ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមរួចរាល់តាមដានសភាពការណ៍ទប់ស្កាត់ក្រុមចលនាជ្រុលនិយមដែលប៉ងធ្វើបា.តុកម្មប្រឆាំ.ង និងផ្ដួលរំលំរាជរដ្ឋាភិបាល ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ​បាន​ត្រៀមកម្លាំង​រួច​ស្រេច ដើម្បី​ទប់ស្កាត់​ក្រុម​ចលនា​ជ្រុលនិយម ដែល​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង និង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល នា​ថ្ងៃ​ទី​១៨ សីហា ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ​បាន​ត្រៀមកម្លាំង​រួច​ស្រេច ដើម្បី​ទប់ស្កាត់​ក្រុម​ចលនា​ជ្រុលនិយម ដែល​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង និង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល នា​ថ្ងៃ​ទី​១៨ សីហា ខាង​មុខ​នេះ ដោយ​បាន​បែងចែក​ជា​ក្រុមការងារ​តាមដាន​សភាពការណ៍ ល្បាត និង​អន្តរាគមន៍​ដោះស្រាយ​សភាពការណ៍ ។

ចំពោះ​ក្រុម​អគតិ និង​ពួក​ជ្រុលនិយម ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង និង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នា​ថ្ងៃ​ទី​១៨ សីហា​ខាង​មុខ​នេះ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ត្រៀមកម្លាំង​រួច​ជា​ស្រេច​ហើយ គឺ​មិន​អោយ​កើត​មាន​ចលនា​ជ្រុលនិយម​ខាងលើ​នេះ កើត​មាន​ជា​ដាច់ខាត ដោយ​ធានា​ថា កិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព និង​ការ​រក្សា​ស្ថេ​រ​ភាព​នយោបាយ​ធានា​បាន​១០០​ភាគរយ ដើម្បី​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ។

ឯកឧត្តម សុខ ពេញ​វុ​ធ អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជា​អ្នកដឹកនាំ​ក្រុមការងារ​តាមដាន​សភាពការណ៍ ល្បាត និង​អន្តរាគមន៍​ដោះស្រាយ​សភាពការណ៍​នេះ​នៅ​គោលដៅ​ទីលាន​ប្រជាធិបតេយ្យ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ព្រះ​បរមរាជវាំង វិមាន​ឯករាជ្យ និង​ភូមិសាស្ត្រ ខណ្ឌ​ទាំង​១៤ ហើយ​ក្រុមការងារ​នេះ​មាន​សមាសភាព​ចូលរួម​ដូច​ខាងក្រោម ៖ ១.​ក្រុមការងារ​ល្បាត ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ៖ ក​. ក្រុមការងារ​ល្បាត​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ចំនួន​០២​ក្រុម ក្នុង​នោះ​ក្រុម​ទី​១៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​ស្នងការ​រង និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​មេបញ្ជាការ​រង ។ ក្រុម​ទី​២ ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​ស្នងការ​រង និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​មេបញ្ជាការ​រង ។

ក្រុម​ទាំង​ពីរ​នេះ​មាន​ភារកិច្ច ប្រមូលផ្តុំ​កម្លាំង និង​មធ្យោបាយ ជួបជុំ​គ្នា នៅ​មុខ​កីឡដ្ឋាន​ជាតិ​មរ​ត​តេ​ជោ (​មហាវិថី​ឈ្នះ​ឈ្នះ​) សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ល្បាត​នៅ​គោលដៅ​ទីលាន​ប្រជាធិបតេយ្យ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ព្រះ​បរមរាជវាំង វិមាន​ឯករាជ្យ និង​តាម​ដងផ្លូវ​នានា ដោយ​កាត់​តាម​គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស ក៏​ដូច​ជា ភូមិសាស្ត្រ​ស្មុគស្មាញ និង​តាម​បណ្តា​សំណង់​មិន​រៀបរយ​នានា ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចំនួន​០២​ដង​ក្នុង​១​ថ្ងៃ គឺ​ពេល​ព្រឹក​ចាប់ពី​ម៉ោង​០៨:៣០​នាទី​តទៅ និង​ពេល​យប់​ចាប់ពី​ម៉ោង​១៩:០០​នាទី​តទៅ ។

ដោយឡែក​ក្នុង​ករណី​មានការ​សង្ស័យ អំពី​មានការ​ប្រមូលផ្តុំ ឬ​តវ៉ា នៅ​ត្រង់​ចំណុច​ទីតាំង ឬ​ដងផ្លូវ​ណាមួយ​នោះ ត្រូវ​ចាត់វិធានការ​ឃាត់ខ្លួន និង​រាយការណ៍​ជូន​មក​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​សុំ​គោលការណ៍​ដឹកនាំ​អនុវត្ត​បន្ត ។ ខ​. ក្រុមការងារ​ល្បាត​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ដឹកនាំ​ដោយ លោក លោកស្រី អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ដែល​មាន សមាសភាព​ចូលរួម​ដូច​ខាងក្រោម​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ដឹកនាំ​ដោយ លោក​អធិការ​នគរបាល​ខណ្ឌ​។ កងរាជអាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ និង​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ដឹកនាំ​ដោយ​លោក​ប្រធាន​ប្រជា​ការពារ​ខណ្ឌ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ