ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​នៅ​កម្ពុជា នឹង​អាប់អួរ​ខ្លាំង​ដល់​ដាច់​ខែ ដូច្នេះ​សូម​ប្រយ័ត្ន

3 ខែ មុន
  • ភ្នំពេញ

ប្រទេស​កម្ពុជា នឹង​មាន​អាកាសធាតុ​អាប់អួរ​ខ្លាំង ចាប់ពី​ថ្ងៃ​ទី​២១ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែសីហា​នេះ​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អះអាង​នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៤…

ប្រទេស​កម្ពុជា នឹង​មាន​អាកាសធាតុ​អាប់អួរ​ខ្លាំង ចាប់ពី​ថ្ងៃ​ទី​២១ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែសីហា​នេះ​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អះអាង​នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៤ បាន​អះអាង​ថា ស្ថានភាព​វិ​វត្ត​នៃ​ធាតុអាកាស​នៅ​ក្នុង​តំបន់​ជ្រលង​សម្ពាធ​ទាប​មួយ​នឹង​គ្របដណ្តប់​លើ​សមុទ្រ​ចិន​ខាងត្បូង ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ទន្ទឹម​នឹង​នេះ ខ្យល់មូសុង​និរតី ដែល​បក់​លើ​សមុទ្រ Andaman និង​ឈូង​សមុទ្រ​ថៃ នឹង​បង្កើន​ឥទ្ធិពល​ខ្លាំង​មក​លើ​កម្ពុជា ធ្វើ​ឲ្យ​អាកាសធាតុ​អាប់អួរ​ខ្លាំង​។

ប្រភព​ដដែល បាន​អះអាង​ថា ស្ថានភាព​ខាងលើ​នេះ នឹង​បណ្តាល​ឱ្យ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៤ មាន​ភ្លៀង​ធ្លាក់​គ្របដណ្តប់​ស្ទើរ​ទូ​ទាំង​ប្រទេស និង​មាន​កម្រិត​កម្ពស់​ខ្ពស់​ជាង មធ្យមភាគ​ច្រើន​ឆ្នាំ​នៅ​តំបន់​មួយ​ចំនួន រួម​មាន ៖ តំបន់​វាលទំនាប ខ្ពង់រាប មាត់សមុទ្រ ជួរ​ភ្នំ និង​តំបន់​ភ្នំ​។

ប្រភព​ដដែល បាន​អះអាង​ថា បាតុភូត​ទាំងនោះ នឹង​ធ្វើ​ឲ្យ​តំបន់​វាលទំនាប​មាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង កណ្តាល តាកែវ និង​ភ្នំពេញ​, តំបន់​ខ្ពង់រាប​មាន​ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​មាត់សមុទ្រ​មាន​ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ ទទួល​ភ្លៀង​ជោគ​ជាំ ។

ប្រភព​ដដែល បាន​អះអាង​ថា នៅ​ក្នុង​ស្ថានភាព​នេះ រលក​សមុទ្រ អាច​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​មធ្យម​អតិបរមា ២,៥០​ម៉ែត្រ​។

នៅ​ក្នុង​ស្ថានភាព​បែប​នេះ ក្រសួង​បាន​ជំរុញ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​តាម​បណ្តា​ខេត្ត​ដែល​បាន​ជម្រាប​ជូន អំពី​ស្ថានភាព​ធាតុអាកាស​ដូច​ជា ៖ ផ្គរ​ន្ទះ ខ្យល់​កន្ត្រាក់ ភ្លៀង​ខ្លាំង ដើម្បី​ជៀសវាង​ពី​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ