ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទាត់​បាល់​ជ្រុង​យូរ​ពេក កីឡាករ​ម្នាក់​ដា.ច់​ចិត្ត​ប.ត់ជើងតូច អាជ្ញាកណ្តាល​ឃើញ​ឱ្យ​កាត​ក្រហម

3 អាទិត្យ មុន

ប្រទេស​ប៉េ​រូ ៖ កីឡាករ​បាល់ទាត់​អាជីព​នៅ​ប្រទេស​ប៉េ​រូ​ម្នាក់ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល និង​ហួសចិត្ត​យ៉ាង​ខ្លាំង​ជាទី​បំផុត ក្រោយ​ទទួល​បាន​កាត​ក្រហម​បណ្តេញ​ចេញពី​ការ​ប្រកួត ដោយសារ​តែ​បត់ជើងតូច​នៅ​ជ្រុង​ទីលាន អំឡុង​ពេល​ប្រកួត​។ ប្រភព​ពី​សារព័ត៌មាន…

ប្រទេស​ប៉េ​រូ ៖ កីឡាករ​បាល់ទាត់​អាជីព​នៅ​ប្រទេស​ប៉េ​រូ​ម្នាក់ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល និង​ហួសចិត្ត​យ៉ាង​ខ្លាំង​ជាទី​បំផុត ក្រោយ​ទទួល​បាន​កាត​ក្រហម​បណ្តេញ​ចេញពី​ការ​ប្រកួត ដោយសារ​តែ​បត់ជើងតូច​នៅ​ជ្រុង​ទីលាន អំឡុង​ពេល​ប្រកួត​។

ប្រភព​ពី​សារព័ត៌មាន BBC កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា រឿងរ៉ាវ​ដ៏​ចម្លែក​នេះ កើតឡើង​នៅ​នាទី​៧១ ការ​ប្រកួត​វគ្គ​ជម្រុះ Play-off ពានរង្វាន់ Copa Peru រវាង​ក្រុម Atletico Awajun ទល់​នឹង​ក្រុម Cantorcillo FC​។ ការ​ប្រកួត​ត្រូវ​បាន​ផ្អាក​បន្តិច ដោយសារ​អ្នកចាំទី Lucho Ruiz របស់​ក្រុម Cantorcillo FC របួស​ត្រូវ​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ ចំ​ពេល​ក្រុម​គូប្រកួត​ទទួល​បាន​ឱកាស​ទាត់​បាល់​ជ្រុង​។

រឿង​ដ៏​ហួសចិត្ត​បំផុត​ក៏​បាន​កើតឡើង បន្ទាប់​ពី​ខ្សែប្រយុទ្ធ Sebastian Munoz របស់​ក្រុម Atletico Awajun ដោយសារ​តែ​រង់ចាំ​ទាត់​បាល់​ជ្រុង​យូរ​ពេក ក៏​សម្រេចចិត្ត​ដើរទៅ​បត់ជើងតូច​ក្បែរ​ជ្រុង​ទីលាន​ប្រកួត​។ ភ្លាម​ៗ​កីឡាករ​ម្នាក់​របស់​ក្រុម Cantorcillo FC ឃើញ​ដូច្នោះ ក៏​រត់​ទៅ​ប្រាប់​អាជ្ញាកណ្តាល​ដែល​កំពុង​ពិនិត្យ​ស្ថានភាព​អ្នកចាំទី​រង​របួស​។ ហើយ​មិន​បង្អង់ ក្រោយ​បានឃើញ​ផ្ទាល់​នឹង​ភ្នែក អាជ្ញាកណ្តាល​ក៏​រត់​សំដៅ​ទៅ​ខ្សែប្រយុទ្ធ Munoz ហើយ​ជូន​កាត​ក្រហម​បណ្តេញ​ចេញពី​ការ​ប្រកួត​តែ​ម្តង​។

ប្រតិកម្ម​ជុំវិញ​វី​ដេ​អូ​ឃ្លី​ប​របស់​ខ្សែប្រយុទ្ធ Munoz នៅ​លើ​បណ្តាញ​សង្គម​បាន​ផ្ទុះ​ឡើង ដោយ​មតិ​មួយ​លើក​ឡើង​ថា តើ​នេះ​គឺជា​ការ​ទទួល​បាន​កាត​ក្រហម​បណ្តេញ​ចេញពី​ការ​ប្រកួត​ដ៏​អាម៉ាស់​បំផុត​ពី​ពានរង្វាន់ Copa Peru​?

ពាក់ព័ន្ធ​បញ្ហា​នេះ BBC បានឱ្យ​ដឹង​ថា មន្ត្រី​បាល់ទាត់​ប៉េ​រូ និង​ក្លិប Atletico Awajun ដែល​កំពុង​លេង​នៅ​លី​គ​លំដាប់​ទី​៣​ប៉េ​រូ មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​សកម្មភាព​របស់​ខ្សែប្រយុទ្ធ Sebastian Munoz នៅឡើយ​ទេ ខណៈ​ដែល​សកម្មភាព​ហួសចិត្ត​របស់​កីឡាករ​រូប​នេះ កំពុង​ទទួល​រង​ការ​រិះគន់​ពី​មហាជន​ដូច​ទឹកបាក់​ទំនប់​៕ (​ប្រភព ៖ BBC និង The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ