ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សម្បូរ​សត្វ​ត្រយង​យក្ស បើ​ប្រៀបធៀប​ពិភពលោក

4 ខែ មុន

អ្នក​អភិរក្ស​បាន​អះអាង​ថា ស្ថានភាព​សត្វ​ត្រយង​យក្ស​នៅ​កម្ពុជា​ជា​ពិសេស​ គឺ​នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត់​មាន​សត្ វ​គឺ​មាន​ស្ថានភាព​ស្ថិរភាព ។ តាម​សេចក្តីរាយការណ៍​របស់​អង្គការ USAID មរតក​បៃតង បាន​ឲ្យ​ដឹង​ថា នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត​…

អ្នក​អភិរក្ស​បាន​អះអាង​ថា ស្ថានភាព​សត្វ​ត្រយង​យក្ស​នៅ​កម្ពុជា​ជា​ពិសេស​ គឺ​នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត់​មាន​សត្ វ​គឺ​មាន​ស្ថានភាព​ស្ថិរភាព ។

តាម​សេចក្តីរាយការណ៍​របស់​អង្គការ USAID មរតក​បៃតង បាន​ឲ្យ​ដឹង​ថា នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត​ មាន​សត្វ​ត្រយង​យក្ស​រស់នៅ​យ៉ាង​ហោច​ណាស់១១% នៃ​ចំនួន​សត្វ​ត្រយង​យក្ស​សរុប​ក្នុង​ពិភពលោក ​។

លោក ប៊ូ វរ​សក្ស នាយក​ប្រតិបត្តិ​របស់​អង្គការ​ជីវិត​ធម្មជាតិ​កម្ពុជា បាន​អះអាង​ថា ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ធ្វើ​ជំរឿន​របស់​យើង ដែល​ធ្វើ​ឡើង​នៅ​ដើមឆ្នាំ​នេះ យើង​បាន​រក​ឃើញ​ចំនួន​សត្វ​ត្រយង​យក្ស​យ៉ាង​ហោច​ណាស់​ចំនួន៣៣ ក្បាល ដែល​ចំនួន​នេះ​មាន​ស្ថិរភាព​បើ​ប្រៀបធៀប​ទៅ​នឹង​ព័ត៌មាន​មូលដ្ឋាន​ឆ្នាំ ២០១៩ ​។

លោក​បាន​អះអាង​ថា នេះ​គូសបញ្ជាក់​សារ​ជា​ថ្មី​ថា លំ​ផាត់​នៅ​តែ​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​សត្វ​បក្សី​ដ៏​កម្រ​មួយ​នេះ និង​មាន​បណ្តុំ​សត្វ​ត្រយង​យក្ស​ជ្រកកោន​ច្រើន​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​» ។

ជំរឿន​សត្វ​ត្រយង​យក្ស​ឆ្នាំ ២០២៤ នៅ​ស្រុក​លំ​ផាត់ បាន​ប្រើ​វិធីសាស្ត្រ​ស្តង់ដា​មួយ ក្នុង​ការ​វាស់​ស្ទង់​និន្នាការ​ចំនួន​សត្វ​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​មួយ​នេះ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​ ។ ជំរឿន​នេះ​ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​រេ​ដ​បូក​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ដែល​គាំទ្រ​ដោយ USAID មរតក​បៃតងធ្វើការ​ឆ្ពោះទៅ​រក​ការ​បង្កើត​ឥណទាន​កាបូន​ដោយ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ និង​ការ​បាត់បង់​ព្រៃឈើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ