ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមពលរដ្ឋ​កុំ​ព្រួយបារម្ភ កម្លាំង​នគរបាល​រាជ ធានី​ភ្នំពេញប្តេជ្ញា​ធានា​ការពារ​សុខ​សុវត្ថិភាព​

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មានការ​ព្រួយបារម្ភ​រឿង​ក្រុម​ជ្រុលនិយម​ដែល​ប៉ុនប៉ង់​ប្រមូលផ្ដុំ​គ្នា​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់…

រាជធានី​ភ្នំពេញ​ ៖ ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មានការ​ព្រួយបារម្ភ​រឿង​ក្រុម​ជ្រុលនិយម​ដែល​ប៉ុនប៉ង់​ប្រមូលផ្ដុំ​គ្នា​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ខណៈ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ត្រៀម​រួចរាល់​ហើយ​ដើម្បី​បង្ក្រាប​រាល់​អំពើ​ល្មើសច្បាប់​ទាំងឡាយ​។

សារ​អំពាវនាវ​ដល់​ពលរដ្ឋ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៤ ក្នុង​ឱកាស​ត្រួតពិនិត្យ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ដោយ​ផ្ទាល់ ដែល​ត្រៀម​ដើម្បី​បង្ការ ទប់ស្កាត់ និង​ឈាន​ទៅ​បង្ក្រាប​ក្រុម​ជ្រុលនិយម​ទាំងឡាយ ដែល​ប៉ុនប៉ង​ធ្វើ​បាតុកម្ម​ដោយ​ខុសច្បាប់​។

ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ បាន​អះអាង​ថា ថ្ងៃនេះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ចេញ​កម្លាំង​ជាង​១,០០០​នាក់ ស្មើ​ប្រមាណ​៥០​ភាគរយ​នៃ​កម្លាំង​សរុប ដើម្បី​ត្រៀម​អន្ដរាគមន៍ ដូច្នេះ​ហើយ​សូម​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​អ្នក​នៅ​រាជធានី​ភ្នំពេញ កុំ​មានការ​ព្រួយបារម្ភ​។
អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រូប​នេះ បាន​សង្កត់ធ្ងន់​ថា កម្លាំង​នគរបាល​មាន​កាតព្វកិច្ច​ធានា​ថែរក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ហើយ​គោល​ជំហរ​របស់​កម្លាំង​នគរបាល​ជាតិ គឺ​គាំទ្រ​រាជរដ្ឋាភិបាល និង​កម្ចាត់​ក្រុមប្រឆាំង​ជ្រុលនិយម​ផង​ដែរ​។

​បន្ដ​ទៀត​ថា​គោលបំណង​ល្បិច​កល​របស់​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច ដើម្បី​ប្រមែប្រមូល​កម្លាំង​ធ្វើ​កុបកម្ម​នោះ ជា​អំពើ​ខុសច្បាប់​ធ្ងន់ធ្ងរ ដែល​កម្លាំង​នគរបាល​ជាតិ មិន​អនុញ្ញាត​ដាច់ខាត​។ កម្លាំង​ក៏​ត្រៀម​រួចរាល់​ដើម្បី​បង្ក្រាប​ក្រុម​ជ្រុលនិយម ដែល​ប៉ង​ប្រមូលផ្ដុំ​ដោយ​ខុសច្បាប់​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឬ​ថ្ងៃ​បន្ដបន្ទាប់​ទៀត​។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់ ឬ​ចេញចូល​រាជធានី​ភ្នំពេញ គឺ​អាច​ធ្វើ​ដំណើរ​តាម​ដូច​ធម្មតា ពោល​មិន​មានការ​បិទផ្លូវ​ចេញចូល​នោះ​ឡើយ ដូច្នេះ​សូមកុំ​មានការ​យល់​ច្រឡំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ