ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ឈើ​២​ខ្នង ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ដោយសារ​តែ​ឆ្លង​ចរន្តអគ្គិសនី

4 ខែ មុន

ខេត្តព្រៃវែង ៖ ផ្ទះ​ឈើ​ចំនួន​០២​ខ្នង ព្រមទាំង​ទ្រព្យសម្បត្តិ​ជា​ច្រើន នៅ​ក្នុងផ្ទះ សរុប​ជា​ទឹកប្រាក់ ប្រមាណ​ជា​២​ម៉ឺន​ដុល្លារ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ត្រឹមតែ​រយៈពេល​ជាង ១​ម៉ោង…

ខេត្តព្រៃវែង ៖ ផ្ទះ​ឈើ​ចំនួន​០២​ខ្នង ព្រមទាំង​ទ្រព្យសម្បត្តិ​ជា​ច្រើន នៅ​ក្នុងផ្ទះ សរុប​ជា​ទឹកប្រាក់ ប្រមាណ​ជា​២​ម៉ឺន​ដុល្លារ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ត្រឹមតែ​រយៈពេល​ជាង ១​ម៉ោង ប៉ុណ្ណោះ ។

គ្រោះ​អគ្គិភ័យ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៤​នេះ នៅ​ត្រង់​ចំណុច​ភូមិ​ថ្មី ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

ផ្ទះ​ដែល ត្រូវ​ភ្លើង​ឆេះ​នេះ ទី​១-​ជា​ប្រភេទ​ផ្ទះ​ឈើ ខាងក្រោម​ថ្ម មាន​ទទឹង​៦​ម៉ែត្រ គុណ​នឹង ៩​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ ថន ទិ​ត្យ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​។ ចំណែក​ផ្ទះ​ទី​២-​ជា​ប្រភេទ​ផ្ទះ​ឈើ​ដូច​គ្នា មាន​ទទឹង ៦​ម៉ែត្រ គុណ​នឹង ៩​ម៉ែត្រ​ដូច​គ្នា មាន​ម្ចាស់​ឈ្មោះ សួន សុខា ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ។

តាម​ការ​រៀបរាប់​របស់​ម្ចាស់ផ្ទះ​ទី​១ លោក ថន ទិ​ត្យ បាន​បញ្ជាក់​ថា ភ្លើង​ឆាបឆេះ​ដំបូង គឺ​ឆេះ​ចេញពីផ្ទះ​មីង សុខា រួច​ឆ្លង​រាល​មក​ផ្ទះ​គាត់​ទៀត ហើយ​គាត់ ក៏​បានឃើញ​ភ្លើង​ឆេះ​ឆ្លង​ចូល​ផ្ទះ​ដែរ តែ​ម្តាយ​គាត់​ចាស់ជរា កំពុង​ដេក​លើ​គ្រែ ក្រោមផ្ទះ ដូច្នេះ​ហើយ​គាត់ ត្រូវ​បី​ម្តាយ​រត់​ចេញ​រក​កន្លែង​សុវត្ថិភាព​សិន ពេល​ត្រឡប់​មក​វិញ ភ្លើង​ឆាបឆេះ​ពេញ​ផ្ទះ​ទៅ​ហើយ ទើប​មិន​អាច​ចូល​ប្រមូល​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​បាន ។

ចំណែក​លោក គង់ ផុ​ន អាយុ​៦៣​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ទី​២ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ដេក​លើ​អង្រឹង​ក្រោមផ្ទះ លុះ​លង់លក់​១​សន្ទុះ​ដឹងខ្លួន​វិញ ភ្លើង​បាន​ឆេះ​ពេញ​ផ្ទះ​ទៅ​ហើយ ទើប​មិន​អាច​ធ្វើ​អ្វី​បាន បាន​ត្រឹម​ស្រែកហៅ​អ្នក​ជិតខាង អោយ​ជួយ ។

ដោយឡែក ខាង​សមត្ថកិច្ច​វិញ បានអោយ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​ភ្លាម អ្នកស្រុក​ជិតខាង​បាន​ប្រើ​ម៉ាស៊ីនបូមទឹក ៣​គ្រឿង ជួយ​បាញ់​ទឹក​ពន្លត់ ហើយ​កម្លាំង​អធិការ​ស្រុក បាន​ប្រើ​ឡានទឹក ៣​គ្រឿង បាញ់​ទឹក​ពន្លត់​អស់​ទឹក​៣​ឡាន ដោយ​ប្រើប្រាស់​ពេលវេលា​ជាង​១​ម៉ោង ទើប​អណ្តាតភ្លើង ត្រូវ​បាន​ពន្លត់​ជា​ស្ថាពរ ។

សមត្ថកិច្ច បាន​បញ្ជាក់​ថា គ្រោះ​អគ្គិភ័យ​នេះ មិន​បាន​បណ្តាល​អោយ​មាន​មនុស្ស​សត្វ​រង​គ្រោះ​ទេ ដោយ​គ្រាន់តែ​ឆេះ​ផ្ទះ​អស់ ២​ខ្នង សរុប​ការ​ខូចខាត​ជា​ទឹកប្រាក់ ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ ដែល​មូលហេតុ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​នៅ​ក្នុងផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ