សម្តេចតេជោ ៖ គ្មានអ្វីជាសម្ងាត់ទេ ចំពោះនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ CLV
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា រឿងនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ CLV គ្មានអ្វីការសម្ងាត់នោះទេ…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា រឿងនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ CLV គ្មានអ្វីការសម្ងាត់នោះទេ…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា រឿងនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ CLV គ្មានអ្វីការសម្ងាត់នោះទេ ។
យោងតាមបណ្តាញសង្គមតេឡេក្រាម របស់សម្តេច នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ សម្តេចបានបង្ហាញនូវសេចក្តីសម្រេចរបស់រដ្ឋសភាពាក់ព័ន្ធ និងការបង្កើតគណៈកម្មការសភានៃព្រះរាជាណាចក្រកម្ពុជា នៃគណៈកម្មការអន្តរសភាកម្ពុជា-ឡាវ-វៀតណាម ដើម្បីធ្វើការជំរុញ និងតាមដានការអនុវត្តនូវនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ។
សម្តេចតេជោ បានលើកឡើងថា សេចក្ដីសម្រេចរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាលេខ០៧៤ រ.ស ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១០ ស្ដីពីការបង្កើតគណៈកម្មការសភានៃព្រះរាជាណាចក្រកម្ពុជា នៃគណៈកម្មការអន្តរសភាកម្ពុជា-ឡាវ-វៀតណាម ដើម្បីធ្វើការជំរុញ និងតាមដានការអនុវត្តនូវនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ។
សម្តេចតេជោ ក៏សូមបញ្ជាក់ថា នៅឆ្នាំ២០០៨ ការបោះឆ្នោតអាណត្តិទី៤ រដ្ឋសភាមានគណបក្ស៥ បានទទួលអាសន:នៅក្នុងរដ្ឋសភាដែលក្នុងនោះ ៖ គណបក្សប្រជាជនកម្ពុជា ទទួលបានបាន៩០កៅអី, គណបក្សសម រង្សី ទទួលបាន២៦កៅអី , គណបក្សសិទ្ធមនុស្សទទួលបាន ៣កៅអី, គណបក្សនរោត្តម រណឫទ្ធិទទួលបាន ២កៅអី, គណបក្ស ហ្វុនស៊ីនប៉ិចទទួលបាន២កៅអី ។
នៅឆ្នាំ២០១០ រដ្ឋសភាកម្ពុជា រដ្ឋសភាឡាវ និងរដ្ឋសភាវៀតណាម បានបង្កើតរៀងខ្លួននូវគណ:កម្មការសភា ដើម្បីតាមដានត្រួតពិនិត្យ និងជំរុញការអនុវត្តនយោបាយអភិវឌ្ឍតំបន់ត្រីកោណក្នុងដែនប្រទេសរៀងៗខ្លួន ។ គណបក្សសម រង្សី និងគណបក្សផ្សេងទៀតដែលមានតំណាងរាស្ត្រក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី រឺសមាជិកព្រឹទ្ធសភាមណ្ឌល៨ បានចូលរួមក្នុងគណ:កម្មការសភានេះ ហើយគណ:កម្មការនេះក៏ត្រូវបានផ្សព្វផ្សាយនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភាយ៉ាងទូលំទូលាយដែរ ។
ក្នុងសេចក្ដីសម្រេចនេះ លោក ឡុង រី មកពីតំណាងរាស្ត្រខេត្តក្រចេះរបស់គណបក្ស សម រង្សី (ពេលនោះ) ជាសមាជិកមានលេខរៀង១៤ក្នុងបញ្ជីគណ:កម្មការផងដែរ៕
ចែករំលែកព័តមាននេះ