ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ុនរ៉ានី វីរនារីឆ្នើម (បទពាក្យប្រាំពីរ)

12 ឆ្នាំ មុន

ប៊ុនរ៉ានី នារីកម្ពុជា ខ្មែរស្គាល់គ្រាប់គ្នា ជាគំរូ
ប្រធានកាកបាទ បានយឺនយូរ ព្រោះចិត្តតស៊ូ គ្រប់កិច្ចការ ។
ប៊ុនរ៉ានី សំភីជួយទ្រទ្រង់ អស់កាលយូរលង់ ចូលរួមស្តារ
សង្គ្រោះយុទ្ធជន ស្លា.ប់ពិការ ស្រ្តី និងកុមារ មិនរើសអើង ។
ប៊ុនរ៉ានី ទាទីជាប្រធាន កាកបាទរស់រាន បានថ្កុំថ្កើង
ឱនកាយចូលរួម លើកតំកើង កម្ពុជាល្បីឡើងក្នុងសាកល ។
ប៊ុនរ៉ានី វីរនារីជាតិ ខំប្រឹងខ្មីឃ្មាត យ៉ាងខ្វាយខ្វល់
ជួយជាតិខេមរា ឱ្យឈានដល់ ទទួលបានផល គ្រប់ទិសទី ។

ប៊ុនរ៉ានី វីរនារីឆ្នើម
(បទពាក្យប្រាំពីរ)

ប៊ុនរ៉ានី នារីកម្ពុជា            ខ្មែរស្គាល់គ្រាប់គ្នា ជាគំរូ
ប្រធានកាកបាទ បានយឺនយូរ    ព្រោះចិត្តតស៊ូ គ្រប់កិច្ចការ ។
ប៊ុនរ៉ានី សំភីជួយទ្រទ្រង់        អស់កាលយូរលង់ ចូលរួមស្តារ
សង្គ្រោះយុទ្ធជន ស្លាប់ពិការ        ស្រ្តី និងកុមារ មិនរើសអើង ។
ប៊ុនរ៉ានី ទាទីជាប្រធាន        កាកបាទរស់រាន បានថ្កុំថ្កើង
ឱនកាយចូលរួម លើកតំកើង        កម្ពុជាល្បីឡើងក្នុងសាកល ។
ប៊ុនរ៉ានី វីរនារីជាតិ        ខំប្រឹងខ្មីឃ្មាត យ៉ាងខ្វាយខ្វល់
ជួយជាតិខេមរា ឱ្យឈានដល់     ទទួលបានផល គ្រប់ទិសទី ។
ប៊ុនរ៉ានី ខិតខំប្រឹងលើកស្ទួយ        ផ្តល់ជាជំនួយ គ្រប់គ្នាគ្នី
ដល់ជនរងទុក្ខ គ្រោះញាំញី        ពុំដែលគិតពី បក្សណាឡើយ ។
ប៊ុនរ៉ានី លះបង់ទាំងកាយចិត្ត     នារីល្អពិត មិនបណ្តោយ
តស៊ូប្តូរផ្តាច់ មិនកន្តើយ        ជួយខ្មែរធូរស្បើយ ផុតទុក្ខា ។
ប៊ុនរ៉ានី ជាវីរនារីឆ្នើម            គំនិតផ្តួចផ្តើម ជួយខេមរា
ទទួលជោគជ័យ យ៉ាងអស្ចារ្យ    នេះជាមហាគុណ ក្រៃលែង ។
ប៊ុនរ៉ានីសាងឈ្មោះ ល្អប្រណីត     គ្រប់ជាតិសាសន៍ពិត ឃើញជាក់ស្តែង
ទាំងសាកលលោក ពិតស្ញប់ស្ញែង    កោតក្រែងគ្រប់គ្នា ពេញហឫទ័យ ។
ប៊ុនរ៉ានី មានចិត្តសប្បុរស        ជនជាតិទាំងអស់ ឱ្យតម្លៃ
ជានារីរ័ត្ន ក្នុងលោកីយ៍        សូមរតនត្រ័យ ជួយទ្រទ្រង់ ៕
                                              និពន្ធដោយ បណ្ឌិត ពេជ្រ ភិរម្យ