ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​អូ​ឡាំ​ពិ​ក​៥​សម័យកាល​ដ៏​ល្បី​របស់​វេ​ណេ​ស៊ុ​យ​អេ​ឡាស្លា.ប់​ដោយ​ស្លា.ក់​អាហារ

3 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ អតីត​កីឡាការិនី​ប្រណាំង​កង់​ក្នុង​សាល​ដ៏​ល្បី​របស់​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា Daniela Larreal ដែល​ធ្លាប់​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ករ​ហូត​ដល់​៥​សម័យ​កាលនោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​អា​ផាត​មិន (Apartment) អតីត​កីឡាការិនី​រូប​នេះ ដែល​ស្ថិត​នៅ​ទីក្រុង​ឡាស​វេ​ហ្គា​ស…

សហរដ្ឋអាមេរិក ៖ អតីត​កីឡាការិនី​ប្រណាំង​កង់​ក្នុង​សាល​ដ៏​ល្បី​របស់​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា Daniela Larreal ដែល​ធ្លាប់​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ករ​ហូត​ដល់​៥​សម័យ​កាលនោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​អា​ផាត​មិន (Apartment) អតីត​កីឡាការិនី​រូប​នេះ ដែល​ស្ថិត​នៅ​ទីក្រុង​ឡាស​វេ​ហ្គា​ស (Las Vegas) សហរដ្ឋអាមេរិក​។ ការ​ធ្វើ​កោសល្យវិច័យ​បឋម​រក​ឃើញ​ថា ការ​ស្លាប់​របស់​កីឡាការិនី​ដែល​បាន​ចូល​និវត្តន៍​កាលពី​ឆ្នាំ ២០១២ រូប​នេះ បណ្តាល​មក​ពី​ការ​ស្លាក់​អាហារ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន The People និង The Guardian ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៤​។

របាយការណ៍​ពី​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ផង​ដែរ​ថា Daniela Larreal វ័យ​៥០​ឆ្នាំ បាត់​ការ​ទាក់ទង​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៤ ក្រោយ​ខកខាន​មិន​មក​ធ្វើការ​នៅ​ឯ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​ទីក្រុង​ឡាស​វេ​ហ្គា​ស​។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក Larreal ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​ក្នុង​អា​ផាត​មិន​ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ដដែល​នេះ​។ ការ​ធ្វើ​កោសល្យវិច័យ​បឋម​បង្ហាញ​ថា Larreal ស្លាប់​ដោយសារ​ស្ទះដង្ហើម​ក្រោយ​ស្លាក់​អាហារ កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ ២០២៤​។ ប៉ុន្តែ​ទោះបីជា​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ស្លាប់​របស់ Larreal នៅ​តែ​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​អ្នក​ពិនិត្យ​វេជ្ជសាស្ត្រ​នៅ​តំបន់ Clark County គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៤​។

គួរ​ឱ្យ​ដឹង​ថា Daniela Larreal ជា​អត្ត​ព​លិ​ក​ប្រណាំង​កង់​ក្នុង​សាល​ដ៏​ល្បី​១​រូប​របស់​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ដោយ​ធ្លាប់​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ ឆ្នាំ ១៩៩២ នៅ​ទីក្រុង​អា​ត្ល​ង់​តា សហរដ្ឋអាមេរិក ឆ្នាំ ១៩៩៦ នៅ​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី ឆ្នាំ ២០០០ ទីក្រុង​អា​តែ​ន ប្រទេស​ក្រិ​ក ឆ្នាំ ២០០៤ និង​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ឆ្នាំ ២០១២​។ បើ​ទោះជា​មិន​ដែល​ឈ្នះ​មេដាយ​ពី​កីឡា​អូ​ឡាំ​ពិ​ក​ក៏​ពិតមែន ប៉ុន្តែ Larreal គឺជា​អត្ត​ព​លិ​ក​ដ៏​ឆ្នើម​ម្នាក់ ដោយ​បាន​ឈ្នះ​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ច្រើន​រាប់​មិន​អស់​សម្រាប់​វេ​ណេ​ហ្ស៊ុ​យ​ឡា​ពី​ការ​ប្រកួត​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​ជា​ច្រើន​ផ្សេង​ទៀត​។

ក្រៅពី​នេះ Daniela Larreal ក៏​សកម្ម​ខ្លាំង​នឹង​រឿង​នយោបាយ​ផង​ដែរ ដោយ​ជា​អ្នក​រិះគន់​ដ៏​ខ្លាំងក្លា​ម្នាក់​លើ​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក ហ៊ូ​ហ្គោ ឆា​វេស (Hugo Chavez) កាល​នៅ​មានជីវិត ដោយ​បាន​ចោទប្រកាន់​ប្រធានាធិបតី​រូប​នេះ រួម​ជាមួយនឹង​លោក Hector Rodriguez រដ្ឋមន្ត្រីក្រសួង​កីឡា​ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ​លួច​លុយ​ជាតិ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ