…
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ផ្តាំផ្ញើលោកអភិបាលរង ទាំង០៣រូប ក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ទី១. ផ្ដោតសំខាន់ទៅលើអភិបាលកិច្ចល្អ ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ឲ្យប្រែក្លាយទៅជារដ្ឋបាលទំនើបមួយប្រកបដោយស្មារតីខ្លាំង ហើយឆ្លាតវៃ ដើម្បីជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជាឲ្យសម្រេចបានតាមផែនការចក្ខុវិស័យឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ និងទី២. គ្រឿងញៀន ច្បាប់ចរាចរណ៍ ក្មេងទំនើង ហើយបទល្មើសទាំង៣នេះ ត្រូវមានការចូលរួមពីមេភូមិ ឃុំ សង្កាត់ ដើម្បីធានាបាន នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ហើយឯកឧត្តមបានសំណូមពរដល់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្ដគាំទ្រដល់អភិបាលរងខេត្តទាំងបី ដែលបានទទួលការតែងតាំងមុខតំណែងថ្មី រួមគ្នាកែលម្អ កែតម្រូវទៅតាមតម្រូវការក្នុងការចូលរួមបំពេញការងារ ជំរុញការកែលម្អសេវាសាធារណនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ។
លោក ថន សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការបំពេញប្រអប់តួនាទីភារកិច្ចរបស់អភិបាលរងខេត្ត ដើម្បីធានាបាន នូវនិរន្តរភាពការងាររបស់រដ្ឋបាលខេត្ត លោកសង្ឃឹមយ៉ាងមុតមាំថា អភិបាលរងខេត្តទាំងបីរូប ដែលទើបទទួលបានការតែងតាំងតំណែងថ្មីនេះ នឹងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមសហការអនុវត្តការងារ នៅក្នុងជួរគណៈអភិបាលខេត្ត ក្នុងការបន្តជំរុញការអភិវឌ្ឍខេត្តឲ្យកាន់តែរីកចម្រើនឈានឡើងបន្ថែមទៀត ។
សូមបញ្ជាក់ថា អនុក្រិត្យរបស់រាជរដ្ឋាភិបាល ស្តីពីការផ្ទេរភារកិច្ច តែងតាំងមន្ត្រីរាជការបីរូប ៖
១. លោក ហ៊ាញ ប៊ុណ្ណា ឋានន្តរសក្តិ ថ្នាក់លេខ២
២. លោក លន់ សុភាព ឋានន្តរសក្តិ ថ្នាក់លេខ៣
៣. លោក ឌឹម នី ឋានន្តរសក្តិ ថ្នាក់លេខ៥
ឱ្យកាន់មុខតំណែងជាអភិបាលរង ខេត្តមណ្ឌលគិរី ៕
ចែករំលែកព័តមាននេះ