ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធ្លាប់​មាន​! Ronaldo បើក​ឆា​នែ​ល​យូ​ធូប មិន​ដល់​២៤​ម៉ោង Subscriber ជាង​១១​លាន​នាក់

3 អាទិត្យ មុន

អា​រ៉ា​ប៊ី​សា​អូឌីត ៖ កីឡាករ​បាល់ទាត់​ឆ្នើម​ពិភពលោក Cristiano Ronaldo ទើបតែ​បាន​បើក​ដំណើរការ​ឆា​នែ​ល​យូ​ធូប​របស់​ខ្លួន​ជា​ផ្លូវការ (YouTube’s Official Channel)​។ ហើយ​គិត​មក​ត្រឹម​ព្រឹក​នេះ…

អា​រ៉ា​ប៊ី​សា​អូឌីត ៖ កីឡាករ​បាល់ទាត់​ឆ្នើម​ពិភពលោក Cristiano Ronaldo ទើបតែ​បាន​បើក​ដំណើរការ​ឆា​នែ​ល​យូ​ធូប​របស់​ខ្លួន​ជា​ផ្លូវការ (YouTube’s Official Channel)​។ ហើយ​គិត​មក​ត្រឹម​ព្រឹក​នេះ មិន​ដល់​២៤​ម៉ោង​ផង មាន​អ្នក​ចុច​តាមដាន ឬ Subscriber ជាង​១១​លាន​នាក់​បាត់​ទៅ​ហើយ និង​ថែម​ទាំង​បាន​បង្កើត​កំណត់​ត្រា​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​វេទិកា​ចែករំលែក​វី​ដេ​អូ​អន​ឡាញ​ដ៏​ល្បី​បំផុត នៅ​លើ​ពិភពលោក​មួយ​នេះ​។

បើ​តាម​ប្រភព​ពីសា​ររ​ព័ត៌មាន​ធំ​ៗ​ជុំវិញ​ពិភពលោក កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ បានឱ្យ​ដឹង​ថា ឆា​ណែ​ល​យូ​ធូប​ថ្មី​របស់​កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo ដែល​មានឈ្មោះ​ថា «UR · Cristiano» បាន​បង្ហោះ​វី​ដេ​អូ​លើក​ដំបូង​កាលពី​ជាង​១០​ម៉ោង​មុន កាលពី​ថ្ងៃ​ទី​២១ សីហា និង​បាន​បង្កើត​បំបែក​កំណត់​ត្រា​ថ្មី​ស​ន្លាំ​ង ដែល​មាន​អ្នក​ចុច Subscribe លឿន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក ពោល​ត្រឹម​រយៈពេល​៩០​នាទី​ដំបូង អ្នក​ចុច Subscribe មាន​លើស​១​លាន​នាក់​រួច​ទៅ​ហើយ​។ ហើយ​៤​ម៉ោង​ក្រោយមក​ទៀត ចំនួន​បាន​កើនឡើង​ដល់​ជាង​៥​លាន​នាក់ មុន​ពេល​ឈាន​ដល់​ជាង​១១​លាន​នាក់ នៅ​ព្រឹក​នេះ និង​ទទួល​បាន​ប៊ូ​តុង​មាស​រួច​ទៅ​ហើយ​។

ប្រធាន​ក្រុម​បញ្ច​ខែល​ព័រ​ទុ​យ​ហ្គា​ល់ ដែល​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Al Nassr នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត​វ័យ​៣៩​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ចារ​ឈ្មោះ​ជា​កីឡាករ​បាល់ទាត់​ឆ្នើម និង​ល្បីល្បាញ​បំផុត​មួយ​រូប​នៅ​ក្នុង​ពិភព​កីឡា ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​បំផុត​គ្រប់ពេលវេលា​ផង​ដែរ​។

ក្រៅ​អំពី​សមត្ថភាព​ដ៏​អស្ចារ្យ និង​កំណត់​ត្រា​ពិសេស​ជា​ច្រើន​លើ​សមរភូមិ​វាលស្មៅ ហើយ​ក៏​ជា​អ្នកជំនួញ​ដ៏​ជោគជ័យ​មួយ​រូប​នោះ Ronaldo ក៏​ជា​បុ​គ្គមាន​អ្នក​ចុច​តាមដាន​លើ​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាង​៩០០​លាន​នាក់ ដែល​ត្រូវ​បាន​កំណត់​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​បំផុត​លើ​អ៊ីនធឺណិត​រួច​ទៅ​ហើយ​។ ប៉ុន្តែ​នៅ​ពេល​នេះ កីឡាករ​ម្ចាស់​ពានរង្វាន់ Ballon d’Or ៥​សម័យកាល​រូប​នេះ បន្ត​បង្កើន​ប្រជាប្រិយភាព​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​លើ​អ៊ីនធឺណិត តាម​រយៈ​ការ​បើក​ដំណើរការ​ឆា​ណែ​ល​យូ​ធូប​ផ្លូវការ​របស់​ខ្លួន ដែល​ជា​វេទិកា​ចែករំលែក​វី​ដេ​អូ​អន​ឡាញ​ដ៏​មាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក និង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​អា​មេ​រិ​ក Google៕ (​ប្រភព ៖ Forbes, Marca និង The Guardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ