ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​ឃួ​ង ស្រេង ណែនាំ​ឱ្យ​សមត្ថកិច្ច​ទាំងអស់​អនុវត្ត​ការងារ​ព្រម​ៗ​គ្នា​និង​ម៉ឺងម៉ាត់​បំផុត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​អោយ​អាជ្ញាធរ​និង​កងកម្លាំងប្រដាប់ អាវុធ​ទាំងអស់​អនុវត្ត​ការងារ​ព្រម​ៗ​គ្នា​និង​ម៉ឺងម៉ាត់​បំផុត ក្នុង​កិច្ច​ការពារ​សន្តិសុខ…

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​អោយ​អាជ្ញាធរ​និង​កងកម្លាំងប្រដាប់ អាវុធ​ទាំងអស់​អនុវត្ត​ការងារ​ព្រម​ៗ​គ្នា​និង​ម៉ឺងម៉ាត់​បំផុត ក្នុង​កិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ខណៈ​ក្រុម​អគតិ និង​ពួក​ជ្រុលនិយម គ្រោង​នឹង​រៀបចំ​ធ្វើ​បាតុកម្ម ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នា​ថ្ងៃ​ទី​១៨​សីហា​ខាង​មុខ​នេះ​។

ការ​ណែនាំ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​កម្លាំង​កម្លាំងប្រដាប់អាវុធ​ទាំង​២​ប្រភេទ នា​ព្រឹក​ថ្ងៃ​ទី​១៧​សីហា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។

ឯកឧត្ដម​អភិបាល​បាន​បញ្ជាក់​ច្បាស់​ថា​កិច្ច​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ជាង​៣​លាន​នាក់ ប្រៀប​បាន​ទៅ​នឹង​កិច្ច​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​១៧​លាន​នាក់​នៅ​ទូ​ទាំង​ប្រទេស​ដែរ​ពី ព្រោះ​រាជធានី​ភ្នំពេញ​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។

ឯកឧត្តម​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ ការ​បើក​កិច្ចប្រជុំ​បន្ទាន់​នេះ គឺ​ដើម្បី​រំលឹក​អោយ​អាជ្ញាធរ​និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​កុំអោយ​មើល​ស្រាល​សភាពការណ៍ ព្រោះថា ក្រុម​អគតិ និង​ពួក​ជ្រុលនិយម ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​បាតុកម្ម ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នា​ថ្ងៃ​ទី​១៨​សីហា​នេះ ពួក​គេ​មិនមែន​មក​ធ្វើ​បាតុកម្ម ដោយ​ការ​បញ្ចេញមតិ​នោះ​ទេ គឺ​មាន​គម្រោង​ប្រើ​អំពើ​ហឹ​ង្សា​តែ​ម្តង​។

​ដូច្នេះ ​កម្លាំង​ទាំងអស់​ត្រូវ​តែ​ម៉ត់ចត់​បំផុត ពិសេស​ចំពោះ​គោលដៅ​ចូល​រាជធានី​ភ្នំពេញ បើ​មានការ​សង្ស័យ​ត្រូវ​ឃាត់ខ្លួន​សួរនាំ​និង​ធ្វើ​កំណត់ហេតុ​អោយ​បាន​ច្បាស់លាស់​។​ផ្ទុយ​ទៅ​វិញ​បើ​ពិនិត្យ​ឃើញ​ថា ពួក​គាត់​មាន​ចេតនា​ចូល​មក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​រកស៊ី​មែន​នោះ សូម​សម្រួល​ជូន​ពួក​គាត់​ភ្លាម​។

ឯកឧត្តម​ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា​៖ អាជ្ញាធរ​និង​កងកម្លាំងប្រដាប់អាវុធ​របស់​យើង ពិតជា​នើ​យ​ហត់​ខ្លាំង​ហើយ ក្នុង​តំណាក់កាល​នេះ តែ​យើង​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់​ដែរ ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​ថែរក្សា​សន្តិភាព​ជូន​ជាតិ​និង​ប្រជាជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ