ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​.​ទំ​.​នើ​.​ង​ត្រូវ​តុលាការ​សម្រេច​ចោទ ប្រកាន់​ពី​បទ​ហិ​.​ង្សា​.​ដោយ​ចេតនា

4 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចោទប្រកាន់​ក្រុម​ក្មេង​ទំនើង​ចំនួន​៩​នាក់​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​អយ្យការ​សាលាដំបូង បាន​ទទួល​សំណុំរឿង​ពី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចោទប្រកាន់​ក្រុម​ក្មេង​ទំនើង​ចំនួន​៩​នាក់​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​អយ្យការ​សាលាដំបូង បាន​ទទួល​សំណុំរឿង​ពី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយ​ក្រុម​ជនសង្ស័យ​មាន​គ្នា​០៩​នាក់ បាន​វាយ​លើ​ជន​រង​គ្រោះ​ចំនួន​២​នាក់ និង​បង្ខំ​អោយ​ជន​រង​គ្រោះ​ធ្វើការ​សូមទោស​នៅ​ចំណុច​បង្គោល​អង់​តែ​ន​វិទ្យុ​បាយ័ន ស្ថិត​ក្នុងភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

ពាក់ព័ន្ធ​និង​ករណី​ហិង្សា​បង្ក​ឡើង​ពី​ក្រុម​ក្មេង​ទំនើង​នេះ សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក មាន​ជន​រង​គ្រោះ​ចំនួន​០២​នាក់ ១/-​ឈ្មោះ ផល រ​ដ្ឋា ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

២/-​ឈ្មោះ នៅ​.​ស្រី​រ័​ត្ន ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​បច្ចុប្បន្ន ក្នុងភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​មក​ប្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​ថា​មាន​ករណី​មាន​គេ​ប្រើ​ហិង្សារ​មក​លើ​ពួក​គាត់ ។ ពេល​នោះ​ក្រុម​ជនសង្ស័យ​ចំនួន​០៩​នាក់​ក៏​មក​ដល់ ដើម្បី​រក​ដំណោះស្រាយ ភ្លាម​ៗ​នោះ​កម្លាំង​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ ក៏​បាន​សួរនាំ​ហើយ​កំណត់​ជា​ករណី​ហិង្សារ​ដោយ​ចេតនា​(​ជា​ក្រុម​) និង​ឃាត់ខ្លួន​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​។

សមត្ថកិច្ច​បន្ត​ថា នៅ​ថ្ងៃ​ទី​១៩ សីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៨​និង​០០​នាទី​ល្ងាច នៅ​ចំណុច​ជើងភ្នំ​ដោះ​ក្រមុំ ស្ថិត​ក្នុងភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ ជន​រង​គ្រោះ​និង​ជនសង្ស័យ​មាន​គ្នា​ចំនួន​១១​នាក់​ដូច​មានឈ្មោះ​ខាងក្រោម​៖

១/-​ឈ្មោះ ផល​.​រ​ដ្ឋា ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​បច្ចុប្បន្ន​:​ភូមិ​ចំការ​តែ​សង្កាត់​ស្ពាន​មាន​ជ័យ​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​(​ជន​រង​គ្រោះ​)​។ ២/-​ឈ្មោះ នៅ​.​ស្រី​រ័​ត្ន ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​បច្ចុប្បន្ន​:​ភូមិ​ដោះ​ក្រមុំ​សង្កាត់​សុខដុម​ក្រុង​សែន​មនោ​រម្យ​ខេត្ត​មណ្ឌល​គី​រី​(​ជន​រង​គ្រោះ​)​។

៣/-​ឈ្មោះ តូង​.​រក្សា​ទេវា ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​(​ជនសង្ស័យ​)​។
៤/-​ឈ្មោះ ដុំ​.​ម៉ី​ម៉ី ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​១៦​ឆ្នាំ​(​ជនសង្ស័យ​)​។ ៥/-​ឈ្មោះ ផា​ន់​.​សុនី​តា ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​(​ជនសង្ស័យ​)​។

៦/-​ឈ្មោះ ទូច​.​ចាន់​ណា​វី ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​(​ជនសង្ស័យ​)​។
៧/-​ឈ្មោះ ដា​.​សុរិយា​វ​លក្ខ ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​(​ជនសង្ស័យ​)​។
៨/-​ឈ្មោះ សែ​.​សុធា ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​(​ជនសង្ស័យ​)​។
៩/-​ឈ្មោះ ប្រាក់​.​លី​ហ្សា ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​(​ជនសង្ស័យ​)​។

១០/-​ឈ្មោះ ចំ​រ៉ុ​ង​.​ពិសី ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​(​ជនសង្ស័យ​)​។
១១/-​ឈ្មោះ គង់​មណ្ឌល​.​ម៉ា​រី​យ៉ា ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​(​ជនសង្ស័យ​)​។
ជនសង្ស័យ​ទាំង​០៩​នាក់ ដូច​មានឈ្មោះ​ខាងលើ បាន​ឈ្លោះប្រកែក ជេរ​ឌឺដង ជួប​មុខ​ផ្ទាល់ ឆាត​ជា​សម្លេង​រយៈពេល​០១​ខែ​កន្លង​មក​ហើយ រួច​ក៏​បាន​ណាត់​ជន​រង​គ្រោះ​ដើម្បី​និយាយ​គ្នា​អំពី​រឿង​និយាយដើម​គ្នា​។

​ពេល​នោះ​ក្រុម​ជនសង្ស័យ​បាន​និយាយ​ទៅ​កាន់​ជន​រង​គ្រោះ​ទាំង​០២​នាក់​ឲ្យ​សុំ​ទោស​ពួក​ខ្លួន​តែ​ពួក​គាត់​មិន​ព្រម​សុំ​ទោស​ទើប​ឈ្មោះ ដុំ​.​ម៉ី​ម៉ី ឈ្មោះ​ផា​ន់​.​សុនី​តា និង​ឈ្មោះ ទូច​.​ចាន់​ណា​វី ចាប់​ឈ្មោះ ផល​.​រ​ដ្ឋា​និង​ឈ្មោះ នៅ​.​ស្រី​រ័​ត្ន វាយ​ដោយ​ដៃ​តែ​ម្តង​។

បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង​ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស តាម​បញ្ញត្តិ​មាត្រា​ទី​២១៨​នៃ​ក្រមព្រហ្មទណ្ឌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ