ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីបំផុត! ដឹងមូលហេតុ​ហើយ ព្រះសង្ឃ​ដែល​ចា.ក់នារីម្នាក់​​ក្នុង​វត្តថា​ន់ ក្រោយឃាត់ខ្លួនបាននៅ​ព្រំដែន

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ត្រឹមរយៈពេល១២ម៉ោង ទីបំផុត ឃាត់ខ្លួន​បាន​ហើយ ​ព្រះសង្ឃមួយអង្គ​ដែល​យក​កាំបិត​បុ័ងតោ​កាប់​ទៅ​លើនារី​វ័យក្មេងម្នាក់ បណ្តាល​អោយ​របួសធ្ងន់ ។ គួររំលឹកថា ព្រះសង្ឃ​១​អង្គ​ចា​.​ក់​នារី​ម្នាក់​ក្បែរ​ចេតិយ​ក្នុង​វត្តថា​ន់…

រាជធានី​ភ្នំពេញ ៖ ត្រឹមរយៈពេល១២ម៉ោង ទីបំផុត ឃាត់ខ្លួន​បាន​ហើយ ​ព្រះសង្ឃមួយអង្គ​ដែល​យក​កាំបិត​បុ័ងតោ​កាប់​ទៅ​លើនារី​វ័យក្មេងម្នាក់ បណ្តាល​អោយ​របួសធ្ងន់ ។ គួររំលឹកថា ព្រះសង្ឃ​១​អង្គ​ចា​.​ក់​នារី​ម្នាក់​ក្បែរ​ចេតិយ​ក្នុង​វត្តថា​ន់ ខណៈ​ពលរដ្ឋ​សង្ស័យ​ករណី​មួយ

ប្រតិបត្តិ​ការណ៍​ឃាត់ខ្លួនព្រះសង្ឃ១អង្គខាងលើនេះ​​បាន​ធ្វើឡើងកាលពី​​វេលា​ម៉ោង៦នឹង៣០​នាទី​យប់ ថ្ងៃ​ទី ១៧ ខែ សីហា ឆ្នាំ​២០២៤ នៅ​ច្រកព្រំដែន​កម្ពុជា​-​ថៃ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ព្រះសង្ឃដែលត្រូវឃាត់ខ្លួនខាងលើ​ឈ្មោះ ហឿ​ន វាសនា ព្រះជន្ម៣០ឆ្នាំ ស្នាក់នៅ​បន្ទប់​លេខ​២២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ សេង សេតម្ពរ (​ហៅ​កែវ​) អាយុ​ប្រហែល​១៨​ឆ្នាំ ​ជាសិស្ស ស្នាក់​នៅ​បណ្តោះអាសន្ន ជាមួយ​ជីដូន នៅ​ក្នុង បរិវេណ​វត្តថា​ន់ ។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ​ព្រះសង្ឃខាងលើ​នឹង​នារី​រង​គ្រោះ​មាន​ទំនាក់ទំនង​គ្នា​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ស្រាប់តែ​ពេល​ថ្មី​ៗ​ក្រោយ​នេះ នារី​រង​គ្រោះ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្សេង ក៏​បាន​ធ្វើ​អោយ​​ព្រះសង្ឃអង្គនោះប្រច័ណ្ឌ រហូត​​ឈានដល់ការ​​យក​កាំបិត​បុ័ងតោ កាប់​ទៅ​លើ​នារី​រង​គ្រោះ បំណង​សម្លា.ប់​ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ ហើយ​ព្រះសង្ឃ១អង្គនោះ​​ក៏​រត់ នឹង​បាន​យក​ទូរស័ព្ទ​មួយ​គ្រឿង ម៉ាក អាយ​ហ្វូ​ន ព​ណ៍​ស យក​រត់គេច​ខ្លួន​តែ​ម្តង ។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង ០៦ នឹង ២០​នាទី​ព្រឹក លោកតា​អាចារ្យ​ម្នាក់ គាត់​ឮ​សម្លេង​ប្រតាយប្រតប​គ្នា នៅ​ចំណុច​ផ្លូវ​ក្បែរ​ចេតិយ នឹង​មាន​សម្លេង​មនុស្ស​ស្រី​ស្រែក​អោយ​គេ​ជួយ​ផង​ៗ ។ លុះ​ស្រប​ពេល​នោះ ក៏​លែង​មាន​ឮ​សម្លេង ស្ងាត់បាត់​មួយសន្ទុះ គាត់​បាន​ស្ទុះរ​ត់ទៅ​មើល​ក៏​ស្រាប់តែ​ប្រទះ​ឃើញ នារី​វ័យក្មេង​ខាងលើ របួសធ្ងន់​ដេក​លើ​ថ្លុកឈាម សភាព​នៅ​ខាងក្រោយ​ក្បាលមាន​ស្លាកស្នាម ជា​ច្រើន​កន្លែង ដោយ​ផ្នែក​ខាង​មុខ​មាន​ស្នាម​នៅ​លើ​ចង្ការ នឹង​មាន​ស្នាម​នៅ​លើ​បាតដៃ​ផង​ដែរ ។

បច្ចុប្បន្ន​ ​ព្រះសង្ឃខាងលើ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាតការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ