ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប័ណ្ណ​កម្ម​សិទ្ធ​ជាង៤​ពាន់​ប័ណ្ណ​ ត្រូវ​បាន​បន្ត​ចែក​ជូន​ពលរដ្ឋ​ក្នុងស្រុក​ចំនួន​៣​នៅខេត្តកំពត

4 ខែ មុន
  • កំពត

ខេត្តកំពត ៖ ដោយ​អនុវត្ត​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​ខេត្តកំពត រួម​នឹង​មន្ទីរ​ជំនាញ​បាន​ខិតខំ​ព​ន្លឿ​ន​ក្នុង​ការ​ចុះ​វាស់វែង​ប្រមូល​ទិន្នន័យ​ក្បាលដី​ធ្វើការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ពលរដ្ឋ​នៅ​តាម​បណ្តា​ក្រុង​-​ស្រុក​ទាំង​៩ និង​ព​ន្លឿ​ន​ការ​ចេញ​វិ​ញ្ញា​ប័ណ្ណ​ប​ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ពលរដ្ឋ​ស្រប​ទៅ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បច្ចុប្បន្ន មានការ​យកចិត្តទុកដាក់​ខ្ពស់​លើ​កំណែ​ទម្រ​ង​ដីធ្លី​។ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤…

ខេត្តកំពត ៖ ដោយ​អនុវត្ត​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​ខេត្តកំពត រួម​នឹង​មន្ទីរ​ជំនាញ​បាន​ខិតខំ​ព​ន្លឿ​ន​ក្នុង​ការ​ចុះ​វាស់វែង​ប្រមូល​ទិន្នន័យ​ក្បាលដី​ធ្វើការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ពលរដ្ឋ​នៅ​តាម​បណ្តា​ក្រុង​-​ស្រុក​ទាំង​៩ និង​ព​ន្លឿ​ន​ការ​ចេញ​វិ​ញ្ញា​ប័ណ្ណ​ប​ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ពលរដ្ឋ​ស្រប​ទៅ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បច្ចុប្បន្ន មានការ​យកចិត្តទុកដាក់​ខ្ពស់​លើ​កំណែ​ទម្រ​ង​ដីធ្លី​។

នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​បន្ត​ចុះ​ចែក​វិ​ញ្ញា​ប័ណ្ណ​ប​ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (​បណ្ណ​កម្ម​សិទ្ធ​) ចំនួន ៤,៣៥២​ប័ណ្ណ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​ចំនួន​៣ រួម​មានស្រុក​បន្ទាយមាស ស្រុក​អង្គរ​ជ័យ និង​ស្រុក​កំពង់ត្រាច ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​សាលាស្រុក​បន្ទាយមាស ខេត្តកំពត​។

មាន​មតិ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​នោះ ឯកឧត្ដម​អភិបាលខេត្ត​បាន​លើក​ឡើង​ថា​: ដោយ​អនុវត្ត​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​ប៉ិន​ប្រសប់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បច្ចុប្បន្ន​មានការ​យកចិត្តទុកដាក់​ខ្ពស់​លើ​កំណែ​ទម្រ​ង​វិស័យ​ដីធ្លី ពិសេស​បាន​ជំរុញ និង​ដាក់​ចេញ​នូវ​គោលការណ៍​សំខាន់​ៗ​ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត ដើម្បី​ព​ន្លឿ​ន​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​ឆាប់រហ័ស​បំផុត ដើម្បី​ឱ្យ​ពួក​គាត់​បាន​យក​ទៅ​ប្រើប្រាស់ ក៏​ដូច​ជា​ទាញ​ផលប្រយោជន៍​ពី​វិស័យ​ដីធ្លី​នេះ​។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី និង​បន្ត​ចូលរួម​ថែរក្សា​សុខ​សន្តិភាព​ដែល​មាន​បច្ចុប្បន្ន​អោយ​នៅ​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ចូលរួម​ផ្សព្វផ្សាយ​នូវ​ទិដ្ឋភាព​នៃ​ការ​អភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព​ទៅ​កាន់​ពិភពលោក​តាម​មធ្យោបាយ​នានា​ដែល​អាច​ធ្វើ​បាន រួម​គ្នា​ផ្សព្វផ្សាយ​ពី​ផលប្រយោជន៍​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ដែល​មាន​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ និង​ចូលរួម​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA)​។

យោង​តាម​របាយការណ៍​របស់​លោក ព្រាប សុ​ផាត ប្រធាន​មន្ទីរ​ស្តីទី​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពត បានឱ្យ​ដឹង​ថា សម្រាប់​ការ​ចែក​បណ្ណ​ក្នុងថ្ងៃនេះ​មាន​ចំនួន ៣​ស្រុក ដែល​ស្មើនឹង ៤,៣៥២​បណ្ណ ក្នុង​នោះ​៖ ស្រុក​បន្ទាយមាស ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច មាន​ចំនួន ១,៩៩០​បណ្ណ បូក​រួម​ជាមួយ​បណ្ណ​ដែល​នៅ​សេសសល់​តិចតួច​តាម​ភូមិ​ចំនួន ១៨​ភូមិ និង​បណ្ណ​ពន្ធ​សូន្យ​របស់​សម្ដេច​ផ្ដល់​ជូន​ប្រជាពលរដ្ឋ សរុប​មាន​ចំនួន ២,៧៧៣​បណ្ណ​, ស្រុក​អង្គរ​ជ័យ មាន​បណ្ណ​នៅ​សេសសល់​តិចតួច​តាម​ភូមិ​ចំនួន ៤៥​ភូមិ និង​បណ្ណ​ពន្ធ​សូន្យ​របស់​សម្ដេច​ផ្ដល់​ជូន​ប្រជាពលរដ្ឋ សរុប​មាន​ចំនួន ៦៥៩​បណ្ណ​, ស្រុក​កំពង់ត្រាច មាន​បណ្ណ​នៅ​សេសសល់​តិចតួច​តាម​ភូមិ​ចំនួន ៤២​ភូមិ និង​បណ្ណ​ពន្ធ​សូន្យ​របស់​សម្ដេច​ផ្ដល់​ជូន​ប្រជាពលរដ្ឋ សរុប​មាន​ចំនួន ៩២០​ប័ណ្ណ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ