ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ព័ន្ធ​ភាព​នយោបាយ​ថៃ​អាច​ប្រេះ​ឆា​ក្រោយ​ពី​ដក​តំណែង​លោក​សេដ្ឋា

5 ខែ មុន

ទី​ក្រុង​បាងកក​៖ បន្ទាប់​ពី​ដឹង​ថា​តុលាការ​ធម្ម​នុញ្ញ​សម្រេច​ដក​តំណែង​របស់​លោក​​​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ ​លោក​សេដ្ឋា​​ថាក់​វិស៊ីន​​​សម្ដែង​ការ​ខក​ចិត្ត​​។ លោក​​ប្រមើល​ឃើញ​ថា​កម្ម​វិធី​នយោបាយ​របស់​លោក​អាច​នឹង​​ផ្លាស់​ប្ដូរ​ក្រោម​ការ​ដឹក​នាំ​របស់​​​រដ្ឋាភិបាល​ថ្មី។ លោក​​​សោក​ស្ដាយ​​ មិន​គួរ​ណា​​អស់​តំណែង​ទាំង​កណ្ដាល​ទី​បែប​​នេះ។ លោក​ត្រូវ​តុលាការ​រក​ឃើញ​ថា​ខ្វះ​សីលធម៌ ឬ​ចាក​សីល​ធម៌​។ ប៉ុន្តែ​លោក​អះ​អាង​ថា​លោក​ខិត​ខំ​បំពេញ​​ការ​ងារ​​ដោយ​សុទ្ធ​​ចិត្ត​​ និង​ការ​លះ​បង់​អស់​ពី​កម្លាំង​កាយ​ចិត្ត​​​​។…

ទី​ក្រុង​បាងកក​៖ បន្ទាប់​ពី​ដឹង​ថា​តុលាការ​ធម្ម​នុញ្ញ​សម្រេច​ដក​តំណែង​របស់​លោក​​​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ ​លោក​សេដ្ឋា​​ថាក់​វិស៊ីន​​​សម្ដែង​ការ​ខក​ចិត្ត​​។ លោក​​ប្រមើល​ឃើញ​ថា​កម្ម​វិធី​នយោបាយ​របស់​លោក​អាច​នឹង​​ផ្លាស់​ប្ដូរ​ក្រោម​ការ​ដឹក​នាំ​របស់​​​រដ្ឋាភិបាល​ថ្មី។ លោក​​​សោក​ស្ដាយ​​ មិន​គួរ​ណា​​អស់​តំណែង​ទាំង​កណ្ដាល​ទី​បែប​​នេះ។ លោក​ត្រូវ​តុលាការ​រក​ឃើញ​ថា​ខ្វះ​សីលធម៌ ឬ​ចាក​សីល​ធម៌​។ ប៉ុន្តែ​លោក​អះ​អាង​ថា​លោក​ខិត​ខំ​បំពេញ​​ការ​ងារ​​ដោយ​សុទ្ធ​​ចិត្ត​​ និង​ការ​លះ​បង់​អស់​ពី​កម្លាំង​កាយ​ចិត្ត​​​​។

​ថ្វី​ដ្បិត​គណ​បក្ស​ភឿថៃ, ​ក្រុម​យោធា​និយម​ និង​ក្រុម​អភិរក្ស​និយម​​ស្ថិត​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ជា​មួយ​​គ្នា​​មែន​។​ ប៉ុន្តែ​ទំនាក់​ទំនង​នេះ​​គ្មាន​ភាព​ល្អូក​ល្អឺន​នឹង​គ្នា​ ឬ​ក៏​មាន​ទំនុក​ចិត្ត​គ្នា​១០០%​នោះ​ទេ​។ មាន​ន័យ​ថា​ជា​ទំនាក់​ទំនង​​ម្ដង​ក្ដៅ​ម្ដង​ត្រជាក់​តែ​ប៉ុណ្ណោះ​​។ ដូច្នេះ ​នៅ​ពេល​​តុលាការ​ដក​តំណែង​នាយក​រដ្ឋ​មន្ត្រី​ដែល​មាន​កូតា​មក​ពី​ខាង​គណ​បក្ស​ភឿថៃ​បែប​នេះ​ប្រៀប​បាន​នឹង​ការ​ក្រឡុក​ទំនាក់​ទំនង​ដ៏​ផុយ​ស្រួយ​នេះ​ឱ្យ​កាន់​តែ​មាន​បញ្ហា​ល្អក់​កករ​ថែម​ទៀត​​​។

ឥឡូវ​នេះ​ បន្ទាប់​ពី​តំណែង​នាយក​រដ្ឋ​មន្ត្រី​នៅទំនេរ​ជា​ស្ថាពរ​ លោក​ភូម​ថាម​ វិឆា​យ៉ាឆៃ (Phumtham Wechayachai) ធ្វើ​ជា​​នា​យក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​។ លោក​ធ្លាប់​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​ថៃ​ និង​ជា​មនុស្ស​​ជំនិត​របស់​គណ​បក្ស​ភឿថៃ​។​​ អ្នក​វិភាគ​នយោបាយ​​​ថៃ​យល់​ថា​គណ​បក្ស​ភឿថៃ​នៅ​តែ​ជា​អ្នក​មាន​សិទ្ធិ​សម្រេច​​តែង​តាំង​ និង​បញ្ជូន​បេក្ខ​ភាព​នាយក​រដ្ឋ​មន្ត្រី​ទៅ​​ឱ្យ​សភា​​អនុ​ម័ត​​តែ​ដដែល​ទេ​។​ គ្រាន់​តែ​ថា​នៅ​ក្នុង​ដំណាក់​កាល​​នេះ គេ​មិន​ទាន់​ដឹង​ថា​តើ​​គណ​បក្ស​ភឿថៃ​​សម្រេច​តែង​តាំង​បេក្ខ​ជន​រូប​ណា​។

ប្រធាន​គណ​បក្ស​ភូមិ​ចៃ​ថៃ​ លោក​អនុ​ទីន ​ដែល​បាន​ដាក់​ទុន​នយោ​បាយ​​ជា​មួយ​គណ​បក្ស​ភឿថៃ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​​ជា​មួយ​គ្នា​ លោក​ថ្លែង​ថាគណ​បក្ស​នយោបាយ​នានា​ដែល​រួម​​​គ្នា​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នៅ​តែ​មាន​សាមគ្គី​ភាព​គ្នា​ល្អ​ណាស់។​ ​លោក​យល់​ថា​គណ​បក្ស​ភឿថៃ​គួរ​​ណាស់​ជា​អ្នក​មាន​សិទ្ធិ​ដឹក​នាំ​រដ្ឋាភិបាល​ដដែល​។ លោក​សង្កត់​ធ្ងន់​ថា​ភឿថៃ​កំពុង​ដឹក​នាំ​រដ្ឋាភិបាល​។ យើង​ត្រូវ​តែ​ស្ដាប់សម្ដី​របស់​គណ​បក្ស​​​ភឿថៃ​។ លោក​អនុទីន​បច្ចុប្បន្ន​នេះ​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​។


តើ​នរណា​ខ្លះ​អាច​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​ប្រទេស​ថៃ​?
នៅ​ក្នុង​ចំណោម​អ្នក​​​មាន​សក្ដានុពល​​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​ប្រទេស​​ថៃ​ក៏​មាន​លោក​អនុទីន​ម្នាក់​ផង​ដែរ​។ ​លោ​ក​ជា​អ្នក​​ដើរ​កៀរ​គរ​ និង​បញ្ចុះ​បញ្ចូល​គណ​បក្ស​នយោបាយ​នានា​​រួម​ទាំង​​ក្រុម​យោធា និង​​ក្រុម​អភិ​រក្ស​និយមផងដើម្បី​រួម​គ្នា​​​បង្កើត​រដ្ឋាភិបាល​​ក្រោម​ការ​ដឹក​នាំ​របស់​លោក​សេដ្ឋា​​​។​

ដោយ​សារ​លោក​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​របស់​គណ​បក្ស​ភូមិ​ចៃ​ថៃ​ស្រាប់​ ដូច្នេះ លោក​ក៏​អាច​នឹង​ទទួល​បាន​សញ្ញា​ភ្លើង​ខៀវ​ពី​គណ​បក្ស​ភឿថៃ​ និង​លោក​ថាក់​ស៊ីន​ដើម្បី​បញ្ជូន​ឈ្មោះ​ទៅ​ឱ្យ​សភា​អនុ​ម័ត​​។​​​ ​​ប្រភព​ដែល​ដឹង​កិច្ច​​ការ​​​ផ្ទៃ​ក្នុង​របស់​ក្រុម​លោក​ថាក់​ស៊ីន​ច្បាស់​បាន​បង្ហើប​ឱ្យ​ដឹង​ថា​​លោក​ថាក់ស៊ីន និង​លោក​អនុទីន​ធ្លាប់​ណាត់​ជួប​គ្នា​តាំង​ពី​​មុន​​ពេល​​ដក​តំណែង​លោក​សេដ្ឋា​នេះ​ទៅ​ទៀត​។

លោក​ថាក់​ស៊ីន​ទំនង​ជា​បាន​ដាក់​ចេញ​សេណារីយោ​ថា​បើ​លោក​សេដ្ឋា​អស់​តំណែង​ទៅ លោក​ចង់​ឃើញ​លោក​អនុទីន​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​។ អ្នក​តំណាង​រាស្ត្រ​​គណបក្ស​ភឿថៃ​នឹង​បោះ​ឆ្នោត​គាំទ្រ​គាត់។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​អនុទីន​មិន​ទាន់​​ឯក​ភាពតាម​​សំណើ​នេះ​ទេ​។ លោក​បញ្ជាក់​ថា​ពិត​មាន​ការ​ជួប​គ្នា​មែន​។ ប៉ុន្តែ​នោះ​ជា​ការ​ជួប​គ្នា​លក្ខណៈ​ឯក​ជន​តែ​ប៉ុណ្ណោះ​។ ដោយ​ឡែក​​គណ​បក្ស​ភឿថៃ​ក៏​ថ្វី​មាន​បេក្ខ​ជន​បម្រុង​របស់​ខ្លួន​ផង​ដែរ​។ ​លោក​ស្រី​ផែ​ថង​ថាន​ដែល​ជា​កូន​ស្រី​ពៅ​លោក​ថាក់​ស៊ីន​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​បម្រុង​ទី​១​ មាន​ន័យ​ថា​​​គណ​បក្ស​ភឿថៃ​អាច​បញ្ជូន​​ឈ្មោះ​​​លោក​ស្រី​ផែ​ថង​ថាន​​ទៅ​​សភា​​​។ ប៉ុន្តែ​​តាម​ដឹង​មក​ថា​លោក​ថាក់​ស៊ីន​មិន​ចង់​ឱ្យ​កូន​ស្រី​ឡើង​កាន់​អំណាច​នៅ​ក្នុង​កាលៈ​ទេសៈ​នេះ​ទេ​។

​បេក្ខ​ជន​បម្រុង​​ម្នាក់​ទៀត​​​របស់​គណ​បក្ស​ភឿថៃ​គឺ​លោក​​ឆៃ​កាសឹម (Chaikasem Nitisiri) ជា​គ្រូ​បង្រៀន​មុខ​វិជ្ជា​ច្បាប់​ និង​ធ្លាប់​ជា​រដ្ឋ​មន្ត្រី​យុត្តិ​ធម៌​។ ប៉ុន្តែ​គេ​បារម្ភ​ថា​លោក​ប្រហែល​ជា​មាន​អាយុ​រាង​ចំណាស់​បន្តិ​ច​ទៅ​ហើយ ហើយ​មាន​សុខ​ភាព​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​។ អ្នក​​ដទៃ​ទៀត​ដែល​អាច​នឹង​ក្លាយ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​មាន​ដូច​ជា​លោក​ភិរ៉ាផាន់ និង​លោក​ប្រាវីត​វង្ស​សុវណ្ណ​ដែល​ជា​អ្នក​រាជា​និយម​យ៉ាង​ប្ដូរ​ផ្ដាច់ និង​ជា​អតីត​រដ្ឋ​មន្ត្រី​កា​រពារ​ជាតិ​ថៃ​ដែល​ធ្លាប់​ចូល​រួម​ធ្វើ​​រដ្ឋ​ប្រហារ​ចំនួន​ពីរ​ដង​​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ