ខេត្តព្រះសីហនុ ៖ ប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុចំនួន២រូប បានរងរបួសធ្ងន់ធ្ងរ ក្រោយចូលទៅសម្របសម្រួលជម្លោះក្នុងទីតាំងផឹកស៊ីមួយកន្លែង ហើយត្រូវបុរសម្នាក់ដែលនៅក្នុងហេតុការណ៍ជម្លោះនោះកាប់នឹងពូថៅ កាលពីយប់ថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ម្សិលមិញនេះ។
សមត្ថកិច្ចបានឱ្យដឹងថា នៅពេលចុះសម្របសម្រួលរួច ប៉ូលីសនិងប្រជាការពារទៅជាមួយដើរត្រឡប់មកវិញ បុរសជាជនដៃដល់បានកាប់ពីក្រោយដោយមិនដឹងខ្លួន បណ្តាលឲ្យប៉ូលីស២នាក់រងរបួសធ្ងន់ធ្ងរ ចំណែកប្រជាការពារគេចផុតពីការកាប់ប្រ ហារនេះ។
តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២០និង០០នាទី នៅចំណុចកោះគ្រួស ស្ថិតនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហុន ។
បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ង៉ែត គីមភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មិនពិតប្រាដកមានទីលំនៅភូមិ – ខេត្តកំពត។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិ ឃុំ កើតហេតុខាងលើ។
បានធ្វើសក្មភាពប្រើពូថៅកាប់មកទៅលើជនរងគ្រោះចំនួន០២នាក់ ក្នុងនោះម្នាក់ឈ្មោះ កង សុភាព ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ នគរបាល និងម្នាក់ទៀតឈ្មោះ ជីប ចាន់ធីម ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរ នគរបាល។ ជនរងគ្រោះទាំង០២ធ្វើជានគរបាលនៅប៉ុស្តិ៍អូរឧកញ៉ាហេង(បណ្តាលអោយរងទាំង០២របួសធ្ងន់ធ្ងូរ)។
មូលហេតុ៖ ជនសង្ស័យផឹកស៊ីទាស់សម្តីគ្នា ហើយកម្លាំងសមត្ថកិច្ចចុះមកសម្របសម្រួល ក៏ត្រូវជនសង្ស័យទាញពូថៅដៃកាប់មកលើសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនរងគ្រោះទាំង០២បានដឹកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ រីឯជនសង្ស័យខាងលើ កម្លាំងយើងធ្វើការឃាតខ្លួន បានភ្លាមៗ រួចយកមកអធិការដ្ធាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើការសាកសួរ ។
នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានចុះដោយផ្ទាល់ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីពិនិត្យការជួយសង្គ្រោះប៉ូលីសមូលដ្ឋាន ប៉ុស្តិឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ ចំនួន២រូប ដែលបានរងរបួសធ្ងន់ធ្ងរ ក្រោយចូលទៅសម្របសម្រួលជម្លោះក្នុងគ្រួសារពលរដ្ឋមួយគ្រួសារ ហើយត្រូវបុរសម្នាក់ដែលនៅក្នុងហេតុការណ៍ជម្លោះនោះកា.ប់នឹងពូ.ថៅ។
បើតាមសមត្ថកិច្ចប្រាប់ថា ពេលសម្រុះសម្រួលរួច ប៉ូលីសនិងប្រជាការពារទៅជាមួយដើរត្រឡប់មកវិញ បុរសដៃដល់បានកា.ប់ពីក្រោយមិនដឹងខ្លួន បណ្តាលឲ្យប៉ូលីស២នាក់រងរបួ.សធ្ងន់ធ្ងរ ចំណែកប្រជាការពារគេចផុតពីការកា.ប់ប្រ.ហារនេះ។
ក្រោយកើតហេតុជនដៃដល់ត្រូវបានសមត្ថកិច្ចចា.ប់ខ្លួន ចំណែកប៉ូលីសរ ង.គ្រោះទាំង២នាក់ បានបញ្ជូនទៅសង្គ្រោះបន្ទាន់។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមគ្រួសារសមត្ថកិច្ចរងគ្រោះទាំង២រូបផងដែរ ហើយបច្ចុប្បន្នបានបញ្ជូនទៅសង្គ្រោះបន្តនៅភ្នំពេញ៕
ចែករំលែកព័តមាននេះ