ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់ពិ.សមានតែ១២ប្រភេទ ដែលប្រជាជនកម្ពុជាត្រូវប្រយ័ត្ន !​

10 ខែ មុន

ពស់​ពិស​អាច​ស​ម្លា​.​ប់​មនុស្ស ។ តើ​កម្ពុជា​មាន​ពស់​ប៉ុន្មាន​ប្រភេទ? តើ​ពស់​ពិស​គ្រោះថ្នាក់​ចំពោះ​មនុស្ស​មាន​ប៉ុន្មាន​ប្រភេទ? តាម​ការ​ស្រាវជ្រាវ នៅ​ក្នុង​ប្រទេស​កម្ពុជា​ពស់មាន​ប្រមាណ​ជា​២៩​ប្រភេទតែ​ប៉ុណ្ណោះ ។ ចំណែក​ពស់មានពិស​គ្រោះថ្នាក់ គឺ​មាន​១២​ប្រភេទ ។…

ពស់​ពិស​អាច​ស​ម្លា​.​ប់​មនុស្ស ។ តើ​កម្ពុជា​មាន​ពស់​ប៉ុន្មាន​ប្រភេទ? តើ​ពស់​ពិស​គ្រោះថ្នាក់​ចំពោះ​មនុស្ស​មាន​ប៉ុន្មាន​ប្រភេទ? តាម​ការ​ស្រាវជ្រាវ នៅ​ក្នុង​ប្រទេស​កម្ពុជា​ពស់មាន​ប្រមាណ​ជា​២៩​ប្រភេទតែ​ប៉ុណ្ណោះ ។ ចំណែក​ពស់មានពិស​គ្រោះថ្នាក់ គឺ​មាន​១២​ប្រភេទ ។

ម្យ៉ាងវិញទៀត ពស់​ប្រភេទ​ខ្លះ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ប្រមាញ់ ដើម្បី​ធ្វើ​ជា​អាហារ​ផង​ដែរ ដោយ​រួម​ទាំង​ពពួក​ពស់​ពិស​ដ៏​គ្រោះថ្នាក់​ជា​ច្រើន​ប្រភេទ ។ នៅ​កម្ពុជា​ពស់​ពិស​ប្រភេទ​ខ្លះ ក៏​ត្រូវ​បាន​គេ​មាន​ជំនឿ​ថា វា​អាច​ឲ្យ​គេ​យក​ទៅ​ត្រាំ​ស្រា ដែល​អាច​យក​ទៅ​ព្យាបាល​ជំងឺ​ផ្សេង​ៗ ដោយ​រួម​ទាំង​ពពួក​ថ្នាំ​កម្រើក​អារម្មណ៍​ជាដើម ។

តាម​ការ​ចងក្រង​បាន​ឲ្យ​ដឹង​ថា ពស់​ដែល​មាន​ពិស ហើយ​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​គឺ​មាន​១២ ប្រភេទ ក្នុង​នោះ​ពស់​៦ ប្រភេទ ដែល​បង្ក​គ្រោះថ្នាក់​ញឹកញាប់ ដោយសារ​វា​រស់នៅ​ជិត​ៗ​ភូមិដ្ឋាន​យើង មាន​ដូច​ជា ពស់វែកក្របី​, ពស់វែកដំបូក​, ពស់​ហនុមាន​, ពស់ក្រាយ ឬ​ថ្នាំងអំពៅ​ស​ខ្មៅ​, ពស់​បៃតង ២​ប្រភេទ​ទៀត ហើយ​ពស់​ផ្សេង​ទៀត ដែល​មាន​ដែន​ជម្រក​ឆ្ងាយ​ពី​ភូមិ​តែ​វា​អាច​មក​ដល់​ភូមិ​តាម​ខ្សែទឹក​ជំនន់ ឬ​ដោយ​ប្រការ​ចៃដន្យ​ណាមួយ​នោះ គឺ​មាន​ដូច​ជា ពស់វែករនាម​, ពស់ពព្លាក់​, ពស់​ស្រកា​ចាស​, ពស់ក្រាយ លឿង​ខ្មៅ​,​ពស់ក្រាយ​ក្បាល​ក្រហម​, និង​ពស់​សមុទ្រ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកនេសាទ​សមុទ្រ ។

នៅ​កម្ពុជា​ពស់​វែង​រនាម​ត្រូវ​បាន​គេ​ល្បី​ថា ជា​ស្តេចពស់ ដែល​មាន​ពិស​យ៉ាង​សាហា​.​វ ប៉ុន្តែ​ទោះបីជា​យ៉ាង ណា​ក៏​ដោយ​ចំនួន​វា​នៅ​ដែន​ជម្រក​ធម្មជាតិ គឺ​ខ្សត់​ខ្លាំង ។ ដូច្នេះ​ប្រជាជន​កម្ពុជា​ត្រូវ​ចេះ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​ពស់​ទាំងអស់ ជា​ពិសេស​ពស់​ដែល​មាន​ពិស​អាច​ស​ម្លា​.​ប់​មនុស្ស​បាន ។

តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា នៅ​ជុំវិញ​ពិភពលោក​មាន​ពស់​ប្រមាណ ៣.៩០០​ប្រភេទ រស់នៅ​តាម​ជម្រក​នានា ទាំង​នៅ​ក្នុង​ទឹក និង​នៅ​លើគោក​។ នៅ​ក្នុង​ចំណោម​ពស់​ទាំង​អស់នោះ​ពស់​ដែល​មាន​ពិស​មាន​ប្រហែលជា​៦០០​ប្រភេទ ក្នុង​ចំណោម​នោះ មាន​ប្រហែលជា​២០០​ប្រភេទ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ស្លា​.​ប់​បាន ដោយឡែក​នៅ​កម្ពុជា​មាន​ពស់ ពិស​ប្រហែល ១២ ប្រភេទ ។

របាយការណ៍​ខ្លះ​បាន​លើក​ឡើង​ថា មក​ដល់​ពេល​នេះ ទាំង​ពស់​ពិស និង​មិន​មាន​ពិស​នៅ​កម្ពុជា ប្រមាណ ៦,៩​លាន​ក្បាល ត្រូវ​បាន​គេ​ចាប់​ជា​រៀង​រាល់​ឆ្នាំ ភាគច្រើន គឺ​ប្រភេទ​ពស់​ដែល​រស់នៅ​ក្នុង​ទឹក ដើម្បី​ធ្វើ​ជា​ចំណី​ក្រពើ​ចិញ្ចឹម ដែល​គេ​ចិញ្ចឹម​ដើម្បី​យក​សាច់ និង​ស្បែក​ធ្វើ​ឧស្សាហកម្ម ហើយ​ពស់​ខ្លះ​ទៀត​ដូច​ជា​ពស់ថ្លាន់ ត្រូវ​បាន​គេ​ឲ្យ​ថ្លៃ​ខ្ពស់​សម្រាប់​ការ​ប្រើប្រាស់​ជា​ឱសថ​បុរាណ ជា​អារ​ហារ យក​ស្បែក និង​ការ​ជួញដូរ​ធ្វើ​ជា​សត្វ​ចិញ្ចឹម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ