(អន្តរជាតិ)៖ លោកយាយ Maria Branyasដែលជាមនុស្សចំណាស់ជាងគេបំផុតរបស់ពិភពលោកបានទទួលមរណភាពកាលពីថ្ងៃអង្គារសប្តាហ៍នេះក្នុងជន្មាយុ ១១៧ឆ្នាំ នៅក្នុងមណ្ឌលថែទាំអេស្ប៉ាញ។ នេះបើយោងតាមគណនី X ផ្លូវការរបស់លោកយាយ Maria Branyas ដែលគ្រប់គ្រងដោយកូនស្រីរបស់គាត់។

លើសពីនេះ សេចក្តីថ្លែងការណ៍របស់ Guinness World Records (GWR) បានបញ្ជាក់ថាលោកបានទទួលមរណភាពក្នុងអាយុ ១១៧ឆ្នាំ និង ១៦៨ថ្ងៃ។
កើតនៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ ក្នុងឆ្នាំ១៩០៧ លោកយាយBranyas Morera បានផ្លាស់ប្ដូរទៅកាន់ទីក្រុង Catalonia ប្រទេសអេស្ប៉ាញ ដោយ គ្រួសាររបស់គាត់ និងបានចំណាយពេលភាគច្រើននៃជីវិតរបស់លោកយាយនៅ ក្នុង ទីក្រុង Barcelona។


ចែករំលែកព័តមាននេះ