ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុកពេល១ខែ ឲ្យម្ចាស់អាជីវកម្មទឹកស្អាត នៅស្រុកស្អាង និងក្រុងតាខ្មៅ ដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាជន

8 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អភិបាលខេត្ត​កណ្ដាល​បាន​ព្រមាន​ចាត់វិធានការ​តាម​ច្បាប់ និង​ទុក​រយៈពេល​១​ខែ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទឹក​ស្អាត នៅ​ស្រុក​ស្អាង និង​ក្រុង​តា​ខ្មៅ ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ ។ ការ​ព្រមាន​នេះ បន្ទាប់​រដ្ឋបាល​ខេត្ត​បាន​ទទួល​មតិ​រិះគន់​ពី​ប្រជាពលរដ្ឋ…

ខេត្តកណ្តាល ៖ អភិបាលខេត្ត​កណ្ដាល​បាន​ព្រមាន​ចាត់វិធានការ​តាម​ច្បាប់ និង​ទុក​រយៈពេល​១​ខែ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទឹក​ស្អាត នៅ​ស្រុក​ស្អាង និង​ក្រុង​តា​ខ្មៅ ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ ។

ការ​ព្រមាន​នេះ បន្ទាប់​រដ្ឋបាល​ខេត្ត​បាន​ទទួល​មតិ​រិះគន់​ពី​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ការ​ផ្គត់ផ្គង់​ទឹក​មិន​មានគុណ​ភាព​ស្រប​តាម​ស្ដង់ដារ​កំណត់ ទឹក​មាន​សភាព​ល្អក់ និង​ប្រើប្រាស់​មិន​គ្រប់គ្រាន់ ។

តាម​រយៈ​លិខិត​របស់​ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ប្រាប់​ទៅ​កាន់​លោកស្រី ចាន់ ណា​រី ម្ចាស់​អាជីវកម្ម​ទឹក​ស្អាត​ជ្រាប​ថា រដ្ឋបាល​ខេត្ត​បាន​ទទួល​មតិ​រិះគន់​ជា​ច្រើន​ពី​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត មិន​មានគុណ​ភាព​ស្រប​តាម​ស្ដង់ដារ​កំណត់ ទឹក​មាន​សភាព​ល្អក់ និង​ប្រើប្រាស់​មិន​គ្រប់គ្រាន់ ដែល​កន្លង​មក​អាជ្ញាធរ ឃុំ ស្រុក ខេត្ត ធ្លាប់​បាន​ដោះស្រាយ​ជា​ច្រើន​លើក​ជា​ច្រើន​សារ ប៉ុន្តែ​បញ្ហា​នេះ​អូស​បន្លាយ​រហូត​មក​ដល់​បច្ចុប្បន្ន ។

លិខិត​បាន​លើក​ឡើង​ទៀត​ថា អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​លោកស្រី ចាន់ ណា​រី ម្ចាស់​អាជីវកម្ម​ទឹក​ស្អាត អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​អាជ្ញា​បណ្ណ​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ ដោយ​ទុក​រយៈពេល​០១​ខែ ដើម្បី​កែ​លម្អ បញ្ហា និង​ភាព​អសកម្ម​ខាងលើ ប្រសិនបើ​មិន​កែ រដ្ឋបាល​ខេត្ត​នឹង​ចាត់ វិធានការ​ច្បាប់​តាម​នីតិវិធី​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ