ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi គ្មាន​ឈ្មោះ​លេង​វគ្គ​ជម្រុះ World Cup តំបន់​អា​មេ​រិ​ក​ខាងត្បូងនៅ​ខែ​ក្រោយ

3 អាទិត្យ មុន

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន លី​អូ​ណែ​ល ម៉េ​ស​ស៊ី (Lionel Messi) ដែល​អវត្តមាន​លើ​ទីលាន​ប្រកួត​ដោយសារ​របួស​នោះ ត្រូវ​បាន​ដក​ឈ្មោះ​ចេញពី​បញ្ជី​ក្រុម​ជម្រើសជាតិ​ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ សម្រាប់​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់…

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន លី​អូ​ណែ​ល ម៉េ​ស​ស៊ី (Lionel Messi) ដែល​អវត្តមាន​លើ​ទីលាន​ប្រកួត​ដោយសារ​របួស​នោះ ត្រូវ​បាន​ដក​ឈ្មោះ​ចេញពី​បញ្ជី​ក្រុម​ជម្រើសជាតិ​ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ សម្រាប់​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់ World Cup 2026 ប្រចាំ​តំបន់​អា​មេ​រិ​ក​ខាងត្បូង​នៅ​ខែ​ក្រោយ ដែល​ត្រូវ​ប្រកួត​ជាមួយ​ប្រទេស​ឈី​លី និង​កូ​ឡុំ​ប៊ី​។

ប្រធាន​ក្រុម​អា​ហ្ស​ង់​ទី​ន​វ័យ​៣៧​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ចាក​ចេញពី​បញ្ជី​កីឡាករ​ទាំង​២៨​នាក់ ក្រោម​ការ​ដឹកនាំ​របស់​លោកគ្រូ​បង្វឹក Lionel Scaloni បន្ទាប់​ពី​រង​របួស​កជើង​អំឡុង​ពេល​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa America កាលពី​ខែ​មុន នៅ​សហរដ្ឋអាមេរិក​។ ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Inter Miami បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​ក្រោម​ការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ក្លិប​។

ក្រៅពី​ប្រធាន​ក្រុម Lionel Messi ដែល​ជួយ​អា​ហ្ស​ង់​ទី​ន​ឈ្នះ​ជើងឯក​ពានរង្វាន់ World Cup 2022 នៅ​ប្រទេស​កា​តា អ្នកចាំទី​អា​ហ្ស​ង់​ទី​ន Franco Armani របស់​ក្រុម River Plate ក៏​ត្រូវ​ចាក​ចេញពី​ក្រុម​ផង​ដែរ ក្រោយ​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ ដូចនឹង​ខ្សែប្រយុទ្ធ​សា្ល​ប Angel Di Maria បន្ទាប់​ពី​ការ​ប្រកួត​ពានរង្វាន់ Copa America 2024 ដែល​អា​ហ្ស​ង់​ទី​ន​ជា​ម្ចាស់​ជើងឯក​។

លោកគ្រូ​បង្វឹក Lionel Scaloni បាន​កោះហៅ​ខ្សែបម្រើ Ezequiel Fernandez និង​ខ្សែប្រយុទ្ធ Valentin Castellanos ចូល​ក្រុម​ឈុត​ធំ​ជា​លើក​ដំបូង រួម​ជាមួយនឹង​កីឡាករ​វ័យក្មេង​ពោរពេញ​ដោយ​ទេព​កោសល្យ​មួយ​ចំនួន​រួម​មាន Alejandro Garnacho, Valentin Carboni, Valentin Barco និង Matias Soule ។ ក្រុម​ពពក​សអា​ហ្ស​ង់​ទី​ន​នឹង​ទទួលភ្ញៀវ​ឈី​លី នៅ​កីឡដ្ឋាន Monumental ស្ថិត​ក្នុង​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ (Buenos Aires) នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា ខាង​មុខ​នេះ ពោល​មុន​ពេល​ជួប​ជាមួយ​ម្ចាស់ផ្ទះ​កូ​ឡុំ​ប៊ី ៥​ថ្ងៃក្រោយ នៅ​ក្នុង​ទីក្រុង​បា​រ៉ា​ន់​គី​ឡា (Barranquilla)​។

គួរ​បញ្ជាក់​ថា FIFA World Cup 2026 ប្រទេស​កា​ណា​ដា ម៉ិ​ក​ស៊ិ​ក និង​សហរដ្ឋអាមេរិក ទទួល​ធ្វើ​ម្ចាស់ផ្ទះ​រួម​គ្នា ជាមួយ​ការ​បង្កើន​ចំនួន​ប្រទេស​ចួ​ល​រួម​ប្រកួត​ពី​៣២​ប្រទេស រហូត​ដល់​៤៨​ប្រទេស​។ តាម​ការ​គ្រោងទុក ការ​ប្រកួត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៦៕ (​ប្រភព ៖ Reuters និង Daily Sabah)

FILE PHOTO: Soccer Football – Copa America 2024 – Final – Argentina v Colombia – Hard Rock Stadium, Miami, Florida, United States – July 14, 2024 Argentina’s Lionel Messi looks dejected after being substituted due to an injury REUTERS/Agustin Marcarian/File Photo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ