ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«បារ​មីលោកយាយ​ទេព»នៅ​តែ​ដក់​ជាប់​លើ​ពលរដ្ឋ​គ្រប់​គ្នា

4 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប​ច្ចុប្បន្ន ​បើ​ទោះបីជា​សម័យ​បច្ចេកវិជ្ជា​ទំនើប​ជឿនលឿន​ជាសម័យ​ឌី​ជី​ថ​ល និង​ថ្មី​ៗ​នេះ បាន​ដើរ​ដល់​បច្ចេកវិទ្យា​អេ​អាយ​( AI ) យ៉ាងណា​ក្តី ក៏បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​មាន​ជំនឿ​លើ​បារមី…

ខេត្តកំពង់ឆ្នាំង ៖ ប​ច្ចុប្បន្ន ​បើ​ទោះបីជា​សម័យ​បច្ចេកវិជ្ជា​ទំនើប​ជឿនលឿន​ជាសម័យ​ឌី​ជី​ថ​ល និង​ថ្មី​ៗ​នេះ បាន​ដើរ​ដល់​បច្ចេកវិទ្យា​អេ​អាយ​( AI ) យ៉ាងណា​ក្តី ក៏បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​មាន​ជំនឿ​លើ​បារមី ពូកែ​ស័ក្តិ​​សិ​ទ្ធិ​ដែរ ដូច​ពាក្យចាស់​បាន​ពោល​ថា «​អាគម​ផ្សំ​អា​យ៉ូ​ស» ។​

យ៉ាងណា​មិញ «វត្ត​ទេពធីតា​រាម» ​ហៅ​វត្ត​ «លោកយាយ​ទេព» នៅ​តែ​មាន​អ្នកមាន​ជំ​នៅ​លើ​បារ​ម៉ី លោកយាយ​ទេពថា ​ពូកែ​ស័ក្តិសិទ្ធិ ហើយ​តែង​មក​បន់ស្រន់​សុំ​សេចក្តីសុខ ឬបន់​សុំ​ប៉ងប្រាថ្នា​សុំ​អ្វីមួយ និង​នៅ​ពេល​បាន​សម្រេច ពួក​គាត់​តែង​យក​ដ​ង្វា​យមក​ថ្វាយ សុំ​លា​មាត់​លាកមិន​ដែល​ដាច់​។ វត្ត​នេះ មាន​ទីតាំង​ស្ថិត​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់
ឆ្នាំង ។

លោកយាយ​ឧបាសិកា ទុំ ហាក់ ជន្មាយុ ៧៦​វស្សា ស្នាក់​នៅ​ក្នុង​វត្ត​លោកយាយ​ទេព មាន​ប្រសាសន៍​ថា លោកយាយ​បាន​មក​រស់​នោះ​ក្នុង​វត្ត​នេះ​ជាង​៣០​ឆ្នាំ​ហើយ ។ ​ចាប់តាំងពី​លោក​អភិបាលខេត្ត​ចាស់បាន​កសាងទី​សនៈ​លោកយាយ​ទេព​ថ្មី រួចរាល់​កាលពី​អំឡុង​ខែ​មិ​នា ឆ្នាំ​២០១៩ លោកយាយ​ត្រូវ​បាន​ចៅអធិការ ចាត់​ឱ្យមក​មើលថែ​រក្សា​ទី​អាសនៈ​លោកយាយ​ទេព​ថ្មី​នេះ រហូត​មក ចំណែក​តូប​លោកយាយ​ទេព​ចាស់​ត្រូវ​ចាក់សោរ​ទុក​ចោល​។

លោកយាយ​ឧបាសិកា​បន្ត​ថ បច្ចុប្បន្ន​នេះ មិន​ថា​តែ​អ្នក​ខេត្តកំពង់ឆ្នាំង​ទេ សូ​ម្បី​អ្នក​ខេត្ត​ផ្សេង​ៗ ដែល​មាន​ជំនឿ​លើ​បារ​មី​​របស់​លោកយាយ​ទេព គឺ​តែងតែ​មក​អុជ​ធូប បួងសួង សុំ​សេចក្ដីសុខ​បន់ស្រន់​សុំ​ឲ្យ​សម្រេច នូវ​បំណងប្រាថ្នា​អី្វ​មួយ ឬ​អ្នកមាន​ភាព​ជោគជ័យ​លើ​អាជីវកម្ម​និង​កិច្ច​ការងារ​ផ្សេង​ៗ ពេល​បាន​សម្រេច តែងតែ​មក​បន់ស្រន់​លា​មាត់ លា.ក មាន​ដាក់​ដ​ង្វា​យ ជ្រូក​ខ្វៃ និង​លេងភ្លេង​ពិណ​ពា​ធ​ជាដើម​។​

សិស្សសាលា ពេល​ដល់​ថ្ងៃ​ប្រឡង​ឡើង​ថ្នាក់ អ្នក​ប្រឡង​ចេញ​ធ្វើការ​ក្រៅប្រទេស ក៍​តែង​មក​បន់​លោកយាយ​ទេព​សុំ​ឱ្យ​ប្រឡង​ជាប់​ដែរ ។ មិនតែប៉ុណ្ណោះ ទី​អាសនៈ​លោកយាយ​ទេព ពេល​ខ្លះ​ក៍បាន​ក្លាយជា​កន្លែង​កាត់សេចក្តី រវាង​ភាគី​ទំនាស់ ការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បបួល​គ្នា​មក​ស្បថ នៅ​មុខ​ព្រះ​ភ័​ក្រ​លោកយាយ​ទេព​ដែរ ដោយសារ​ពួក​គាត់​មាន​ជំនឿ​លើ​បារ​ម៉ី​លោកយាយ​ទេព លុះ​ពេល​ស្បថ​ហើយ ភាគី​ទំនាស់ ព្រម​ទទួលយក​សម្បថ និង​អស់​មន្ទិល​គ្នា ជាដើម​។

សរុប​ទៅ​វិញ បារ​ម៉ី​លោកយាយ​ទេព នៅ​តែ​ដក់​ជាប់​លើ​ពលរដ្ឋ​ខ្មែរ ដែល​មាន​ជំនឿ មិន​ថា​ពលរដ្ឋ ធម្មតា សូ​ម្បី​មន្ត្រីរាជការ លោក​ឧកញ៉ា ចៅហ្វាយស្រុក ក្រុង ខេត្ត ក៍​នៅ​តែ​មក​បន់ស្រន់​រាល់ពេល​មាន​ពិ​ធិ​បុណ្យ​ទាន​ផ្សេង​ៗ ផង​ដែរ​។

មក​ដឹង​ពី​ប្រ​វត្ត​ឈ្មោះ​វត្ត​យាយ​ទេព ឬ វត្ត​ទេពធីតា​រាម​…

តាម​ឯកសារ ចងក្រង​ដោយ​មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បៈ ខេត្ត​ពង់​ឆ្នាំង វត្ត​យាយ​ទេព​មាន​អាយុកាល​ប្រមាណ​៣០០​ឆ្នាំ​មុន (​សតវត្ស​ទី​១៧) សម័យ​ឧដុង្គ គឺ​អំឡុង​ឆ្នាំ​១៦៧៧ ។ កាលសម័យ​ណោះ មាន​លោកយាយ​ចំណាស់​ម្នាក់​ឈ្មោះ​យាយ​ទេព គាត់​មាន​ដី​ប្រមាណ ៥​ហិ​កតា នៅ​លើ​ទីទួល​មួយ ដែល​មាន​ដើម​ពោធិ៍​មួយ​ដើម​យ៉ាង​ធំ និង​ព័ទ្ធ​ជុំវិញ​ដោយ​ផ្ទៃ​ទឹក​ល្ហល្ហាច​ប្រៀប​ដូច​សមុទ្រ​នៃ​បឹង​ទន្លេសាប​។

ដោយសារ លោកយាយ ជា​ពុ​ទ្ឋ​និក​ជន​(​អ្នក​ជឿ​លើ​ព្រះ​ពុ​ទ្ឋ​សាសនា​) លោកយាយ​ក៏​បាន​ផ្តួចផ្តើម​គំនិត​ដើរ​កៀរគរ​អ្នកស្រុក​ឲ្យ​គេ​មក​ជួយ​កសាង​ព្រះ​ពន្លា​ធ្វើ​ជាទី​សក្ការបូជា​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា នៅ​ក្រោម​ដើម​ពោធិ៍​នោះ​ទៅ​។ ប៉ុន្តែ​ក្រោយមក​ទី​នេះ​ក៏​ក្លាយ​ជាទី​អារាម​មួយ​យ៉ាង​ល្អ ដោយ​ស្មារតី​លះបង់​ដ៏​ធំធេង​ក្នុង​ចិត្ត​ជ្រះថ្លា​របស់​លោកយាយ​ទេព លើ​ផ្លូវ​ព្រះពុទ្ធ​សាសនា អ្នកស្រុក​ក៏​បាន​ឯកភាព​គ្នា​ដាក់​ឈ្មោះ​វត្ត​នោះ​ថា​៖ (​វត្ត​យាយ​ទេព​) តាំងពី​ពេល​នោះ​រហូត​មក​។

ក្នុង​អំឡុង​កាល​ណោះ​ដែរ ក្រោយ​ពេល​លោកយាយ​ទេព បាន​ធ្វើ​មរណកាល ទៅ​អ្នកស្រុក​ក្នុង​តំបន់​នេះ​បាន​និយាយ​ត​ៗ​គ្នា​ថា​ព្រលឹង​លោកយាយ​ទេព បាន​មក​សណ្ឋិត​នៅ​នឹង​ដើម​ពោធិ៍ ហើយ​មាន​ចេស្តា​បារមី​ស័ក្តិសិទ្ធិ ធ្វើ​ឲ្យ​អ្នកស្រុក​មាន​ជំនឿ​បាន​សង់​ខ្ទម​លោកយាយ​ទេព និង​គោរព​បូជា រៀង​រហូត​មក​ដល់​សព្វថ្ងៃ តែ​បាន​ផ្លាស់​ប្តូ​រូបរាង​ខ្ទម​ពី​មួ​យស​មម័យ​ទៅ​មួយ​សម័យ ដែល​បច្ចុប្បន្ន​បាន​កសាង​ទី​អាសនៈ​លោកយាយ​ទេព បាន​យ៉ាង​ធំ​ទូលាយ​និង​យ៉ាង​ប្រណិត​។

អ្វី​ជាទី​ចាប់​អារ​ម្ម​នោះ បារ​ម៉ី​លោកយាយ​ទេព ក៍បាន​កវី​និ​ព​ន្ឋ​ជំនាន់​ដើម ចារ​ជា​បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​៖ (​ចំ​ព៉ា​ផ្សា​រលើ​) ដែល​ច្រៀង​ដោយ​អធិរាជ​សំឡេង​មាស លោក​ស៊ី​ន​-​ស៊ី​សា​មុត​ជាដើម​។ ត្រង់​វគ្គ «​ឱ​!​លោកយាយ​ទេព នៅ​អែប​ផ្សារ​ក្រោម ចែចូវ​លួងលោម​រូប​ស្រី​ឲ្យ​បាន មាន​តែ​យាយ​ទេ​ជា​ផ្លូវ​ជា​ស្ពាន កាលណា​ខ្ញំ​បាន ខ្ញុំ​ថ្វាយ​ភ្លេង​ការ​»៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ