ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា អាច​បន្សាបពិស​ព័ត៌មាន​មិន​ពិត ដោយ​របៀប​ណា?

5 ខែ មុន
  • ភ្នំពេញ

ព័ត៌មាន​មិន​ពិត កំពុង​បំពុល​ខ្លាំង​ឡើង​ៗ​ក្នុ​សង្គម​។ វា​ចាំបាច់​ត្រូវ​គ្រប់​ភាគី​ទាំងអស់​ចូលរួម​ដើម្បី​បន្សាបពិស​របស់​ព័ត៌មាន​មិន​ពិត ឬ​ក្លែងក្លាយ​។ នេះ​គឺជា​ការ​អំពាវនាវ​របស់​លោកស្រី ថុ​ង សុវណ្ណ​រង្សី អគ្គលេខាធិការ​ក្លិប​អ្នក​កាក​សែត​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​កាសែត​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​១៤…

ព័ត៌មាន​មិន​ពិត កំពុង​បំពុល​ខ្លាំង​ឡើង​ៗ​ក្នុ​សង្គម​។ វា​ចាំបាច់​ត្រូវ​គ្រប់​ភាគី​ទាំងអស់​ចូលរួម​ដើម្បី​បន្សាបពិស​របស់​ព័ត៌មាន​មិន​ពិត ឬ​ក្លែងក្លាយ​។

នេះ​គឺជា​ការ​អំពាវនាវ​របស់​លោកស្រី ថុ​ង សុវណ្ណ​រង្សី អគ្គលេខាធិការ​ក្លិប​អ្នក​កាក​សែត​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​កាសែត​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​១៤ ខែសីហា​។

លោក ស្រី ថុ​ង សុវណ្ណ​រង្សី បាន​បន្ត​ទៀត​ថា បើសិនជា​បណ្តោយ​អោយ​ព័ត៌មាន​មិន​ពិត​រីកសាយ​ខ្លាំង វា​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សារព័ត៌មាន​វិជ្ជាជីវ​:​។ ដូច្នេះ សារព័ត៌មាន​វិជ្ជាជីវ​: ទាំងអស់ ត្រូវ​តែ​រួម​គ្នា​នៅ​ក្នុង​ការ​បន្សាប​ព័ត៌មាន​មិន​ពិត​តាម​រយៈ​ការ​ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​ពិត និង​ត្រឹមត្រូវ​អោយ​បាន​រហ័ស មុន​ពេល​ដែល​ព័ត៌មាន​មិន​ពិត ត្រូវ​បាន​គេ​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​។

លោក ស្រី បាន​បន្ថែម​ទៀត​ថា ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង ដើម្បី​ពង្រឹងសមត្ថភាព​អ្នក​សារព័ត៌មាន​វិជ្ជាជីវ​: ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សារព័ត៌មាន​ក្លែ​ក្លាយ​នោះ ក្លឹ​ប​អ្នកកាសែត​កម្ពុជា​បាន​សហការ​ជាមួយនឹង​សមាគម​អ្នក​សារព័ត៌មាន​ថៃ រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​រយៈពេល ១៥ ថ្ងៃ សម្រាប់​អ្នក​សារព័ត៌មាន​កម្ពុ​ជាមួយ​ក្រុម ចាប់ពី​ថ្ងៃ​ទី​១៦ ខែសីហា ដល់​ថ្ងៃ​ទី​៣១ ខែ សីហា ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​ព័ត៌មាន​រវាង​ប្រទេស​ទាំង​ពីរ​។ លោកស្រី និយាយ​បន្ថែម​ទៀត​ថា ក្នុង​ឱកាស​នោះ អ្នក​សារព័ត៌មាន​កម្ពុជា ក៏​នឹង​បាន​ស្វែង​យល់​ផង​ដែរ អំពី​វិធី​ដោះស្រាយ​ព័ត៌មាន​ក្លែងក្លាយ ដែល​កំពុង​តែ​ញាំញី​សង្គម​កម្ពុជា​។

លោកស្រី បាន​លើកទឹកចិត្ត​អោយ​អ្នក​សារព័ត៌មាន​កម្ពុជា​ទាំងអស់ ពង្រឹងសមត្ថភាព ដើម្បី​យកឈ្នះ​អោយ​បាន​ព័ត៌មាន​ក្លែងក្លាយ​។

ជាមួយ​គ្នា​នោះ លោកស្រី បាន​ស្នើ​អោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ផ្តល់​ការ​ជួយ​ជ្រោមជ្រែង​ដល់​សារព័ត៌មាន​វិជ្ជាជីវ​: ដើម្បី​អោយ​ពួក​គេ​បំពេញភារៈកិច្ច​បាន​កាន់តែ​ប្រសើរ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែ​ក្លាយ​។

លោកស្រី បាន​និយាយ​បន្ថែម​ថា «​ការ​ប្រើប្រាស់​ប្រភព​ព័ត៌មាន​វិជ្ជាជីវ​: ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ គឺជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ និង​បង្កើន​ការ​យល់​ដឹង​ផ្នែក​សារព័ត៌មាន​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ