ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​យុវជន​ម្នាក់​នៅ​ខេត្តតាកែវ ដែល​ញុះញង់​ឲ្យ​មានការ​បះបោរ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាលស្របច្បាប់

5 ខែ មុន

ខេត្តតាកែវ ៖ កម្លាំង​នគរបាល​ខេត្តតាកែវ បាន​ចាប់ខ្លួន​យុវជន​ម្នាក់ ដែល​ញុះញង់​ឲ្យ​មានការ​បះបោរ ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល តាម​ការ​អូស​ទាញ របស់​ក្រុម​នយោបាយ​នៅ​ក្រៅប្រទេស ។ យោង​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​សាលាដំបូង​រា​ធានី​ភ្នំពេញ…

ខេត្តតាកែវ ៖ កម្លាំង​នគរបាល​ខេត្តតាកែវ បាន​ចាប់ខ្លួន​យុវជន​ម្នាក់ ដែល​ញុះញង់​ឲ្យ​មានការ​បះបោរ ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល តាម​ការ​អូស​ទាញ របស់​ក្រុម​នយោបាយ​នៅ​ក្រៅប្រទេស ។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​សាលាដំបូង​រា​ធានី​ភ្នំពេញ បាន​បញ្ជាក់​ថា យុវជន​ខាងលើ​មានឈ្មោះ សាន ផានិត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទីកន្លែង​កំណើត នៅ​ស្រុក​សំរោង ខេត្ដតាកែវ ទីលំនៅ​បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ​ស្វាយ​រន្ធ ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្ដតាកែវ ។

លោក វ៉ី សំណាង អភិបាល​ខេត្តតាកែវ បាន​ធ្វើការ​អំពាវនាវ​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤​នេះ ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ទូ​ទាំង​ខេត្តតាកែវ ជា​ពិសេស​ប្អូន​ៗ​យុវជន យុវនារី ដែល​ធ្វើការ​នៅ​តាម​បណ្ដាល​រោងចក្រ​សូម​រក្សា​ភាព​ស្ងប់ស្ងាត់ និង​កុំ​នាំ​គ្នា​ធ្វើការ​ប្រមូលផ្ដុំ​ត្រៀម​ធ្វើ​កូដកម្ម បាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់ តាម​ការ​ញុះញង់​របស់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ហើយ​បើ​មាន​ករណី​ប្រមូលផ្ដុំ​ខុសច្បាប់ សមត្ថកិច្ច​នឹង​ធ្វើការ​បង្ក្រាប​ភ្លាម​ៗ តែ​ម្ដង ។

លោក វ៉ី សំណាង បាន​លើក​ឡើង​ថា ប្រសិនបើ​បងប្អូន​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុមប្រឆាំង នាំ​គ្នា​ទៅ​ធ្វើ​បាតុកម្ម កូដកម្ម វា​នឹង​បង្ក​អោយ​មាន​អសន្តិសុខ​ដល់​ប្រទេស​ជាតិ និង​នាំ​អោយ​បែកបាក់​សាមគ្គីភាព និង​សុខ​សន្តិភាព ដែល​រាជរដ្ឋាភិបាល​បាន​ស្វែង​រកបាន​ដោយ​លំបាក​។ យើង​បែកបាក់​គ្នា ឈ្លោះ​ទាស់ទែង​គ្នា ជាង​៥​រយ​ឆ្នាំ​មក​ហើយ ប្រទេស​យើង​ទើប​មាន​សុខ​សន្តិភាព​ជាង ២០​ឆ្នាំ​ប៉ុណ្ណោះ ដូច្នោះ​សូម​បងប្អូន​ប្រឹងប្រែង​អភិវឌ្ឍន៍​ខ្លួន ប្រឹងប្រែង​ធ្វើការ​ដើម្បី​ក្រុម​គ្រួសារ និង​សង្គម​ជាតិ​យើង ។

លោក​អភិបាល​ខេត្តតាកែវ បាន​បន្ត​ថា ក្នុង​នាម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​ចេញ​បទបញ្ជា​យ៉ាង​តឹងរ៉ឹង ដោយ​យើង​បាន​បញ្ជា​ទៅ​រដ្ឋបាល​ក្រុង​ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​តាមដាន ត្រួតពិនិត្យ​រាល់​ការ​ប្រមូលផ្ដុំ នឹង​មិន​អនុញ្ញាត​អោយ​មានការ​ប្រមូលផ្ដុំ​ណាមួយ​នោះ​ទេ ហើយ​យើង និង​ធ្វើការ​អនុវត្តន៍​ច្បាប់​ចំពោះ​បុគ្គល​ណា ដែល​ធ្វើ​សកម្មភាព​ខុសច្បាប់ ។

លោក បន្ថែម​ថា ការ​ប្រមូលផ្ដុំ​ធ្វើ​បាតុកម្ម កូដកម្ម​ទំលាក់​រាជរដ្ឋាភិបាល​ស្របច្បាប់ ដោយ​យក​គម្រូ​តាម​ប្រទេស​បង់​ក្លា​ដេ​ស វា​មិន​អាច​សម្រេច​ទៅ​បាន​តាម​ផែនការ​របស់​ក្រុម​អគតិ​នោះ​ទេ ព្រោះ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​ស្របច្បាប់ ប្រទេស​ជាតិ កំពុង​តែ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ មាន​សុខ​សន្តិភាព មាន​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង ប្រជាពលរដ្ឋ​ច្រើន​លើសលប់​គាំទ្រ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដូច្នោះ​ប្រសិនបើ​មានការ​ប្រមូលផ្ដុំ​ខុសច្បាប់​ណាមួយ ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សាធារណៈ ក្នុង​នាម​មន្ត្រី​អនុវត្តន៍​ច្បាប់​យើង​នឹង​ចាត់វិធានការ​ភ្លាម​ៗ ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ