ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ សូម​ឲ្យ​ប្រជាពលរដ្ឋ កុំ​​ព្រួយបារម្ភ ត្រូវ​ជឿជាក់លើ​រាជរដ្ឋាភិបាល អាជ្ញាធរ និង​កងកម្លាំង

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ សូម​ជឿជាក់​លើ​រាជរដ្ឋាភិបាល​ ដោយ​អាជ្ញាធរ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ សូម​ជឿជាក់​លើ​រាជរដ្ឋាភិបាល​ ដោយ​អាជ្ញាធរ និង​កងកម្លាំង បាន​យក​អស់កម្លាំង​កាយ​ចិត្ត ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ។ ជាក់ស្តែង​នៅ​ពេល​នេះ កម្លាំង​មួយ​ចំនួន​ធំ កំពុង​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ការ​ទប់ស្កាត់​ក្រុម​អគតិ និង​ពួក​ជ្រុលនិយម ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​បាតុកម្ម ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នា​ថ្ងៃ​ទី​១៨ ខែសីហា​ខាង​មុខ​នេះ ហើយ​កម្លាំង​មួយ​ចំនួន​ទៀត បាន​យក​មក​ប្រើប្រាស់ ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ជំងឺគ្រុនឈាម​ទៅ​តាម​ការ​ណែនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ការ​ផ្ញើ​សារ​បែប​នេះ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​១៧ ខែសីហា​នេះ ខណៈ​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​យុទ្ធនាការ​បាញ់ថ្នាំ សម្លាប់ មូស​តាម ខណ្ឌ សង្កាត់ ភូមិ និង​សហគមន៍ ក្នុង​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​កងពលតូច​លេខ​៧០ និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដែល​មាន​តួនាទី​ក្នុង​ការ​បាញ់ថ្នាំ​សម្លាប់​មូស សូម​បាញ់​នៅ​តំបន់ ដែល​មាន​ហានិភ័យ​ខ្ពស់ ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម ជូន​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​រាជធានី​ភ្នំពេញ ។

លោក​អភិបាល បន្ត​ថា កងពលតូច​លេខ​៧០ និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ សូម​បាញ់ថ្នាំ​សម្លាប់​មូស​នេះ អោយ​បាន​គ្រប់​ទីកន្លែង​នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ពិសេស​នៅ​តំបន់ ដែល​មាន​ហានិភ័យ​ខ្ពស់ ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម ជូន​ប្រជាពលរដ្ឋ ។

លោក​លើក​ឡើង​ទៀត​ថា ការងារ​បាញ់ថ្នាំ​សម្លាប់​មូស​នេះ មើលទៅ​តូច​ទេ តែ​វា​បាន​ផ្តល់​ផលប្រយោជន៍​ច្រើន​សំរាប់​ប្រជាពលរដ្ឋ ពោល​គឺ​បាញ់ថ្នាំ​សម្លាប់​មូស អាច​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម បើ​យើង​មិន​បាន​បង្ការ​ទប់ស្កាត់​ទេ វា​នឹង​ធ្វើ​អោយ​ក្មេង​មាន​ជំងឺគ្រុនឈាម កាលណា​កើត​មាន​ជំងឺគ្រុនឈាម​លើ​កូន​របស់​ខ្លួន​ហើយ យើង​ត្រូវ​ខាតបង់​ពេលវេលា​ក្នុង​ការ​មើលថែ​កូន​ផង និង​ត្រូវ​ខាតបង់​លុយកាក់​ថែម​ទៀត ។

ក្នុង​នោះ​ដែរ​លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា សម្រាប់​ថ្ងៃ​ដំបូង នៃ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​នេះ ក្រុមការងារ​បាន​បែងចែក​ជា​ក្រុម​ចុះ​បាញ់​នៅ ក្នុង​មូលដ្ឋាន​ខណ្ឌ​ចំនួន ៧ រួម​មាន​៖ ខណ្ឌមានជ័យ​, ខណ្ឌ​សែន​សុខ​, ខណ្ឌ​ពោធិ​សែន​ជ័យ​, ខណ្ឌ​ឬ​ស្សី​កែវ​, ខណ្ឌទួលគោក​, ខណ្ឌ​បឹង​កេងកង និង​ខណ្ឌដូនពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ