រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមានដកមន្ត្រីអសកម្ម ចេញពីក្របខ័ណ្ឌ
រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានព្រមានដកតួនាទី និងបញ្ចប់ក្របខ័ណ្ឌ ចំពោះមន្ត្រីដែលមិនបានបំពេញតួនាទី ភារកិច្ច…
រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានព្រមានដកតួនាទី និងបញ្ចប់ក្របខ័ណ្ឌ ចំពោះមន្ត្រីដែលមិនបានបំពេញតួនាទី ភារកិច្ច…
រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានព្រមានដកតួនាទី និងបញ្ចប់ក្របខ័ណ្ឌ ចំពោះមន្ត្រីដែលមិនបានបំពេញតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការបង្ក្រាបបទល្មើសបរិស្ថាន ដែលធ្វើឱ្យមានបញ្ហាបរិស្ថាន ប៉ះពាល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ។
ការព្រមានខាងលើធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្នុងជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុក នាយកដ្ឋានគ្រប់គ្រងគុណភាពទឹក និងនាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៅទីស្តីការក្រសួងបរិស្ថាន ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា មន្ត្រីបរិស្ថាន ត្រូវរួមគ្នាការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ចំនួន១៧លាននាក់។ កាលណា មានការបំផ្លាញបរិស្ថានធ្ងន់ធ្ងរ ប៉ះពាល់សុខភាព និងអាយុជីវិតប្រជាជន វាក៏បំផ្លាញមុខមាត់ក្រសួងបរិស្ថាន និងមុខមាត់របស់កម្ពុជា ទាំងមូលដែរ ។
ឯកឧត្តមបណ្ឌិត បានបញ្ចាក់ថា ៖ «ខ្ញុំសូមក្រើនរំលឹកជាថ្មី ចំពោះមន្ត្រីរាជការមួយចំនួន ដែលមិនគោរពកាតព្វកិច្ច និងករណីយកិច្ចរបស់ខ្លួន ក្នុងនាមជាមន្ត្រីរាជការសាធារណៈ ហើយបើនៅតែបន្តភាពអសកម្ម ក្នុងការចាត់វិធានការច្បាប់ ក្នុងការបង្ក្រាបបទល្មើសបរិស្ថាន ជាពិសេសការបំពុលបរិស្ថានទឹកធ្ងន់ធ្ងរ ដែលអាចប៉ះពាល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ គឺអាចបញ្ឈប់ និងស្នើលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌ នៃមន្ត្រីរាជការរបស់ក្រសួង» ។
កន្លងមកមន្ត្រី ក្រសួងបរិស្ថាន បានខិតខំយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញដោយមានការដឹកនាំចង្អុលបង្ហាញពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើសរសស្តម ៣ គឺ ភាពស្អាត បៃតង និងចីរភាព ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ផងដែរថា សុខភាពបរិស្ថាន មាន៣ គឺទី១៖ បរិស្ថានលើមេឃ ទី២៖ បរិស្ថានលើដី និងទី៣៖ បរិស្ថានក្នុងទឹក។ ក្រសួងបរិស្ថាន បាននិងកំពុងទប់ស្កាត់ការបំពុល នៅក្នុងបរិស្ថានទាំង៣នេះ ។
ចំពោះទី១៖ បរិស្ថានលើមេឃ គឺខ្យល់នៅកម្ពុជា មិនមានជាតិពុលទេ តាមរយៈការវាស់វែង ជាប្រចាំថ្ងៃរបស់ក្រសួងបរិស្ថាន។ ទី២៖ បរិស្ថានលើដី យើងបានបើកយុទ្ធនាការផ្សព្វផ្សាយ ប្តេជ្ញាចិត្ត និងអនុវត្តដោះស្រាយផលប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងការប្តេជ្ញាចិត្តធ្វើឱ្យបរិស្ថានល្អប្រសើរឡើង។ ដូចជាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យើងមានអ្នកបេ្តជ្ញាចិត្ត ដោយមានអ្នកចូលរួមកាត់បន្ថយ ប្រមាណជាង៩លាន ៥សែននាក់។ ឯកកបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវការជឿជាក់ថា នៅឆ្នាំ២០២៥ នឹងគ្មានថង់ប្លាស្ទិក ហោះតាមផ្លូវទៀតទេ។ យុទ្ធនាការបន្ទាប់គឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ ទី៣៖ បរិស្ថានក្នុងទឹក ក្រសួងបរិស្ថាន បាននិងកំពុងយកចិត្តទុកដាក់ ដោយដាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ គុណភាពទឹកកខ្វក់របស់រោងចក្រសហគ្រាស ធ្វើយ៉ាងណាធានាប្រភពទឹកមានបរិស្ថានល្អ ។
ជុំវិញបញ្ហានេះដែរ កន្លងមកនេះ ឯកឧត្តមបានណែនាំឱ្យមន្ត្រីរបស់ក្រសួងបរិស្ថាន ពិសេសនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក និងនាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ ចុះពិនិត្យតាមដានការបង្ហូរទឹកកខ្វក់ ចូលប្រភពទឹក នៅខេត្តបាត់ដំបង និងនៅកំពង់សោម តែមន្ត្រីទាំងនោះ ហាក់មិនបានយកចិត្តទុកដាក់លើការងារនេះឡើយ។ បើនៅតែមិនព្រមចាត់វិធានការលើការងារនេះទេ មន្ត្រីទាំងនោះនឹងប្រឈមមុខ ទៅនឹងការដកតំណែងនិងបញ្ឈប៉ពីក្របខ័ណ្ឌមន្ត្រីរាជការហើយ ៕




ចែករំលែកព័តមាននេះ