ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​រាជធានី​ភ្នំពេញ ពង្រាយ​កម្លាំង និង​ល្បាត​គ្រប់​ច្រកល្ហក ដើម្បី​រក្សា​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​ជា​ផែនការ លើ​ការងារ​ពង្រឹង​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម នៅ​ក្នុង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​ជា​ផែនការ លើ​ការងារ​ពង្រឹង​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​ប៉ុនប៉ង ញុះញង់ បង្កចលាចល និង​ធ្វើ​វិទ្ធង្សនា​សង្គម ប្រឆាំង​នឹង កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA (​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៤) ។

ដើម្បី​ធានា​ឱ្យ​ការ​អនុវត្ត​ផែនការ​ការពារ​នេះ មាន​ប្រសិទ្ធភាព​ខ្ពស់ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​សម្រេច​បង្កើត​គណៈ​បញ្ជាការ​សម្រាប់​ដឹកនាំ​បញ្ជា និង​ត្រួតពិនិត្យ ដោយ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជា​ប្រធាន ដែល​មាន​អនុប្រធាន​ចំនួន​១២​រូប និង​មាន​សមាជិក ៣​រូប ក្នុង​នោះ រួម​មាន ៖ លោក កើត ឆែ​, លោក ឃ្លាំង ហួត​, លោក សុខ ពេញ​វុ​ធ​, លោក ហ៊ុន សុ​រិ​ទ្ធី​, លោក ហួត ហៃ​, លោកស្រី កែវ សុខ​ពិសី​, លោក អ៊ី​ម​រ៉​ន ហា​ស្សាន់​, លោក ឯក ឃុន​ជឿន​, លោក សេង វណ្ណៈ​, លោក ឆាយ វី​រៈ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​, ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, ឧត្តមសេនីយ៍ឯក រ័​ត្ន ស៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​អនុប្រធាន និង​លោក លោកស្រី អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ទាំង​១៤, លោក ហុ​ក ហួ​លី​ម នាយក​រដ្ឋបាល​ស្តីទី សាលា​រាជធានី​ភ្នំពេញ​, លោក ផ​យ ព​ណ្ណ នាយក​ទីចាត់ការ​កិច្ចការ​ច្បាប់ និង​សិទ្ធិ​មនុស្ស ជា​សមាជិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ