រាជធានីភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំ ពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានបញ្ចប់ការស៊ើបសួរលើសំណុំរឿងអតីតៈភិក្ខុសង្ឃវត្តថាន់មួយអង្គ ដែលជាប់ពាក់ពន្ធករណី.ប៉ុនប៉ងឃាតកម្ម ដោយប្រើកាំបិតបុ័ងតោកាប់ទៅលើនារីវ័យក្មេងម្នាក់ បណ្តាលឲ្យរងរបួសជាទម្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ក្រោយពីតំណាងអយ្យការសម្រេចធ្វើការចោទចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនអតីសង្ឃនោះដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំកាត់ទោសទៅតាមបទល្មើសដែលបុគ្គលខាងលើបានប្រព្រឹត្ត ។
ជនសង្ស័យឈ្មោះ ហឿន វាសនា អាយុ៣០ ឆ្នាំ អតីតៈជាភិក្ខុសង្ឃគង់នៅបន្ទប់លេខ២២ វត្តថាន់សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចាប់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីធ្វើសកម្មភាពកាប់ទៅលើនារីវ័យក្មេង ដែលជាសិស្ស បានទៅស្នាក់នៅក្នុងវត្តដើម្បីបន្តការរៀនសូត្របណ្តាលឲ្យរបួសធ្ងន់ ។

បើតាមចម្លើយជនសង្ស័យនៅសមត្តកិច្ចបានឲ្យដឹងថា ខ្លួនធ្លាប់មានការទំនាក់ទំនងស្នេហាជាមួយជនរង គ្រោះប្រមាណ២ឆ្នាំមកហើយ ហើយធ្លាប់បានផ្តល់លុយកាក់ឲ្យនាងរៀនសូត្រ ទិញទូរស័ព្ទឲ្យនាងប្រើ និងធ្លាប់នាំនាងដើរលេងថតរូបជាមួយគ្នាទៅតាមរមណីយដ្ឋាននានាជាច្រើនដងថែមទៀតផង ។ មិនតែប៉ុណ្ណោះកាលនៅជាសង្ឃ ខ្លួនធ្លាប់មានអីៗជាមួយនាងបានម្តង ។ បន្ទាប់មកក៏ស្រាប់តែនាងបែរជាមានអ្នកថ្មី មកកៀកកើយ មានម៉ូតូជិះឌុបនាងទៅរៀនរាល់ថ្ងៃ ដែលទង្វើទាំងឡាយនោះត្រូវបានខ្លួន«អន្ទិត ហឿន វាសនា» ណែនាំនាងច្រើនដងដែរតែគេមិនស្តាប់ លុះឃើញញឹកញប់ពេកទៅកកើតមានក្តីប្រច័ណ្ឌ រហូតមោបាំងជញ្ជាំងបិទ ប្រើកាំបិតបុ័ងតោកាប់ប៉ុនប៉ងសម្លាប់នាងហើយរត់គេចខ្លួន តែទីបំផុតគេចមិនផុតពីសំណាញ់ច្បាប់ ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ជនសង្ស័យជាសង្ឃ បានយកកាំបិតបុ័ងតោកាប់នារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ នៅក្នុងបរិវេណវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយជនសង្ស័យបានគេចខ្លួនបាត់ភ្លាមៗដែរ ។
ជនរងគ្រោះមានឈ្មោះ សេង សេតម្ពរ ហៅកែវ អាយុប្រហែល១៨ ឆ្នាំ ជាសិស្សមកស្នាក់នៅបណ្តោះអាសន្នជាមួយដូនជី ដើម្បីបន្តការសិក្សា ។

ក្រោយហេតុការនោះបានកើតឡើ ងលោកឧត្តមសេនីឯក ជួន ណារិន្ទ អគ្គស្នងការរង នឹងជាស្នង ការនគរ បាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅការិយាល័យជំនាញព្រហ្មទណ្ឌឲ្យចុះស្រាវជ្រាវតាមរកចាប់ខ្លួន ជនដៃដល់ខាង លើឲ្យខាងតែបាន លុះនៅវេលាព្រលប់ថ្ងៃទី១៧ ខែសីហា ដដែល លោកវរៈសេនីយ៍ឯក អេង សោភា នាយការិល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានដឹកនាំកម្លាំងសហការ ជាមួយស្នងការដ្ឋាននគបាលខេត្តបន្ទាយមានជ័យ ឈានដល់ការឃាត់ខ្លួនជនសង្ស័យអតីតជាព្រះសង្ឃនៅច្រកព្រំដែនកម្ពុជា.ថៃ ក្រុងប៉ោយប៉ែត ខណៈជនសង្ស័យបានដោះស្បង់ចីវរបោះចោល ស្លៀកពាក់ខោអាវជាជនស៊ីវិលបម្រុងឆ្លងដែនគេចខ្លួនបន្ត ។
ក្រោយចាប់ខ្លួន សមត្តកិច្ចបាននាំជនសង្ស័យមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕
អត្ថបទពាក់ព័ន្ធ ៖
–ព្រះសង្ឃ១អង្គចា.ក់នារីម្នាក់ក្បែរចេតិយក្នុងវត្តថាន់ ខណៈពលរដ្ឋសង្ស័យករណីមួយ
–ទីបំផុត! ដឹងមូលហេតុហើយ ព្រះសង្ឃដែលចា.ក់នារីម្នាក់ក្នុងវត្តថាន់ ក្រោយឃាត់ខ្លួនបាននៅព្រំដែន



ចែករំលែកព័តមាននេះ