ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ពាក្យ​ក្មេង​មាន​កម្លាំង ចាស់​ស្គាល់ផ្លូវ ល្មម​ដូរ​ហើយ ព្រោះ​មនុស្ស​ចាស់​ខ្លះ​ដូច​មេក្រុម​ប្រឆាំង​ជ្រុលនិយម នាំ​ក្មេង​វង្វេងផ្លូវ​រហូត

11 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ពាក្យ​ក្មេង​មាន​កម្លាំង ចាស់​ស្គាល់ផ្លូវ ល្មម​ដូរ​ចេញ​ហើយ…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ពាក្យ​ក្មេង​មាន​កម្លាំង ចាស់​ស្គាល់ផ្លូវ ល្មម​ដូរ​ចេញ​ហើយ ព្រោះ​មនុស្ស​ចាស់​ខ្លះ​ ដូច​មេក្រុម​ប្រឆាំង​ជ្រុលនិយម នាំ​ក្មេង​វង្វេងផ្លូវ​រហូត​ហើយ ​។

សម្តេច​តេ​ជោ ​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ នៅ​ថ្ងៃ​ទី​២២ ​ខែសីហា ឆ្នាំ២០២៤​ថា ​ត្រូវ​លោត​ទៅ​ក្នុង​ទឹក ទើប​ចេះ​ហែល​ទឹក ជា​ទ្រឹស្តី​នៅ​តែត្រឹម​ត្រូវ​ ​។ ឯ​ទ្រឹស្តី (​ក្មេង​មាន​កម្លាំង​​ ចាស់​ស្គាល់ផ្លូវ​) ហាក់​លេង​ស្រប​ជាមួយសភាព​ការណ៍​បច្ចុប្បន្ន​ហើយ​ ដែល​អាច​កែ​ទៅ​ជា (​ក្មេង​មាន​កម្លាំង និង​ស្គាល់ផ្លូវ ​ឯ​ចាស់​មានបទពិសោធន៍​) ​។

សម្តេច​តេ​ជោ​ បាន​គូសបញ្ជាក់​បន្ថែម​ថា​ ៖ ថ្ងៃ​២២ ខែសីហា ឆ្នាំ​២០២៤​នេះ​ ជា​ខួប​មួយ​ឆ្នាំ ​នៃ​ថ្ងៃ​ជំនាន់​ថ្មី​ ចាប់ផ្តើម​កាច់ចង្កូត​នាវា​កម្ពុជា ជាមួយ​ការ​ចាកចេញ​របស់ U.90 U.80 និង U.70 សំដៅ​ដល់​អ្នកមាន អាយុ​ជាង​៨០ ជាង​៧០ និង​ជិត​៧០​ឆ្នាំ​ ។

សម្តេច ​បាន​បញ្ជាក់​បន្ថែម​ថា​ ​ជំនាន់​ថ្មី ​បាន​ដឹកនាំ ​ដោយ​ស្វាហាប់ និង​ការ​ទទួលខុសត្រូវ​ ដែល​ខ្ញុំ​សូម​លើក​តែ​ចំណុច​ គន្លឹះ​មក​កត់សំគាល់​ គឺ ​៖
១. រក្សា​បាន​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ សន្តិសុខ​សណ្តាប់​សង្គម​។
២. រក្សា​បាន​ស្ថេ​រ​ភាព​ម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់​បាន​អតិផរណា​រក្សា​បាន​កម្លាំង​ទិញ​នៃ​ប្រាក់​រៀល​។
៣. រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច ទោះបី​សេដ្ឋកិច្ច​តំបន់ និង​សកលលោក​ជួប​ការ​លំបាក​ក៏​ដោយ​។
៤. ប្រាក់​ចំណូល​ជាតិ​រក្សា​បាន​ល្អ ពិសេស​សាច់ប្រាក់​នៅ​រតនាគារ​ជាតិ សម្រាប់​ចំណាយ​ចរន្ត​មិន​មានការ​ថយ​ចុះ​ទេ បើ​ទោះជា​ការ​ចំណាយ​កើនឡើង ដោយ​ការ​ដំឡើង​បៀវត្សរ៍ ចំណាយ​លើ​ការ​ជួយ​ប្រជាជន​ក៏​ដោយ​ ។

សម្តេច​សង្កត់ធ្ងន់​ថា​ ៖ “បទ​ពិសោធន៍​របស់ខ្ញុំ សាច់ប្រាក់​សម្រាប់​បើក​បៀវត្សរ៍ និង​ចំណាយ​ចរន្ត​ផ្សេង​ទៀត វា​សំខាន់​ណាស់​សម្រាប់​រដ្ឋាភិបាល​ប្រទេស​មួយ​។ ​ខ្ញុំ​និង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត ​ចាកចេញ​ដោយ​បន្សល់​ទុក​ឲ្យ​ជំនាន់​ថ្មី មាន​សាច់ប្រាក់​គ្រប់គ្រាន់​ប្រើប្រាស់​ច្រើន​ខែ ហើយ​ជំនាន់​ថ្មី ​ក៏​មិនមែន​ជា ស្រីជ​ញ្ជើ​ធ្លុះ​នោះ​ឡើយ ពួក​គេ​ខិតខំ​ប្រមូល​ចំណូល ​ដើម្បី​បំរើ​ឲ្យ​ការ​ចំណាយ​ ដែល​ចេះ​តែ​កើនឡើង និង​រក្សា​បាន​នូវ​សាច់ប្រាក់​ក្នុង​រតនាគារ​មិន​ឲ្យ​ថយ​ចុះ​” ​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​តេ​ជោ ​ប្រធាន​ព្រឹទ្ធសភា​ ថា ​៖ ​ខ្ញុំ​ដាក់អំរែក​ចុះ ​បន្ទាប់​ពី​បំពេញការងារ​ ខាង​នីតិប្រតិបត្តិ ​រយៈពេល​ជាង​៤៤​ឆ្នាំ ក្នុង​នោះ​កាន់​មុខ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ ជាង​៣៨​ឆ្នាំ មាន​ពេល​សម​ល្មម ដើម្បី​រក្សា​សុខភាព​ ក្នុង​វ័យ​៧២​ឆ្នាំ​។ កិច្ចការ​សព្វថ្ងៃ​ នៅ​ប្រមាណ 50% ប្រៀបធៀប​ពេល​ធ្វើ​កិច្ចការ​ជា​នាយក​រដ្ឋមន្ត្រី​។

សម្តេច​បន្ថែម​ថា​ ៖ “ពាក្យ​ក្មេង​មាន​កម្លាំង ចាស់​ស្គាល់ផ្លូវ ល្មម​ដូរ​ចេញ​ហើយ ព្រោះ​មនុស្ស​ចាស់​ខ្លះ ​ដូច​មេក្រុម​ប្រឆាំង​ជ្រុលនិយម នាំ​ក្មេង​វង្វេងផ្លូវ​រហូត​ហើយ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ