ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី ៖ ពលរដ្ឋខ្មែរដ៏ច្រើនលើសលប់មិនចង់ឃើញស្ថាន ភាពបែកបាក់ដូចនៅបង់ក្លាដេស

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​កម្ពុជា​បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ជឿជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដ៏​ច្រើន​លើសលប់​មិន​ចង់​ឃើញ​ស្ថានភាព​បែកបាក់ ដុត​ប្រទេស​ដូច​នៅ​បង់​ក្លា​ដេ​ស…

0:00
0:00

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​កម្ពុជា​បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ជឿជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដ៏​ច្រើន​លើសលប់​មិន​ចង់​ឃើញ​ស្ថានភាព​បែកបាក់ ដុត​ប្រទេស​ដូច​នៅ​បង់​ក្លា​ដេ​ស នៅ​ពេល​នេះ រហូត​ដល់​ពេល​អនាគត នៅ​ប្រទេស​កម្ពុជា ។

ការ​លើក​ឡើង​របស់ សម្ដេច​នាយក​រដ្ឋមន្ដ្រី បន្ទាប់​ពី​ពេល​ថ្មី​ៗ​នេះ មាន​ក្រុមប្រឆាំង​ជ្រុលនិយម​មួយ​ក្ដាប់​តូច​នៅ​ក្រៅប្រទេស​បាន​អំពាវនាវ និង​បំផុស​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ​ធ្វើការ​បះបោរ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្របច្បាប់​កើត​ចេញពី​ការ​បោះ​ឆ្នោត ក្នុង​ចេតនា​បំបែកបំបាក់ និង​បំផ្លិចបំផ្លាញ​ប្រទេស​ជាតិ ។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អាចារ្យ អាចារិនី ទូ​ទាំង​ប្រទេស លើក​ទី​៩ ចំនួន​១០០០​នាក់ នា​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​២០២៤ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ សម្ដេច​ធិ​បតី​រំលឹក​អ្នក​ដែល​ចង់​ឲ្យ​កម្ពុជា ដូចនឹង​ប្រទេស​បង់​ក្លា​ដេ​ស​កុំ​ធ្វើ​ឲ្យ​សោះ មិន​មាន​ផល​ចំណេញ ឡើយ ចំពោះ​ប្រទេស​ជាតិ និង​ប្រជាជន ។ សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ផ្ទុយ​ទៅ​វិញ​មាន​តែ​ភាព​វិនាសកម្ម ការ​វា​.​យ​ប្រហារ​គ្នា​បង្ក​ជា​ភាព​វឹកវរ​ដល់​ប្រទេស​ជាតិ​តែ​ប៉ុណ្ណោះ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី បាន​គូសបញ្ជាក់​ថា​៖«​ខ្ញុំ​សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល ជឿ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​លើសលប់ មិន​ចង់​ឃើញ​ស្ថានភាព​បែកបាក់​ដុត​ប្រទេស​បែប​នេះ (​ដូច​នៅ​បង់​ក្លា​ដេ​ស​) នៅ​ពេល​នេះ​រហូត​ដល់​ពេល​អនាគត​នៅ​ក្នុង​ប្រទេស​កម្ពុជា​» ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បន្ដ​ថា ចំពោះ​អ្នក​ជជែក​គ្នា​តាម​បណ្ដាញ​សង្គម​ជ​ជែង ក៏​ជជែក​ចុះ ប៉ុន្ដែ​បញ្ចេញមតិ​ដោយ​សីលធម៌ កុំ​ធ្វើ​អ្វី​ដែល​ហួស​ព្រំដែន ដែល​នាំ​ឲ្យ​ឈាន​ទៅ​ដល់​ដូច​នៅ​បង់​ក្លា​ដេ​ស ឬ​អង់គ្លេស ដែល​ដុត​ប្រទេស​ទាំងមូល ហើយ​នាំ​ទៅ​ដល់​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ករណី​រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​CLV​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា មាន​ប្រជាពលរដ្ឋ​បី​ក្រុម​លើក​ទស្សនៈ​ផ្សេង​គ្នា ក្នុង​នោះ​មាន​៖ ក្រុម​ទី​១. អ្នកមាន​កង្វល់ និង​អ្នក​សុំ​ឲ្យ​ដក កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​តំបន់ត្រីកោណ ។ ក្រុម​ទី​២.​អ្នក​យល់​តម្លៃ​ឲ្យ​មានការ​អភិវឌ្ឍ ។ ក្រុម​ទី​៣. អ្នក​ដែល​ស្ងាត់ស្ងៀម ប៉ុន្តែ​ជា​ក្រុម​ធំ​បំផុត​នៅ​កណ្តាល ដែល​និយាយ​ត្រូវ​មានការ​ធានា​ថា ខេត្ត​ទាំង​បួន​ជាប់​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (​ក្រចេះ ស្ទឹង​ត្រែង រត​គិរី និង​មណ្ឌលគិរី​) មិន​បាត់​ទឹកដី មិន​បាត់បង់​អធិបតេយ្យភាព និង​ធានា​ឲ្យ​មានការ​អភិវឌ្ឍ​ខេត្ត​ទាំង​បួន និង​មិន​ចង់​ឃើញ​ខ្មែរ​បែកបាក់​គ្នា ។

សម្តេច​ធិ​បតី​បាន​បន្ត​ថា ៖ បើ​តាម​ការ​ស្ទង់​មតិ​មាន​ក្រុម​ទី​៣ គឺជា​អ្នក​ដែល​ធំ​ជាងគេ ព្រោះថា ទោះ​ដក ឬ​មិន​ដក​វា​មិន​បាត់​នោះ​ទេ តែបើ​មាន​ចេតនា​ធ្វើ​ឲ្យ​បាត់ តែ​វា​គង់តែ​បាត់ ។ វា​មិន​អាស្រ័យ​លើ​កិច្ច​សហប្រតិបត្តិការ​ហ្នឹង​ទេ ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល គោរព​តាម​ការ​គំនិត​ក្រុម​ទី​៣​ថា មិន​ចង់​បាត់បង់​ទឹកដី និង​បែកបាក់​គ្នា​រវាង​ខ្មែរ​នឹង​ខ្មែរ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ