ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​ជំងឺគ្រុនឈាម និង​ដាក់​ថ្នាំ​អា​ប៊ែ​ត តាម​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​កំ​បូល

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ ទឹក​ដក់​ថ្លា ជា​ជម្រក​មូស​ខ្លា ហើយ​វា​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម រីឯ​មូស​អង្កាម​មិនមែន​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ទេ​។ រួម​គ្នា​លុប​បំបាត់​ជម្រក​មូស​ខ្លា នៅ​ក្នុង​សហ​គម​ន៏​របស់​យើង គ្មាន​ជម្រក​មូស​ខ្លា គ្មាន​ការ​ចម្លងជំងឺ​គ្រុនឈាម…

រាជធានី​ភ្នំពេញ ៖ ទឹក​ដក់​ថ្លា ជា​ជម្រក​មូស​ខ្លា ហើយ​វា​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម រីឯ​មូស​អង្កាម​មិនមែន​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ទេ​។ រួម​គ្នា​លុប​បំបាត់​ជម្រក​មូស​ខ្លា នៅ​ក្នុង​សហ​គម​ន៏​របស់​យើង គ្មាន​ជម្រក​មូស​ខ្លា គ្មាន​ការ​ចម្លងជំងឺ​គ្រុនឈាម ។

លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ សីហា​នេះ​ថា ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ផ្ទាល់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​លោក​យកចិត្តទុកដាក់​ពី​សុខភាព​ប្រជាពលរដ្ឋ ក្នុង​រដូវភ្លៀង មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​បន្ត​ឱ្យ​មន្ត្រី​មណ្ឌល​សុខភាព តាម​ខណ្ឌ​នានា ចុះ​អប់រំ​ផ្សព្វផ្សាយ​សុខភាព ស្តី​ពី​ជំងឺគ្រុនឈាម និង​ដាក់​ថ្នាំ​អា​ប៊ែ​ត សម្លាប់​ដង្កូវទឹក តាម​ផ្ទះ និង​ភូមិ​របស់​ប្រជាពលរដ្ឋ ។

លោក​ប្រធាន​បន្ត​ថា ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៤ មន្ត្រី​មណ្ឌល​សុខភាព​កន្ទោក បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​សុខភាព ស្តី​ពី​ជំងឺគ្រុនឈាម និង​ដាក់​ថ្នាំ​អា​ប៊ែ​ត​សម្លាប់​ដង្កូវទឹក នៅ​ភូមិ​កំ​រៀង ភូមិ​ស្រែ​ក្នុង ស្ថិត​ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជា​ធានី​ភ្នំពេញ ។

លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ចូលរួម​លុប​បំបាត់​ជម្រក​មូស​ខ្លា​។ ទឹក​ដក់​ថ្លា ជា​ជម្រក​មូស​ខ្លា (​ទឹក​ដក់​នៅ​ក្នុង​សំបក​កង់​ឡាន កង់​ម៉ូតូ សំបក​កំប៉ុង ដប វត្ថុ​ដក់​ទឹកភ្លៀង​ជា​ជម្រក​មូស​ខ្លា​)​។ យើង​រួម​គ្នា​លុប​បំបាត់​ជម្រក​មូស​ខ្លា នៅ​ក្នុង​សហ​គម​ន៏​របស់​យើង ដើម្បី​រួមចំណែក​ទុបស្កាត់​ការ​ចម្លងជំងឺ​គ្រុនឈាម ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា មូស​ខ្លា​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម រីឯ​មូស​អង្កាម​មិនមែន​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ទេ​។ ការ​ទុកដាក់​សំបក​កង់​ឡាន ម៉ូតូ​ហាលភ្លៀង នៅ​ក្នុង​សហ​គម​ន៏ គឹ​ជា​ការ​បង្កើត​ជម្រក​មូស​ខ្លា​ក្រោយ​ពេល​ភ្លៀង​ធ្លាក់​។ មូស​ខ្លា​មិន​ពង​ដាក់​ក្នុង​ទឹក​ស្អុយ លូ និង​ទឹកល្អក់​ទេ​។ មូស​ខ្លា​ពង​ដាក់​ក្នុង​ទឹក​ដក់​ថ្លា គ្មាន​ក្លិនស្អុយ ទឹក​ក្នុង​ថូផ្កា ទឹក​ក្នុង​ទម្រ​ជើង​ទូ​ចាន ទឹក​ដក់​នៅ​ក្នុង​ចាន​ស្នោ និង​កែវ​ជ័រ​ដែល​ចោល​ហាលភ្លៀង ទឹក​ដក់​លើ​ថង់​ប្លា​ស្ទិ​ក ចោល​ហាលភ្លៀង ។​ល​។

ការ​ដាក់​អា​បែ​ត ក្នុង​ពាង និង​អាង​ទឹក ដើម្បី​សម្លាប់​ដង្កូវទឹក ជា​ការ​រួមចំណែក​ទុបស្កាត់​ការ​កកើត​មូស​ខ្លា ដែល​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ